Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ចាប់ខ្លួនប្រពន្ធលី ហាំងសេង ជនរងគ្រោះ៨គ្រួសារ ឈរលើកបដា សុំអោយតុលាការផ្តល់យុត្តិធម៌រឿងទិញផ្ទះ៨ល្វែង

ចាប់ខ្លួនប្រពន្ធលី ហាំងសេង ជនរងគ្រោះ៨គ្រួសារ ឈរលើកបដា សុំអោយតុលាការផ្តល់យុត្តិធម៌រឿងទិញផ្ទះ៨ល្វែង

សៀមរាប៖ ជនរងគ្រោះ៨គរួសារ ដែលទិញផ្ទះ៨ល្វែងពីឈ្មោះលី ហាំងសេង បានឈរលើកបដា សុំអោយតុលាការជួយផ្តល់យុត្តិធម៌ ដោយផ្តល់ផ្ទះដល់ពួកគាត់ក្រោយបង់ប្រាក់ហើយមិនទទួលបានផ្ទះ។

.ការលើកបដាទាមទារនេះ ធ្វើឡើងនារសៀលថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៣ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនប្រពន្ធលី ហាំងសេង ឈ្មោះអៀង ប៊ួយគង់ ហើយបញ្ជូនមកកាន់តុលាការ។ .ស្ត្រីឈ្មោះអៀង ប៊ួយគង់ ដែលត្រូវជាប្រពន្ធឈ្មោះលីហាំងសេង ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សៀម រាប ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ខែកុម្ភះ ឆ្នាំ២០២៣ តាមដីកាអោយចូលខ្លួនលេខ៧៥អយឃ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកវ៉ា សក្តា ព្រះរាជអាជ្ញារង។

.ក្រុមពលរដ្ឋរងគ្រោះបានអោយដឹងថា ផ្ទះក្នុង១មួយ​ល្វែងដែលពួកគាត់បានទិញ មានតម្លៃចាប់ពី២៨ទៅ ៣០ម៉ឺនដុល្លារ ផ្ទះល្វែងនេះ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើកក្រុងសៀមរាប។ ក្នុងផ្ទះមួយល្វែងៗពួក គាត់បានកក់ប្រាប់ ពី៥០ទៅ៨០%ហើយ ប៉ុន្តែពេលទៅបង់ប្រាក់ផ្តាច់ដើម្បីទទួលយកផ្ទះ បុគ្គលឈ្មោះលីហាំងសេង និងប្រពន្ធ គេចវេសមិនព្រមជួបក្នុងការប្រគល់ផ្ទះនោះឡើយ ទើបពួកគាត់សម្រេចដាក់ពាក្យប្តឹងទៅតុលាការបែបនេះ។

.ប្រភពបន្តថា ក្នុងការទិញផ្ទះល្វែងនេះពួកគាត់បានធ្វើកិច្ចសន្យា​ និងបានផ្តិតមេដៃ នៅមុខមេធាវីត្រឹមត្រូវ កាលពី ឆ្នាំ​២០២០។ .ជាមួយគ្នានោះ ក្រុមពលរដ្ឋដែលរងគ្រោះ បានទទូចសុំអោយស្ថាប័នតុលាការ ជួយផ្តល់យុត្តិធម៌ដោយអោយភាគី លី ហាំងសេង និងប្រពន្ធ ផ្តល់ផ្ទះល្វែងដល់ពួកគាត់ទាំង៨គ្រួសារ។ ក្នុងករណីថៅកែផ្ទះល្វែងខាងលើមិនព្រមសងទេនោះ សុំកុំអោយមានការដោះ លែងអោយសោះ ត្បិតប្តីប្រពន្ធទាំងពីរូបនេះ គឺជាជនបោកប្រាស់ ហើយក៍អាចបន្តបោកប្រាស់ដល់ពលរដ្ឋផ្សេងៗទៀតក៍ថាបានផងដែរ។ ប៉ុន្តែនៅល្ងាចថ្ងៃដដែល ស្រីជាជនសង្ស័យ ត្រូវបានបញ្ជូនទៅពន្ធនាគារហើយ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី១ នៃខែមេសា អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរ ជួសជុលនិងសាងសង់សរុបចំនួន៤៩ករណី

កំឡុងសប្ដាហ៍ទី១(ថ្ងៃទី០១ ដល់ ថ្ងៃទី០៥) នៃខែមេសា ក្រុមការងារសហគមន៍ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ បានបន្តចុះពិនិត្យទីតាំងស្នើសុំជួសជុល និងសាងសង់តូចតាច របស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរ រស់នៅតាមក្រុង/ស្រុកទាំង៥ សរុបចំនួន៤៩ ករណី។ ដោយក្រុមការងារបានសម្រេចអនុញ្ញាតជួសជុល …

Leave a Reply

Your email address will not be published. Required fields are marked *

Categories