Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ភ្ញៀវទេសចរ បង្ហាញអាម្មណ៍រំភើបពេលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត

ភ្ញៀវទេសចរ បង្ហាញអាម្មណ៍រំភើបពេលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទីជាច្រើនពាន់នាក់ បានមកទស្សនាទស្សនីយភាពថ្ងៃរះ នាព្រឹក ព្រលឹមនៅប្រាសាទអង្គរ ដោយទឹកមុខសប្បាយ រីករាយ។

លោក អ៊ុច សាវន អាយុ៦៧ឆ្នាំ មកពីខេត្តបាត់ដំបង បានបង្ហាញក្តីរំភើបពេលបានមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ដ៏ស្កឹមស្កៃ ជាមួយនិងមនុស្សជាច្រើនពាន់នាក់ ជាពិសេសបរិស្ថានជុំវិញប្រាសាទ និងការ រៀបចំសណ្តាប់ធ្នាប់មានរបៀបរៀនរយល្អដែលជាការទាក់ទាញ ក្រៅពីប្រាសាទ។

ទេសចរម្នាក់ទៀត លោក ម៉ុក សារិទ្ធិ រស់នៅខេត្ត សៀមរាប ក្រោកតាំងពីព្រឹកមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរ មានអារម្មណ៍ថាអស្ចារ្យចំពោះស្នាដៃរបស់ដូនតាខ្មែរដែលបានកសាងសំណង់ប្រាសាទដ៏អច្ឆរិយនេះ។ លោកសប្បាយចិត្តពេលមកឃើញមានភ្ញៀវជាតិ និងអន្តរជាតិមកពីទីជិតឆ្ងាយមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ដែលលោករំពឹងថានឹងបន្តមានភ្ញៀវមកទស្សនាកើនឡើងបន្ថែមទៀត៕

About siemreaptoday

Check Also

មេភូមិ​ ចៅសង្កាត់​ និងពលរដ្ឋ ក្នុងខេត្តសៀមរាប បានលើកឡើងថា ព្រែកជីក​ហ្វូណន តេជោ នឹងនាំមកនូវភាពរីក​ចម្រើនសម្រាប់កម្ពុជា

សៀមរាប៖ មេភូមិ.ចៅសង្កាត់​ ពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិត នៅក្នុងខេត្តសៀមរាប បានលើកឡើងប្រហាក់ប្រហែលគ្នាថា គម្រោងព្រែកជីហ្វូណនតេជោ ពិតជាមានសារសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ។ ចៅសង្កាត់ជ្រាវ នៃក្រុងសៀមរាប លោក ក្អប រ៉ន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories