Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / បាឋកថា ចម្លាក់រឿងព្រះបាទសូរ្យវរ្ម័ន ទី២នៅលើថែវខាងត្បូងអង្គរវត្តតាម រយៈសិលាចារឹក និងបុរាណវិទ្យា ទទួលបានការជជែកយ៉ាង ផុស ផុល

បាឋកថា ចម្លាក់រឿងព្រះបាទសូរ្យវរ្ម័ន ទី២នៅលើថែវខាងត្បូងអង្គរវត្តតាម រយៈសិលាចារឹក និងបុរាណវិទ្យា ទទួលបានការជជែកយ៉ាង ផុស ផុល

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំបាឋកថាមួយស្ដីពី ចម្លារឿងព្រះបាទសូរ្យវរ្ម័នទី២ នៅលើថែវខាងត្បូងអង្គរវត្ត តាមរយៈសិលាចារឹក និងបុរាណវិទ្យា ដែលមានអ្នកចូលរួមប្រមាណ២០០ ភាគច្រើនជាមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ។

បាឋកថានេះបែងចែកជាពីរវគ្គ ដោយវគ្គទីមួយវាគ្មិនគឺលោក វង្ស សាវុទ្ធី ជាប្រធានស្ដីទីសារមន្ទីរកុលាលភាជន៍​អង្គរភូមិតានី  និងជាអ្នកជំនាញសិលាចារឹក។ លោកបានបង្ហាញអំពីទិដ្ឋភាពទូទៅនៃសិលាចារឹក និងសិលាចារឹកបុរាណចារនៅលើថែវអង្គរវត្ត ព្រមទាំងបកស្រាយខ្លឹមសារសិលាចារឹកទាំងនោះផង។ អង្គរវត្តជាប្រាសាទដ៏ស្កឹមស្កៃមួយ មានសិលាចារឹកប្រមាណជាង៦០ ហើយសិលាចារឹកទាំងនោះទៀតសោត បានចារនៅសម័យអង្គរខ្លះក្បែររូបតាមថែវ ហើយភាគច្រើនទំនងចារនៅក្រោយសម័យអង្គរ។

វាគ្មិនទី២ គឺលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយ ធ្វើបទបង្ហាញពីប្រវត្តិសកម្មភាពត្រួសៗរបស់ព្រះបាទសូរ្យវរ្ម័នទី២ ទំនាក់ទំនងខ្មែរ ចាម្ប៉ា និងដៃវៀត។ រឿងរ៉ាវចម្បាំងរវាងទ័ពចាម ទ័ពខ្មែរ និងដៃវៀត ទាក់ទងនឹងចម្លាក់លើថែវខាងត្បូងអង្គរវត្ត ព្រមទាំងភស្តុតាងបង្ហាញពីតើស្យាមកុកដែលនៅក្នុងក្បួនដំណើរចម្បាំងរបស់ព្រះបាទសូរ្យវរ្ម័នទី២ ជាអ្នកណា។ល៕


About siemreaptoday

Check Also

ក្រុមការងារពិនិត្យ និងតាមដានការ​សាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី

នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេស នូវសំណង់ដែលបានការអនុញ្ញាត កន្លងមក ចំនួន៧៩ករណី និងការជួសជុលតូចតាច ដោយក្រុមការងារសហគមន៍ ចំនួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories