Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / បិទបញ្ចប់វេទិកាថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសេដ្ឋកិច្ចចក្រា លើកទី១១ ត្រូវបានលើកមកពិភាគ្សាចំនួន៨ ប្រធានបទ

បិទបញ្ចប់វេទិកាថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសេដ្ឋកិច្ចចក្រា លើកទី១១ ត្រូវបានលើកមកពិភាគ្សាចំនួន៨ ប្រធានបទ

សៀមរាប៖ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ដែលបានធ្វើឡើងខេត្ដសៀមរាប រយៈពេលបីថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ នៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ ២០២៣នេះ។

.ពិធីបិទវេទកានេះក្រោមវត្តមានលោកអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័ន រដ្ឋបាលខេត្ត ស្រុក រួមទាំងក្រុមហ៊ុនឯកជន អង្គការអន្តរជាតិ និងគ្រឹះស្ថានសិក្សាប្រមាណ៥០០នាក់ផងដែរ ក្រោមកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៨ ។
.ប្រធាន បទចំនួន៨ ដែលលើកមកជជែក និងពិភាក្សានេះរួមមាន៖  ការបង្កើតភាពរួបរួម គ្នាក្នុង ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងកិច្ចព្រម ព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុតាមរយៈសេដ្ឋកិច្ចចក្រា,។ សេដ្ឋកិច្ច ចក្រាឆ្ពោះទៅរកទេសចរណ៍ប្រកបដោយនិរន្តរភាព។ សេដ្ឋកិច្ចចក្រាឆ្ពោះទៅ រកនិរន្តរ ភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។ សេដ្ឋកិច្ចចក្រា និងសហគ្រាសខ្នាតតូច និងមធ្យម (SMEs)។ ការផ្សារភ្ជាប់ចន្លោះខ្វះខាត នៃហេដ្ឋារចនាសម្ព័ន្ធ 3R ឆ្ពោះទៅរកសង្គមគ្មានសំណល់,។ ការប្រើប្រាស់ផលិតផល មេត្រីភាពបរិស្ថានជំនួសឱ្យប្លាស្ទិកដែលអាចប្រើប្រាស់។ការពិគ្រោះយោបល់លើ សេចក្តីព្រាង New 3R and Circular Economy Declaration (2024-2034) និង សេចក្ដីព្រាងចុងក្រោយនៃរបាយការណ៍លើកទី២ ស្ដីពីស្ថានភាពនៃ 3Rs នៅអាស៊ី និងប៉ាស៊ីហ្វិក ការជំរុញសេដ្ឋកិច្ចចក្រានៅអាស៊ី និងប៉ាស៊ីហ្វិក ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
.លោកអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងកោតសរសើរគ្រប់កិច្ចពិភាក្សាខាងលើប្រកបដោយផ្លែផ្កា ការដកស្រង់បទពិសោធន៍ និងការយល់ដឹង និងក៏បានអរគុណចំពោះការចូលរួម យ៉ាងសកម្ម និងការរួមចំណែកពីគណៈប្រតិភូ អ្នកតាក់តែងគោលនយោបាយ តំណាងវិស័យឯកជន អ្នកស្រាវជ្រាវ និងអ្នកជំនាញពីវិស័យនានា។
.លោក ក៏បានទាញចំណាប់អារម្មណ៍របស់អ្នក ចូល រួមឱ្យចាប់អារម្មណ៍ទៅលើភាពប្រឈមលើបញ្ហាបរិស្ថាន បណ្តាលមកពីការរាតត្បាតដ៏អាក្រក់នៃជំងឺកូវីដ១៩ និងស្ថានការណ៍សកល នៅតែស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។ លោកបានបញ្ជាក់ថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏សំខាន់មួយ ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលបានអនុម័តជិតប្រាំបីឆ្នាំមុន។ តាមរយៈការលើកកម្ពស់គោលការណ៍ 3R និងសេដ្ឋកិច្ចចក្រាយ៉ាងសកម្មនៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គមរបស់យើង បានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ និងពិភពលោក ព្រមទាំងសម្រេចបាននូវ SDGs»។
.សូមបញ្ជាក់ថា វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្តីពី 3R សេដ្ឋកិច្ចចក្រា ត្រូវបានធ្វើឡើងក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព»។ ដោយ បានផ្តោតសំខាន់លើការ កាត់បន្ថយ ការប្រើឡើងវិញ និងកែច្នៃសំណល់ ជាពិសេសប្លាស្ទិក៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី១ នៃខែមេសា អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរ ជួសជុលនិងសាងសង់សរុបចំនួន៤៩ករណី

កំឡុងសប្ដាហ៍ទី១(ថ្ងៃទី០១ ដល់ ថ្ងៃទី០៥) នៃខែមេសា ក្រុមការងារសហគមន៍ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ បានបន្តចុះពិនិត្យទីតាំងស្នើសុំជួសជុល និងសាងសង់តូចតាច របស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរ រស់នៅតាមក្រុង/ស្រុកទាំង៥ សរុបចំនួន៤៩ ករណី។ ដោយក្រុមការងារបានសម្រេចអនុញ្ញាតជួសជុល …

Leave a Reply

Your email address will not be published. Required fields are marked *

Categories