Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ភ្ញៀវទេសចរចូលទស្សនាប្រាសាទក្រោលគោ កាន់តែមានភាពងាយស្រួល

ភ្ញៀវទេសចរចូលទស្សនាប្រាសាទក្រោលគោ កាន់តែមានភាពងាយស្រួល

ក្រុមការងារភ្នាក់ងារទេសចរណ៍ សហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ ក្រុមការងាររៀបចំវង់ទស្សនា និងក្រុមបរិក្ខាទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា និងក្រុមការងារ HCC-Angkor កំពុងបន្តរៀបចំសម្អាតដី ធ្វើផ្លូវ កាត់ក្រីរុក្ខជាតិតូចៗ ដាំស្មៅ និងដាំដើមឈើក្នុងបរិវេណផ្លូវដើរថ្មីសម្រាប់ចូលទៅទស្សនាប្រាសាទក្រោលគោ។

លោក ភឿន សុភាន់ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា ក្រុមការងារបានរៀបចំធ្វើផ្លូវដើរថ្មី និង សម្អាតរុក្ខជាតិតូចៗដើម្បីអាចឲ្យភ្ញៀវទេសចរមើលឃើញទេសភាពដ៏ស្រស់ស្អាតរបស់ប្រាសាទពីចម្ងាយ និងអាចទស្សនាគ្រប់ជ្រុងជ្រោយនៅក្នុងបរិវេណប្រាសាទ។ បន្ថែមពីនេះ បន្ទាប់ពីរៀបចំផ្លូវថ្មីបានជាបណ្តើរៗ ក្រុមការងារសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់ផ្តើមចូលទស្សនាប្រាសាទក្រោលគោច្រើនជាងមុន៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories