Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ជួសជុលពង្រឹងគ្រឹះ និងរចនាសម្ពន្ធតួប្រាសាទឥដ្ឋនៃប្រាសាទបាគង

ជួសជុលពង្រឹងគ្រឹះ និងរចនាសម្ពន្ធតួប្រាសាទឥដ្ឋនៃប្រាសាទបាគង

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណ វិទ្យានៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលគ្រឹះ និងរចនាសម្ពន្ធមួយចំនួនទៀត នៃតួប្រាសាទឥដ្ឋ នៅទិស អា គ្នេយ៍របស់ប្រាសាទបាគង ដែលរងការខូចខាតខ្លាំង ដោយសារអាយុកាលជាង១០០០ឆ្នាំ បញ្ចៀសពីការប្រឈមនឹងគ្រោះថ្នាក់ និងការខូចខាតជាបន្តទៀត។

បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស លោក សារាយ គឹមហួល ឱ្យដឹងថា បច្ចុប្បន្នតួប្រាសាទឥដ្ឋនេះ មានហានិភ័យខ្ពស់ ដោយគ្រឹះនៅជ្រុងអាគ្នេយ៍បានហែកហើយផ្ទៃជញ្ជាំងបានប្រេះរហែកប្រមាណ ៤ទៅ៥កន្លែង ដែលទាមទារឱ្យក្រុមការងារជួសជុលសង្គ្រោះដោយប្រើរយៈពេលវែង។

លោក គឹមហួល មានប្រសាសន៍ទៀតថា នៅក្នុងដំណាក់កាលនេះ ក្រុមការងារបានពង្រឹងគ្រឹះដែលហែកឡើងវិញ ដោយរៀបឥដ្ឋនៅកន្លែងដែលបានពុកផុយ ដើម្បីទល់ទ្រកម្លាំងសង្កត់របស់ជញ្ជាំង។

រីឯជញ្ជាំងដែលប្រេះរហែក គឺប្រើប្រាស់ដែកក្រវ៉ាត់ជុំវិញ ដើម្បីជួយទប់កុំឱ្យកម្លាំងសង្កត់របស់ជញ្ជាំងធាក់មកទៀត។ ក្រៅពីនេះក្រុមការងារ បានបិទភ្ជិតស្នាមប្រេះនៅតាមជញ្ជាំង និងពង្រឹងរចនាសម្ពន្ធជាច្រើនកន្លែងទៀត នៅផ្នែកខាងលើនៃតួប្រាសាទ ដែលកំពុងមានស្ថានភាពពុកផុយខ្លាំងដែរ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories