Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ដាំដើមឈើនិងស្មៅឡើងវិញលើផ្ទៃដី២ហិកតានៅក្នុងរមណីយដ្ឋានអង្គរ ផ្នែកខាងជើងត្រពាំងសេស

ដាំដើមឈើនិងស្មៅឡើងវិញលើផ្ទៃដី២ហិកតានៅក្នុងរមណីយដ្ឋានអង្គរ ផ្នែកខាងជើងត្រពាំងសេស

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយសា លាអនុគណក្រុងសៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុនULS ក្រុមហ៊ុនAJE ដាំដើមឈើចម្រុះ ចំនួនប្រមាណ២,០០០ដើម និងដាំស្មៅ លើផ្ទៃដីសរុបជិត២ហិកតា។

   សកម្មភាពនេះធ្វើឡើង នាព្រឹកថ្ងៃទី២៣ខែកុម្ភះឆ្នាំ ២០២៣ នៅក្នុងរមណីយដ្ឋានអង្គរ ផ្នែកខាងជើងបរិវេណស្រះត្រពាំងសេស ក្នុងគោលដៅកែលម្អរដីទំនេរ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅខៀវខ្ចី ដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល។
    សកម្មភាពដាំដើមឈើនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង អនុគណក្រុងសៀមរាប ព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា និងជាសា កលវិទ្យាធិការសាកលវិទ្យាល័យឥន្ទ្រវិជ្ជា តំណាងក្រុមហ៊ុនដៃគូ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា ព្រះសង្ឈ សិស្សានុសិស្ស និងវិស័យឯកជន ចូលរួមសរុបប្រមាណ៥០០នាក់។

ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង អនុគណក្រុងសៀមរាប មានថេរដីការថា ទេសភាពវប្បធម៌នៅក្នុងតំបន់រមណីយដ្ឋានអង្គរបច្ចុប្បន្នមានភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ក្រោមការយកចិត្តទុកដាក់ថែទាំ ពីសំណាក់អាជ្ញាធរជាតិអប្សរា។  ព្រះអង្គមានថេរដីការទៀតថា ការចូលរួមគ្រប់មជ្ឈដ្ឋាន រួមទាំងព្រះសង្ឈ សិស្សានុសិស្ស វិស័យឯកជននានា គឺជាការចូលរួមចំណែកថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរ ឱ្យកាន់តែល្អប្រសើ។

    ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសាកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះការងាររៀបចំសោភ័ណភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែលត្រូវគិតគូខ្ពស់។
ឯកឧត្តមបន្តថា អនុវត្តតាមទិសដៅ និងការចង្អុលបង្ហាញពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុម ការងារតម្រង់ទិស បានណែនាំឱ្យមានការដាំដើមឈើ និងស្មៅឡើងវិញ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញ ពីតំបន់អង្គរទៅរស់នៅទីតាំងថ្មី ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។  
ឯកឧត្តមបញ្ជាក់ថា ការដាំដើមឈើនិងស្មៅ នៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះ ព្រោះថានៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ ដើម្បីបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ។ នៅក្នុងខែមេសាខាងមុខនេះ នឹងមានប្រារព្ធធ្វើនូវព្រឹត្តិការណ៍អង្គរសង្រា្កន្ត ដោយរំពឹងថា នឹងមានភ្ញៀវទេស ចរជាតិ និងអន្តរជាតិចូលមកទស្សនាយ៉ាងច្រើនកុះករ៕

About siemreaptoday

Check Also

ពលរដ្ឋមកពីខេត្តតាកែវ បង្ហាញក្តីរីករាយ ក្រោយបានឃើញសារមន្ទីរតាំងបង្ហាញផលិតផលជាស្នាដៃរបស់គាត់ដែលបរិច្ចាគមក

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ មានបងប្អូនប្រជា​ពលរដ្ឋ បានធ្វើដំណើរពីស្រុកព្រៃកប្បាស ខេត្តតាកែវមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសនោះពួកគាត់ក៏បានចូលមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប ដើម្បីទស្សនាសំពត់ហូលជាស្នាដៃរបស់ខ្លួន ដែលធ្លាប់បានបរិច្ចាគជូនមកកាន់សារមន្ទីរ។ អ្នកស្រី លី ណៃស្រ៊ីម និងអ្នកស្រី លី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories