Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរាប្រជុំគណៈកម្មការគ្រប់គ្រងបរិស្ថានអង្គរ

អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរាប្រជុំគណៈកម្មការគ្រប់គ្រងបរិស្ថានអង្គរ

សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣  អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកអង្គប្រជុំគណៈកម្មការគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីត្រួតពិនិត្យការអនុវត្តន៍ការងារប្រចាំឆ្នាំ និងពិភាក្សាលើកទិសដៅសកម្មភាពបន្តសម្រាប់ឆ្នាំ ២០២៣ ព្រមទាំងសម្របសម្រួលការងារតាមនាយក ដ្ឋាននីមួយៗដើម្បីពង្រឹងប្រសិទ្ធភាពដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានឱ្យកាន់តែប្រសើរឡើងជាប្រចាំ។

ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ។

របៀបវារៈកិច្ចប្រជុំរួមមាន ផ្សព្វផ្សាយផែនការ និងការអនុវត្តកម្មវិធីបរិស្ថានប្រចាំឆ្នាំ ស្វែងយល់បញ្ហា និងរកដំណោះស្រាយរួម និងបង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថានជាបន្ត៕

About ad3fqkn

Check Also

អាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគ ខឿនផ្ទាល់ដីទិសខាងត្បូងប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ស៊យ សុភារិន្ទ ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories