បុរសជនជាតិចិនម្នាក់ចោទអតីតប្រពន្ធថា លួចចូលក្នុងផ្ទះរបស់ខ្លួន ហើយហៅអ្នកការសែតថត Live vedeo ថាមានគេជួលផ្ទះមិនឲ្យលុយ


សៀមរាប៖ បន្ទាប់ពីអតីតប្រពន្ធជាជនជាតិខ្មែរ ធ្វើ សកម្មភាពដណ្តើមសោរផ្ទះពីសន្តិសុខ រួចហៅអ្នក កាសែត Live vedeo ថាមានគេជួលផ្ទះមិនឲ្យលុយ បុរសជាជនជាតិចិនឈ្មោះ  យ៉ាង តុង ដែលជាម្ចាស់ផ្ទះស្របច្បាប់ បានបដិសេធភ្លាមៗ ទៅនឹងការចោទប្រកាន់នេះ។


  លោកយ៉ាង តុង បានអោយដឹងថា រូបលោកមករស់នៅនិងប្រកបរបរអាជីវកម្មនៅខេត្តសៀមរាបតាំងពីឆ្នាំ២០០៨។ រហូតដល់ឆ្នាំ២០១៤ បានបើកភោជនី យដ្ឋានម្ហូបចិន ឈ្មោះ គ្រួសារសៀងហៃ។ ពេលនោះក៍មានទំនាក់ទំនងស្នេហាជាមួយនារីរត់តុឈ្មោះយស់ បូទុម្ព៍ និងរស់នៅជាមួយគ្នាជាប្តីប្រពន្ធ រហូតមានកូនស្រី២នាក់(កូនភ្លោះ)។ លុះដល់ឆ្នាំ២០១៧ គាត់បានទិញដីធ្វើផ្ទះអស់ទឹកប្រាក់ជាង(20ម៉ឺនដុល្លារ) ដោយបានឲ្យឈ្មោះ យស់ បូទុម្ព័ ដែលជាប្រពន្ធ ជាអ្នកឈរឈ្មោះ ជាកម្មសិទ្ធិនៅក្នុងប្លង់ដីផ្ទះ(ព្រោះគាត់ជាជនបរទេសពុំមានសិទ្ធិនោះទេ)។
លោក យ៉ាង តុង បន្តថា ក្នុងពេលរស់នៅជាមួយគ្នា ឈ្មោះយស់ បូទុម្ព៍ ជាប្រពន្ធ បានលួងលោមប្តីឲ្យជួយផ្តិតមេដៃលើលិខិតកិច្ចសន្យាជួលផ្ទះមួយច្បាប់ ដោយដាក់ឈ្មោះប្តីជាអ្នកជួលផ្ទះ ពីឈ្មោះ យស់ បូទុម្ព័ ជាប្រពន្ធរបស់ខ្លួនឯងក្នុងតម្លៃ២០០០(ពីរពាន់ដុល្លារ)ក្នុងមួយខែ ដើម្បីយកទៅស្នើសុំខ្ចីប្រាក់ពីរធនាគារ(ABA)នៅដើមខែ ឧសភា ឆ្នាំ២០២០

ក្រោមមកឈ្មោះ យ៉ាង តុង ជាប្តី បានដឹងថាប្រពន្ធរបស់គាត់ឈ្មោះ យស់ បូទុម្ព៍ ផិតក្បត់មានទំនាក់ ទំនងស្នេហាជាមួយបុរសផ្សេង នឹងចុះចេញពីផ្ទះទៅរស់នៅ ជាមួយបុរសនោះដោយយកកូនស្រីភ្លោះទាំងពីរ នឹងរថយន្តមួយគ្រឿងជារបស់ប្តីទៅលក់បន្ថែមទៀត។
បន្ទាប់ពីដឹងរឿងនេះ លោក យ៉ាង តុង បានប្តឹងឈ្មោះ យស់ បូទុម្ព៍ ពីបទរំលោភលើទំនុកចិត្ត និងត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៨ខែផងដែរ។ ក្រោយមក ឈ្មោះយស់ បូទុម្ព៍ នៅតែបន្តសកម្មភាព ថាខ្លួនមានឈ្មោះជាកម្មសិទ្ធិកនៅលើអចលនទ្រព្យអស់ទាំងនោះដដែល សំអាងទៅលើកិច្ចសន្យាជួលផ្ទះដែលធ្វើដើម្បីខ្ចីប្រាក់ពីធនាគារកន្លងមក ក៏មានគំនិតទុច្ចរិតចង់លេបយកដីនិងផ្ទះនេះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែម្តង.។ហេតុនេះគាត់ក៏បានប្តឹងទាមទារឲ្យឈ្មោះ យស់ បូទុម្ព៍ សងប្រាក់ដែលគាត់បានចំណាយក្នុងការទិញដីនិងសាងសង់ផ្ទះទាំងអស់ឲ្យគាត់វិញ ។ ហើយក៏ត្រូវសាលាដំបូងខេត្តសៀមរាបសម្រេចបង្គាប់ឲ្យឈ្មោះ យស់ បូទុម្ព៍ សង់ប្រាក់ចំនួន(២៥ម៉ឺនដុល្លារ)មកឲ្យគាត់ ។ឈ្មោះ យស់ បូទុម្ព៍ មិនសង បន្តទៅប្តឹងឧទ្ធរណ៍ តែត្រូវបានសាលាឧទ្ធរណ៍សម្រេចច្រាន ចោលនិងតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការ។ ឈ្មោះយស់ បូទុម្ព៍ បានបន្តប្តឹងសារទុក្ខ ប៉ុន្តែត្រូវបានតុលាការកំពូលសម្រេចច្រានចោល និងតម្កល់សាលដីការរបស់សាលាឧទ្ធរណ៍ទុកជាបានការ ហើយសាលដីកាកំពូលនេះគឺបានចូលជាស្ថាពរ និងមានអនុភាពអនុវត្តហើយ។

នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ ថ្មីៗនេះ  នៅវេលាម៉ោងប្រមាណ ១៣.០០នាទីរសៀល ខណ:រូបគាត់មិននៅផ្ទះ ឈ្មោះ យស់ បូទុម្ព៍ បានទៅដណ្តើមយក កូនសោផ្ទះពីសន្តិសុខ ហើយចូលទៅក្នុងផ្ទះ ចាក់សោទ្វារពីខាងក្នុង រួចឲ្យអ្នកសារព័ត៌មានថត Live ថារូបលោកនេះមិនមានអ្វីនិងគ្នាទេគឺជាអ្នកជួលផ្ទះរបស់ខ្លួនមិនបានបង់លុយ។ កាលប៉ុន្មានខែមុន ឈ្មោះ យស់ បូទុម្ព៍ ក៏បានឡើងទៅលើស្ពានជ្រោយចង្វាបម្រុងលោតទឹកតែតម្រូវឲ្យមានអ្នកកាសែតចាំថតLive និងឆ្លើយថារូបលោកប្តី រកស៊ីខាតអស់លុយកាក់ រករឿងធ្វើបាប។


លោកបានឆ្លើយតប ចំពោះឈ្មោះ យស់ បូទុម្ព៍ បានចោទរូបលោកថា ជួលផ្ទះមិនឲ្យលុយ នោះជារឿងមិនពិតមួលបង្កាច់ ធ្វើឲ្យប៉ះពាល់កិត្តិយសភាពថ្លៃថ្នូរចំពោះលោកដែលខិតខំចំណាយលុយរាប់សិបម៉ឺនដុល្លារ បើកហាងទិញដីនិងផ្ទះដើម្បីជួយស្រង់ ពីលិច មកអណ្តែត បែរមកលួចមានសាហាយស្មន់ក្បត់ចិត្តប្រឌិតរឿង លេបត្របាក់ទ្រព្យសម្បត្តិ ដើម្បីលោកប្តីទី៣។ លោកបន្តទៀតថា កាលពីមុនស្គាល់គ្នាជាមួយលោក ឈ្មោះ យស់ បូទុម្ព៍ ជាអ្នករស់នៅបន្ទប់ជួល និងសុំលោកចូលធ្វើការជាអ្នករត់តុ មួយខែ៤៥$ ប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *