Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាសំណូមពរបញ្ឈប់ការផ្តល់ចំណីដល់សត្វស្វានៅតំបន់អង្គរ ព្រោះកំពុងបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

អាជ្ញាធរជាតិអប្សរាសំណូមពរបញ្ឈប់ការផ្តល់ចំណីដល់សត្វស្វានៅតំបន់អង្គរ ព្រោះកំពុងបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានសូមសំណូមពរដល់សាធារណជនទាំងអស់ បញ្ឈប់ផ្តល់ចំណីដើម្បីថតរូបភាពសត្វស្វា យកទៅធ្វើអាជីវកម្ម ព្រោះសត្វស្វាទាំងបានកំពុងបង្កហានិភ័យដល់ភ្ញៀវនិងប្រាសាទ។

លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រ ចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វានៅ​ប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ពួកវាមានការផ្លាស់ប្ដូរជីវិតបែប ធម្ម ជាតិពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ស្វាទាំងនោះ​បានបង្កការរំខាន​ដល់ភ្ញៀវទេសចរស្ទើរៀងរាល់ថ្ងៃ និងមានពេលខ្លះបានខាំភ្ញៀវផងដែរ។


លោក ឡេក គិមលីន បញ្ជាក់ពីមូលហេតុថា ស្វាខាំនៅពេលវាដណ្ដើមឥវ៉ាន់ពីភ្ញៀវ ហើយដណ្តើមមិនបានខាំតែម្តង។ ក្រៅពីនោះ សត្វស្វាក៏បានកកាយរកចំណីតាមធុងសំរាម ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថានផងដែរ។

ចំណែកលោក សៀន បណ្ឌិត​ ប្រធានក្រុមភ្នាក់ងារទេសចរណ៍​ប្រចាំក្រុងអង្គរធំ ប្រាប់ឱ្យដឹងថា តាមការ អង្កេតពីក្រុមការងាររបស់លោក សត្វស្វានៅតំបន់អង្គរធំអាច មានរាប់រយក្បាល។ ពួកសត្វស្វាទាំងនោះបានទៅខាំភ្ញៀវ ទាញរបស់របរភ្ញៀវ ទាញទូរសព្ទ ទាញកាបូប ប្រតោងលើប្រាសាទធ្វើឲ្យខូចខាតបរិក្ខាទេសចរណ៍ និងជ្រុះថ្មមកក្រោម។ ក្រៅពីនេះ សត្វស្វាដែលតែងមានចរិតរពឹស បានតោងឡាន និងធ្វើឱ្យបាក់កញ្ចក់ និងបាក់ផ្លិតទឹករថយន្ត។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមសំណូមពរឱ្យសាធារណជនទាំងអស់បញ្ឈប់ផ្តល់ចំណីដើម្បីថតរូបភាពសត្វស្វាយកទៅធ្វើអាជីវកម្ម ឬក៏ផ្តល់ចំណីដល់សត្វស្វា ដើម្បីឱ្យស្វាទាំងនោះរស់បែបធម្មជាតិ និងមិនរំពឹងលើការឲ្យចំណីដោយមនុស្ស៕

About siemreaptoday

Check Also

ពលរដ្ឋមកពីខេត្តតាកែវ បង្ហាញក្តីរីករាយ ក្រោយបានឃើញសារមន្ទីរតាំងបង្ហាញផលិតផលជាស្នាដៃរបស់គាត់ដែលបរិច្ចាគមក

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ មានបងប្អូនប្រជា​ពលរដ្ឋ បានធ្វើដំណើរពីស្រុកព្រៃកប្បាស ខេត្តតាកែវមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសនោះពួកគាត់ក៏បានចូលមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប ដើម្បីទស្សនាសំពត់ហូលជាស្នាដៃរបស់ខ្លួន ដែលធ្លាប់បានបរិច្ចាគជូនមកកាន់សារមន្ទីរ។ អ្នកស្រី លី ណៃស្រ៊ីម និងអ្នកស្រី លី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories