Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ

ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ

ក្រៅពីការងារស្នូលរបស់ខ្លួន ភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅក្រុងអង្គរធំ បានចូលរួមរៀបចំដាំបង្គោលក្រាក់នៅខាងៗផ្លូវក្បែរប្រាង្គប្រាសាទ ដើម្បីបង្ការយានយន្តគ្រប់ប្រភេទចូលទៅដល់ប្រាសាទ ឬជិតប្រាសាទ និងចតមិនមានសណ្តាប់ធ្នាប់ ព្រមទាំងដាំស្មៅដើម្បីលើកសោភ័ណភាពបៃតងនៅជុំវិញប្រាសាទបាយ័នកាន់តែមានភាពស្រស់បំព្រង។

កញ្ញា នៅ ចិន្តា អនុប្រធានភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅប្រាសាទបាយ័ន បានឱ្យដឹងថា ការដាំបង្គោលក្រាក់ និងដាំស្មៅនេះ មានបួនទីតាំង គឺនៅខាងលិច ខាងត្បូង ខាងកើត និងខាងជើងនៃប្រាសាទបាយ័នត្រង់ចំណុចដែលមានដើមឈើធំៗ ដីស្ងួត និងមិនមានស្មៅដុះ។

កញ្ញា ចិន្តា បន្តថា នៅមុនពេលរៀបចំដាំជាបង្គោលក្រាក់ និងដាំស្មៅឃើញថា ទីតាំងមួយចំនួនត្រូវបានចតយានយន្តដោយមិនមានសណ្ដាប់ធ្នាប់។ ប៉ុន្តែ ក្រោយពីដាំស្មៅរួចរាល់ឃើញថាទីតាំងទាំងនោះមានពណ៌បៃតង និងមិនមានការចតយានជំនិះផ្ដេសផ្ដាសទៀតឡើយ។ ក្រុមការងារនឹងថែទាំស្មៅទាំងនោះដើម្បីរក្សាបាននូវភាពបៃតងគ្រប់រដូវកាល។

ភ្នាក់ងារសណ្តាប់ធ្នាប់ ដែលបានចូលរួមក្នុងការងារនេះ សម្តែងការសប្បាយចិត្ត ដែលជួយលើកសោភ័ណភាពប្រាសាទ រក្សាបាននូវសណ្តាប់ធ្នាប់ល្អក្នុងបរិវេណក្រុងអង្គរធំ ពិសេសចំណុចប្រាសាទ បាយ័ន។ សកម្មភាពនេះ ក៏នឹងផ្លាស់ប្ដូរពីដីទំនេរមកជាមានស្មៅពណ៌បៃតងគ្រប់រដូវកាល បង្កើននូវទេស ភាពវប្បធម៌ ហើយក៏អាចទាក់ទាញអារម្មណ៍ភ្ញៀវទេសចរឱ្យចង់មកទស្សនាបន្ថែមទៀត៕

About siemreaptoday

Check Also

ក្រុមការងារពិនិត្យ និងតាមដានការ​សាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី

នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេស នូវសំណង់ដែលបានការអនុញ្ញាត កន្លងមក ចំនួន៧៩ករណី និងការជួសជុលតូចតាច ដោយក្រុមការងារសហគមន៍ ចំនួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories