Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អ្នកភូមិជាង១០០នាក់លើកគ្នាមកតុលាការទាមទារអោយដោះលែងអតីតព្រះចៅអធិការវត្តស្រះដូនរីក

អ្នកភូមិជាង១០០នាក់លើកគ្នាមកតុលាការទាមទារអោយដោះលែងអតីតព្រះចៅអធិការវត្តស្រះដូនរីក

sdr

សៀមរាប៖ ក្រុមអ្នកភូមិប្រមាណជាង១០០នាក់ ក្នុង ចំណោមជាង៤៦០នាក់ មកពីឃុំត្បែង ស្រុកបន្ទាយ ស្រី នៅព្រឹកថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣នេះ បានលើក គ្នាមកតុលាការទាមទារអោយមានការដោះលែងអតីតព្រះចៅអធិការវត្តស្រះដូនរីក បន្ទាប់ពីត្រូវឃុំខ្លួនអស់រយះពេលជាង៦ខែរួចមកហើយ ក្រោមបទចោទ រំលោភសេពសន្ធ:វ: លើអនីតិជនអាយុក្រោម១៥ឆ្នាំ។


  .នៅមុខតុលាការនាព្រឹកថ្ងៃទី១ខែកុម្ភះនេះ ក្រុមអ្នក ភូមិបានលើករូបថត អតីតព្រះចៅអធិការវត្ត ហើយលើកឡើងថា ពួកគាត់មកនេះមិន មែនមកធ្វើបាតកម្ម បង្កអសន្តិសុខដល់សង្គមនោះទេ គឺមកទាមទារសុំអោយតុលាការដោះលែង អតីតព្រះចៅអធិការវត្តស្រះដូនរីកវិញតែប៉ុណ្ណោះ ត្បិតរូបគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។ ពួកគាត់បន្តថា នៅយប់ថ្ងៃកើតហេតុក្រុមប៉ូលិសបាននិយាយថា គ្រាន់តែនិមន្តលោក ដើម្បីសាកសួររឿងហេតុខ្លះៗប៉ុណ្ណោះ តែក៍បាត់ដំណឹងឈឹង។ចុងក្រោយបែជាជាប់ពន្ធធនាគារ ក្រោមការចោទថា រំលោភសេពសន្ធ:វ:លើអនីតិជនអាយុក្រោម១៥ឆ្នាំ(រំលោភលោកនេន)ទៅវិញ។ ករណី នេះពួកយើងពលរដ្ឋក្នុងភូមិសូមបដិសេធថា លោកតាព្រះជន៧៥ព្រះវស្សាហើយមិនអាចធ្វើដូច្នេះឡើយ អី ចឹងទេ សូមស្ថាប័នតុលាការ មេត្តាពិនិត្យ ហើយដោះ លែងលោកតាអោយមានសេរីភាពវិញ ព្រោះថាពុំមែនជាការពិតនោះទេ។ ផ្ទុយទៅវិញអតីតព្រះចៅអធិការវត្តខាងលើ ជាអ្នកជួយសង្គ្រោះពលរដ្ឋក្រីក្រក្នុងភូមិ ក៍ដូចជាកសាងវត្ត និងផ្លូវថ្នល់ជាដើម។
  នៅព្រឹកថ្ងៃដដែល មេធាវីការពារក្តី អោយអតីតព្រះ ចៅអធិការវត្តស្រះដូនរីក បានអោយដឹងថា សវនាការត្រូវបានលើកពេលទៅថ្ងៃក្រោយហើយ ដោយសាសមត្ថកិច្ចក៍សាងសំណុំរឿងមិនបានចូលរួម។ លោកមេធាវី សុំមិនបង្ហាញឈ្មោះ បានអោយដឹងទៀតថា រឿងនេះពិតជាមានបណ្តឹង ពីអាណាព្យាបាលជនរង គ្រោះ។ដូច្នេះបើមានបណ្តឹង គឺត្រូវមានចំណាត់ការហើយ។
  .លោក ហាប់ ហៀច អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលត្រូវជាឪពុកបង្កើតជនរងគ្រោះក្នុងអំពើរំលោភសេពសន្ធ:វ:ឈ្មោះហៀច សុភក្រ័ បានអោយដឹងថា ក្នុងពេលចាប់ខ្លួនចៅអធិការ ប៉ូលិសបាននាំកូនរបស់ខ្លួនទៅសាកសួរ ហើយអោយខ្លួនជាឪពុកផ្តិតមេដៃលើឯកសារ។ លុះក្រោយមកក៍ស្រាប់តែឃើញស្នាម មេដៃនោះទៅជាផ្តិតលើពាក្យបណ្តឹងទៅវិញ តាមពិតខ្លួនពុំបានប្តឹងអ្វីនោះទេ។ លោកបន្តថា រូបលោកមាន ការសោកស្តាយយ៉ាងខ្លាំង ក្រោយពីឃើញស្នាមមេដៃរបស់ខ្លួន ក្លាយជាមេដៃផ្តិតដាក់ពាក្យបណ្តឹង រួមទាំងសាកសួរហើយកូនប្រាប់ថា មិនមានការចាប់រំលោភសេពសន្ធ:វ:អ្វីពីលោកតានោះទេ។

  .ឪពុកក្មេង បញ្ជាក់ថា រូបលោកមកតុលាការនេះ គឺសុំអោយតុលាការដោះលែងលោកតាវិញ ព្រោះគ្រប់ យ៉ាងពុំមែនជាការពិតនោះឡើយ។
  .ចំណែកកុមារា ឈ្មោះហៀច សុភក្រ័ អាយុ១០ឆ្នាំក៍បានផ្តល់បទសម្ភាសន៍ផងដែរ ដោយបញ្ជាក់ថា ក្នុងពេលប៉ូលិសសួរសំឡេងធំៗ រូបគេភ័យ ក៍ឆ្លើយថា លោករំលោភ តែតាមពិតអត់មានរំលោភអីទេ។ អតីតកូននេនរូបនេះ បញ្ជាក់ថា ព្រឹកមិញនៅក្នុងតុលាការ ក៍រូបគេឆ្លើយថា មិនមានការចាប់រំលោភអ្វីនោះដែរ។
  .សូមបញ្ជាក់ថា អតីតព្រះចៅអធិការវត្តស្រះដូនរីកឈ្មោះទិត្យ យ៉ាន អាយុ៧៥ ត្រូវសមត្ថកច្ចនគរបាលចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បញ្ជូនទៅតុលាការ ហើយត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទ រំលោភសេពសន្ធ:វ:លើអនីតិជនអាយុក្រោម១៥ឆ្នាំ។
  .ទោះបីជាបែបនេះ ក្រុមអ្នកភូមិជាង១០០នាក់ ដែលបានលើកគ្នាមកតុលាការ បានកាន់រូបថតលោកហើយទទូចសុំអោយតុលាការដោះលែង ដោយអះអាងថា គ្រប់យ៉ាងពុំ មែនជាការពិតដូចការចោទប្រកាន់នោះឡើយ។ ក្រុមអ្នកភូមិបង្ហាញក្តីសង្ឃឹមថា សវនាការលើកក្រោយ នឹងមានការដោះលែងអតីត ព្រះចៅអធិ ការវត្តស្រះដូនរីកជាក់ជាមិនខាន៕

sdr

About siemreaptoday

Check Also

ពលរដ្ឋមកពីខេត្តតាកែវ បង្ហាញក្តីរីករាយ ក្រោយបានឃើញសារមន្ទីរតាំងបង្ហាញផលិតផលជាស្នាដៃរបស់គាត់ដែលបរិច្ចាគមក

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ មានបងប្អូនប្រជា​ពលរដ្ឋ បានធ្វើដំណើរពីស្រុកព្រៃកប្បាស ខេត្តតាកែវមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសនោះពួកគាត់ក៏បានចូលមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប ដើម្បីទស្សនាសំពត់ហូលជាស្នាដៃរបស់ខ្លួន ដែលធ្លាប់បានបរិច្ចាគជូនមកកាន់សារមន្ទីរ។ អ្នកស្រី លី ណៃស្រ៊ីម និងអ្នកស្រី លី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories