Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរ ដឹកនាំសិស្សានុសិស្សនៃសាលា បឋមសិក្សាវត្តលលៃ ចុះទស្សនកិច្ចសិក្សានៅប្រាសាទលលៃ

កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរ ដឹកនាំសិស្សានុសិស្សនៃសាលា បឋមសិក្សាវត្តលលៃ ចុះទស្សនកិច្ចសិក្សានៅប្រាសាទលលៃ

ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារអប់រំបេតិ កភណ្ឌ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ  ដឹកនាំសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តលលៃ ថ្នាក់ទី៥ និងទី៦ សរុបចំនួន៦៥នាក់ ចុះទស្សនកិច្ចសិក្សានៅប្រាសាទ លលៃ។

ការដឹកនាំកុមារចុះសិក្សាផ្ទាល់នៅទីតាំងប្រវត្តិសាស្រ្ត គឺដើម្បីឱ្យកុមារសិក្សាពីប្រវត្តិសាស្រ្តតាមភស្តុតាងដែលបន្សល់មកដល់បច្ចុប្បន្ន ស្គាល់ជាក់ស្តែងនូវលក្ខណៈស្ថាបត្យកម្មខ្មែរបុរាណ។

ជាមួយគ្នានេះដែរក៏បង្រៀនសិស្សានុសិស្សបន្ថែមអំពីការផាត់ពណ៌ បង្កើតជាល្បែងសម្រាប់កុមារបឋម សិក្សា ផ្ដល់ឱ្យកុមារនូវចំណេះដឹង និងទេព្យកោសល្យចំពោះការផាត់ពណ៌ អប់រំកុមារឱ្យស្គាល់សម្បត្តិវប្បធម៌កាន់តែច្បាស់តាមរូបភាពនីមួយៗ ក៏ដូចជាបង្កើនស្មារតីកុមារឱ្យស្រឡាញ់ និងជួយថែរក្សា ការ ពារបេតិកភណ្ឌបន្ថែមទៀត។

សូមបញ្ចាក់ដែរថា ទាំងខ្លឹមសារ រូបភាព និងពាក្យ ពេចន៍ជំរុញឱ្យមនុស្សគ្រប់រូបយល់កាន់តែច្បាស់នូវសារសំខាន់នៃការថែរក្សា-ការពារ មរតកដូនតា ថែម ទាំងជំរុញឱ្យសហគមន៍មនុស្សទាំងនេះ អាចធ្វើជាភ្នែក ជាត្រចៀក ជាច្រមុះ ជួយឃ្លាំមើល ជួយការពារ ជួយអភិរក្ស និងជួយលើកកម្ពស់ដល់កិច្ចអភិរក្សនូវសម្បត្តិវប្បធម៌ទាំងនេះឱ្យបានគង់វង្ស៕


About siemreaptoday

Check Also

មេភូមិ​ ចៅសង្កាត់​ និងពលរដ្ឋ ក្នុងខេត្តសៀមរាប បានលើកឡើងថា ព្រែកជីក​ហ្វូណន តេជោ នឹងនាំមកនូវភាពរីក​ចម្រើនសម្រាប់កម្ពុជា

សៀមរាប៖ មេភូមិ.ចៅសង្កាត់​ ពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិត នៅក្នុងខេត្តសៀមរាប បានលើកឡើងប្រហាក់ប្រហែលគ្នាថា គម្រោងព្រែកជីហ្វូណនតេជោ ពិតជាមានសារសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ។ ចៅសង្កាត់ជ្រាវ នៃក្រុងសៀមរាប លោក ក្អប រ៉ន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories