Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / បញ្ចុះខ័ណ្ឌសីមា និងប្រារព្ធពិធីបុណ្យឆ្លង ព្រះវិហារវត្តព្រះធាតុ ជាផ្លូវការ

បញ្ចុះខ័ណ្ឌសីមា និងប្រារព្ធពិធីបុណ្យឆ្លង ព្រះវិហារវត្តព្រះធាតុ ជាផ្លូវការ

សៀមរាប៖ព្រះវិហារវត្តព្រះធាតុ ដែលបានដំណើរការជួសជុលរយៈពេល៣ឆ្នាំមកហើយនោះ  បានប្រារព្ធពិធីបុណ្យឆ្លងនិងបញ្ចុះខ័ណ្ឌសីមាជាផ្លូវការហើយ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តម អ្នកឧកញ៉ា  សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប។

  ពិធីនោះ ក៍មានការចូលរួមពីក្រុមការងារចុះជួយស្រុកជីក្រែង គណៈកម្មការអាចារ្យវត្ត  មន្រ្តីរាជការ យាយជី តាជី និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ។
  ព្រះតេជគុណសាសនមុនី វិត វ៉ៃ ព្រះចៅអធិការវត្តព្រះធាតុ មានសង្ឃដីកាថា ព្រះវិហារវត្តព្រះសារីរិក ធាតុ ហៅវត្តព្រះធាតុនេះមានបណ្តោយ១៧ ម៉ែត្រនិងទទឹង១២ម៉ែត្រ កម្ពស់៦ម៉ែត្រ មានអាយុកា១៥៣ឆ្នាំមកហើយដែលស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្ត សៀមរាប និងជាអារាមមួយសាងសង់លើបរិវេណប្រាសាទបុរាណដែលបានកសាងនៅចុងសតវត្សទី១៥ ហើយគិតចាប់ពីកសាងវត្តមកដល់បច្ចុប្បន្នវត្តនេះ មានចៅអធិការចំនួន២២អង្គមកហើយ។ ដោយ សារវ័យចំណាស់ ព្រះវិហារត្រូវបានជួសជុលនិងកែលម្អជាបន្តបន្ទាប់ ក្រោមគំនិតផ្ដួចផ្ដើម និង ការចូល រួមពីសំណាក់ព្រះចៅអធិការ គណៈកម្មការវត្ត និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ដែលចំណាយថវិកាអស់ជិត៤ម៉ឺនដុល្លារ។

  មានមតិសំណេះសំណាល ឯកឧត្តម សៀង ណាំបានលើកឡើងអំពីការកសាងនិងអភិវឌ្ឍន៏ ក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយប្រទេសជាតិមាន សុខសន្តិភាព និងការ អភិវឌ្ឍន៏ រីកចំរើន គ្រប់វិស័យ។ 
   ក្នុងឱកាសនោះឯកឧត្តម បានប្រគេនថិវកាចំនួន ១ម៉ឺនដុល្លារដល់ព្រះចៅអធិការសម្រាប់កសាងវត្ត និងផ្តល់ជូនប្រជាពលរដ្ឋចូលរួមចំនួន៣០០នាក់ ក្នុងម្នាក់ ៗ៥ពាន់រៀល លោកគ្រូអ្នកគ្រូ១៩នាក់ ម្នាក់ៗ៥ម៉ឺនរៀលនិងសិស្សានុសិស្សចំនួន២០០នាក់ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិក២ដើមនិងថវិកា៥ពាន់រៀល៕

About siemreaptoday

Check Also

៣ខែដើមឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាត​ឲ្យជួសជុលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរចំនួន២១៧ករណី

ក្រុមការងារសហគមន៍នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុល និងអនុញ្ញាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុង ០៥ ក្រុង-ស្រុក បានចំនួន២១៧ករណី។ ការអនុញ្ញាតទាំងចំនួន២១៧ករណីនោះ មានដូចជា៖ ១) ស្រុកប្រាសាទបាគង អនុញ្ញាតចំនួន២៥ករណី ២) ស្រុកអង្គរធំ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories