Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ការជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ននឹងបញ្ចប់នៅពេលឆាប់ៗ

ការជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ននឹងបញ្ចប់នៅពេលឆាប់ៗ

គម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន ជិតរួចរាល់ជាស្ថាពរហើយ ដោយបច្ចុប្បន្ន ក្រុមអ្នក ជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា នៅតែជួសជុលបង្ហើយពង្រឹងជើងទំនប់ខាងលិច(នៃបារាយណ៍ជ័យតដាក)ដែលតភ្ជាប់ពីខឿនកំពង់ទឹកទៅកាន់ផ្លូវចូលប្រាសាទ ព្រះខ័នខាងកើតមានសភាពទ្រុឌទ្រោមខ្លាំង ដោយសារតែទឹកហូរច្រោះកំណកដី។

បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន លោក ជា សារិទ្ធ មានប្រសាសន៍ថា ក្រុមការងារកំពុងតែមមាញឹកការស្តារកំណកដីពីផ្លូវចូលខាងកើត ហើយយកទៅចាក់បិទខ្នងទំនប់បារាយណ៍ជ័យតដាក ដើម្បីបំពេញត្រង់ចំណុចដែលបាក់ស្រុត ដោយសារទឹកហូរច្រោះឱ្យឃើញនូវរូបរាងដើមវិញ។

ម្យ៉ាងវិញទៀត ការស្ដារកំណកដីផ្លូវចូលនេះ គឺដើម្បីជួយសម្រួលដល់ទេសចរ នឹងបង្ហាញឱ្យឃើញឡើង វិញនូវរចនាសម្ពន្ធផ្លូវដែលក្រាលដោយថ្មបាយក្រៀម និងថ្មគោលព្រះពុទ្ធសាសនានៅអមសងខាងផ្លូវ ជាសំណង់ប្រវត្តិសាស្ត្រមួយចំណោមសំណង់ផ្សេងទៀតនៅប្រាសាទព្រះខ័ន។

សព្វថ្ងៃ ទាំងកម្រាលថ្មបាយក្រៀម និងថ្មគោលព្រះ ពុទ្ធសាសនាកប់ក្នុងដីជម្រៅប្រមាណជាង១ម៉ែត្រ បណ្តាលឱ្យថ្មរងការពុកផុយ។ កន្លងមក អភិរក្សដ្ឋានអង្គរនៃសាលាបារាំងចុងបូព៌ាធ្លាប់ធ្វើកំណាយសម្អាតដីលើផ្លូវនេះរួចម្តងហើយ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories