Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាតភ្ជាប់ភ្លុកដំរីចំនួនមួយទៅក្បាល ដំរីកណ្តាលរបស់ដំរីក្បាលបីនៅជ្រុងអាគ្នេយ៍នៃខ្លោងទ្វារតាកាវ

អាជ្ញាធរជាតិអប្សរាតភ្ជាប់ភ្លុកដំរីចំនួនមួយទៅក្បាល ដំរីកណ្តាលរបស់ដំរីក្បាលបីនៅជ្រុងអាគ្នេយ៍នៃខ្លោងទ្វារតាកាវ

សៀមរាប៖ ក្រុមការងារបច្ចេកទេសជួសជុល និងអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា បានតភ្ជាប់ភ្លុកដំរីចំនួនមួយទៅក្បាលដំរីកណ្តាលផ្នែកខាងស្តាំរបស់ដំរីក្បាលបីនៅជ្រុងអាគ្នេយ៍នៃខ្លោងទ្វារតាកាវ។ ការភ្ជាប់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារធ្វើកំណាយរកឃើញភ្លុកដំរី។

លោក មុំ សុផុន មន្ត្រីបច្ចេកទេសជួសជុលនិងអភិរក្សថ្ម បានលើកឡើងថាក្រុមការងារបានកំណាយសម្អាតកំណកដីនៅបរិវេណជុំវិញខ្លោងទ្វារតាកាវបានរកឃើញបំណែកភ្លុកដំរីចំនួន២ ទី១ស្ថិតនៅជ្រុងដំរីក្បាលទិសអាគ្នេយ៍ និងទី២បានឃើញនៅជ្រុងដំរីក្បាលបីទិសនិរតី។


ក្នុងចំណោមភ្លុកដំរីទាំង២ មានតែមួយប៉ុណ្ណោះដែលមានរូបរាងពេញលេញ និងរកឃើញទីតាំងដើម គឺនៅក្បាលដំរីកណ្តាលផ្នែកខាងស្តាំ ជ្រុងអាគ្នេយ៍របស់ខ្លោងទ្វារ ដែលមានបណ្តោយ ៤៤សង់ទីម៉ែត្រ ទទឹង ២៣សង់ទីម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ។

ចំណែក បំណែកភ្លុកដំរីទី២ បាក់ផ្នែកកណ្តាលមិនមានរូបរាងពេញអាចសម្គាល់ថា នៅទីតាំងណាមួយនៃដំរីក្បាលបីទាំងនោះបានឡើយ។

មន្ត្រីបច្ចេកទេសរូបនេះ ឱ្យដឹងទៀតថា ការតភ្ជាប់បំណែកភ្លុកដំរីទៅទីតាំងដើម គឺក្នុងគោលបំណង ដើម្បីបង្ហាញឱ្យសាធារណជន ភ្ញៀវទេសចរជាតិ -អន្តរជាតិ បានឃើញនូវរូបរាងពេញលេញរបស់ដំរីដែលដូនតាខ្មែរយើងបានឆ្លាក់ គឺមានភ្លុកក្នុងទម្រង់បែបណា និងជាពិសេសលើកតម្លៃប្រវត្តិសិល្បៈ ដែលដូនតាបានបន្សល់ទុកឱ្យ គឺមិនបាត់សាបសូន្យទាំងស្រុងនោះទេ។

ក្នុងនាមជាអ្នកជួសជុល និងអភិរក្សថ្មមួយរូប លោក មុំ សុផុន គិតថា នេះជាការល្អណាស់ដែលភ្លុកដំរីដែលបានបាក់កប់ទៅក្នុងដីជាយូរឆ្នាំមកហើយ ត្រូវបានរកឃើញមកវិញ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានរកឃើញទីតាំងដើមវិញ ហើយសាធារណជនអាចមកទស្សនាស្វែងយល់បាន នៅខ្លោងទ្វារតាកាវជ្រុងអាគ្នេយ៍ ព្រោះចម្លាក់ដំរីក្បាលបីដែលមានភ្លុកពេញ លេញ កម្រឃើញមាននៅសេសសល់តាមខ្លោងទ្វារចេញចូលក្រុងអង្គរធំទាំង៥៕

About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរា បន្តរៀបចំកៅអី​ឈើនៅក្រោមម្លប់ឈើតាមបរិវេណប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories