Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាជួសជុលរានហាល ទី២ ប្រាសាទ បន្ទាយសំរ៉ែ

អាជ្ញាធរជាតិអប្សរាជួសជុលរានហាល ទី២ ប្រាសាទ បន្ទាយសំរ៉ែ

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សាសម្រង់ប្លង់រានហាលទី២ផ្នែកជ្រុងខាងជើងឆៀងខាងលិចរបស់ប្រាសាទបន្ទាយសំរ៉ែ ដែលរងការខូចខាតខ្លាំង។

គម្រោងនេះស្ថិតក្នុងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នGIZនៃប្រទេសអាល្លឺម៉ង។ ការងារសំខាន់ៗក្នុងគម្រោងនេះមានដូចជា ប្រមូលថ្មដែលធ្លាក់បាក់បែក(ពិសេសក្បាច់ចម្លាក់ និងបង្កាន់ដៃនាគ)  ធ្វើការជួសជុលពង្រឹងឡើងវិញ  ពង្រឹងរចនាសម្ពន្ធពាក់ពន្ធ័របស់សំណង់ និងរៀបផ្គុំឡើងវិញតាមទីតាំងដើម។

សូមបញ្ជាក់ថា  ប្រាសាទបន្ទាយសំរ៉ែ ត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១២  ក្នុងរជ្ជកាលព្រះបាទសូរ្យវ័រ្មនទី២ ដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍៕

About ad3fqkn

Check Also

អាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគ ខឿនផ្ទាល់ដីទិសខាងត្បូងប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ស៊យ សុភារិន្ទ ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories