Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ករណីឈ្មួញដីឈ្មោះទួន ចន្ទ្រា នាំបក្ខពួក១១នាក់ទៅឈូសឆាយបំផ្លាញផ្ទះពលរដ្ឋ៩គ្រួសារហើយត្រូវបានចាប់ខ្លួន ពេលនេះសមត្ថកិច្ចដោះលែងមនុស្ស ៦នាក់

ករណីឈ្មួញដីឈ្មោះទួន ចន្ទ្រា នាំបក្ខពួក១១នាក់ទៅឈូសឆាយបំផ្លាញផ្ទះពលរដ្ឋ៩គ្រួសារហើយត្រូវបានចាប់ខ្លួន ពេលនេះសមត្ថកិច្ចដោះលែងមនុស្ស ៦នាក់

.ព្រះវិហារ៖ ករណីឈ្មួញដីឈ្មោះទួន ចន្ទ្រា នាំបក្ខពួក ១១នាក់ទៅឈូសឆាយបំផ្លាញផ្ទះពលរដ្ឋ៩គ្រួសារហើយត្រូវបានចាប់ខ្លួន ពេលនេះសមត្ថកិច្ចដោះលែងមនុស្ស៦នាក់អោយមានសេរីភាពវិញ បន្ទាប់ពីរកឃើញថាមិនជាប់ពាក់ពន្ធ័។ 


.ចំណែមេឈ្មួញដីឈ្មោះទួន ចន្ទ្រា និងបក្ខពួក៥នាក់ទៀត រួមទាំងវត្ថុតាង ប្រ ព្រឹត្តបទល្មើសត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការច្បាប់។

   .ជាមួយនឹងហេតុការណ៍ ឈូសឆាយដុតបំផ្លាញដ៍សាហាវព្រៃផ្សៃពីសំណាក់ឈ្មួញដីឈ្មោះទួន ចន្ទ្រានេះ ក្រុមពលរដ្ឋរងគ្រោះ ទទូចសុំអោយស្ថាប័នច្បាប់ ចាត់វិធានការអោយមានប្រសិទ្ធិភាព ត្បិតបុគ្គលរូបនេះកំពុងយកអំណាចកូនប្រសាររបស់ខ្លួន ដែលជា មន្ត្រីមានឥទ្ធិពលក្នុងខេត្តព្រះវិហារ ទៅគំរាមក្រុមពល រដ្ឋ រាល់ពេលធ្វើសកម្មភាព ឈូសឆាយផ្ទះនិងផល ដំណាំ។

   .សូមបញ្ជាក់ថា អាជ្ញាធរខេត្តព្រះវិហារ កាលពីថ្ងៃទី ១៦ ខែ តុលាឆ្នាំ២០២៣ បានចាប់ខ្លួន ស្រ្តីឈ្មោះទួន ចន្ទ្រា ដែលគេស្គាល់ថា ជាឈ្មួញដីដ៍ល្បីល្បាញ មានទីលំនៅក្នុងខេត្ត សៀមរាប រួមទាំងបក្ខពួក១១នាក់ទៀត ករណីឈូសឆាយបំផ្លាញផ្ទះពលរដ្ឋ០៩ខ្នង នៅចំណុចត្រពាំងល្អក់ ព្រំប្រទល់ឃុំគូលែន និងឃុំស្រ យង់ នៃស្រុកគូលែន ខេត្តព្រះវិហារ។

   .ប៉ុន្តែនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក៍ត្រូវបានដោះលែងមនុស្សចំនួន០៦នាក់ទៅវិញ បន្ទាប់ ពីសាកសួរឃើញថា គ្រាន់តែជាកម្មករស៊ីឈ្នួលគេមិនជាប់ពាក់ពន្ធ័។ ចំណែកស្ត្រីឈ្មោះទួន ចន្ទ្រា និងបក្ខពួក០៥នាក់ទៀត រួមទាំងវត្ថុតាងគ្រឿងចក្រធ្វើសកម្មភាព បានបញ្ជូនទៅអនុវត្តនិតិវិធីនៃច្បាប់។

  .ក្រុមពលរដ្ឋរងគ្រោះបានឱ្យដឹងថា ស្ត្រីឈ្មួញដី និងបក្ខ ពួកខាងលើ ដែលបានចុះទៅរុះរើ ឈូសឆាយផ្ទះពួកគាត់០៩ខ្នងនិងផលដំណាំជាច្រើនហិកតា ដែលផ្តើមចេញពីការដណ្តើមយកដីនោះ មិនមានលិខិត ស្នាម ឬដីកាពីតុលាការនោះទេ។ ហេតុផលខាងលើនេះទើបពួកគាត់រាយការណ៍ទៅអាជ្ញាធរមានសមត្ថ កិច្ច អោយជួយអន្តរាគមន៍ រហូតឃាត់ខ្លួនភ្លាមៗ និង
ដកវត្ថុតាងរួមមានម៉ូតូចំនួន០២ គ្រឿង• ម៉ាស៊ីនត្រង់សើន័រ ចំនួន០២ គ្រឿង រថយន្តចំនួន ០២គ្រឿង និងគ្រឿងចក្រ ប្រភេទត្រាក់ទ័រ ចំនួន០១គ្រឿងផងដែរ)។

  .ទោះបីយ៉ាងណា ក្រុមពលរដ្ឋនៅតែបង្ហាញក្តីបារម្ភខ្លាចក្រែងមានការដោះលែង មេឈ្មួញដីឈ្មោះ ទួន ចន្ទ្រា ហើយពួកគេត្រឡប់ទៅឈូសឆាយបំផ្លាញផ្ទះនិងផលដំណាំរបស់ពួកគាត់បន្តទៀត។
  អង្គភាពសៀមរាប ធូដេ រងចាំឆ្លើយតបចំពោះការប្រត្តិកម្មរបស់គូភាគី និងសមត្ថកិច្ចពាក់ពន្ធ័គ្រប់ជាន់ថ្នាក់រាល់ម៉ោងធ្វើការ៕

About siemreaptoday

Check Also

មេភូមិ​ ចៅសង្កាត់​ និងពលរដ្ឋ ក្នុងខេត្តសៀមរាប បានលើកឡើងថា ព្រែកជីក​ហ្វូណន តេជោ នឹងនាំមកនូវភាពរីក​ចម្រើនសម្រាប់កម្ពុជា

សៀមរាប៖ មេភូមិ.ចៅសង្កាត់​ ពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិត នៅក្នុងខេត្តសៀមរាប បានលើកឡើងប្រហាក់ប្រហែលគ្នាថា គម្រោងព្រែកជីហ្វូណនតេជោ ពិតជាមានសារសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ។ ចៅសង្កាត់ជ្រាវ នៃក្រុងសៀមរាប លោក ក្អប រ៉ន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories