Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / រួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិត ខ្លះពិការភ្នែក ខ្លះដាច់ដៃដាច់ជើង ប្ដូរបានមកវិញនៅសន្តិភាព

រួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិត ខ្លះពិការភ្នែក ខ្លះដាច់ដៃដាច់ជើង ប្ដូរបានមកវិញនៅសន្តិភាព


សៀមរាប៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន  អគ្គនា យកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានថ្លែងថា រួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិត ខ្លះពិការភ្នែក ខ្លះដាច់ដៃដាច់ជើង ហើយប្ដូរបានមកវិញនៅសន្តិភាព ដូច្នេះទោះក្នុងតំលៃណា ក៏ត្រូវការពារអោយបានដាច់ខាត។

  លោកនាយឧត្តមសេនីយ៍ មាស សាវ៉ន បានថ្លែងក្នុងពិធី បំពាក់ឋានន្តរស័ក្កិ ជូនដល់នាយទាហាន មជ្ឈ មណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នៅអាគាររដ្ឋបាលមណ្ឌល។

លោក បានបញ្ជាក់ថា សម្ដេចតេជោ មានប្រសាសន៍ហើយមានប្រសាសន៍ទៀតទោះក្នុងតម្លៃណាក៏ដោយត្រូវការពារសន្តិភាពឱ្យបាន។ គោលនយោបាយឈ្នះឈ្នះ ដើម្បីបង្រួបបង្រួមជាតិថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ខ្មែរក្រហមបានចូលរួមមាន នួនជា ខៀវសំផន អៀងសារី បានចុះចូលសុំមករួមរស់ដើម្បីបង្រួបបង្រួមជាតិឡើងវិញ ដូចនេះបានយើងចាត់ទុកថា ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ជាថ្ងៃបានទទួលសន្តិភាពនិងឯកភាពជាតិពេញលេញ។


លោក មាស សាវ៉ន បញ្ជាក់ថា កម្ពុជាយើងទើបបានសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨ កុំភ្លេចខ្លួន យើងនាំគ្នាខិតខំការពារសន្តិភាព ការពារដើម្បីកូនចៅយើង កុំឲ្យពួកគេទៅលីកាំភ្លើងលីគ្រាប់កាត់វាលកាត់ព្រៃដូចជំនាន់ពួកយើងវាលំបាកខ្លាំងណាស់។ សមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិតខ្លះពីការភ្នែកខ្លះដាច់ដៃដាច់ជើងនិងរាងកាយមួយចំនួនទៀត គឺប្ដូរបានមកវិញនៅសន្តិភាពនាពេលបច្ចុប្បន្ននេះ។

លោក មាស សាវ៉ន ក៍បានពាំនាំនៅការសួរសុខទុក្ខនិងថ្លែងអំណរអរគុណ ដល់គ្រួសារពលី គ្រួសារយោ ធិនពិការ ដែលបានលះបង់ប្ដី ហើយប្ដីបានលះបង់គ្រប់បែបយ៉ាង ពលីកម្មដើម្បីបានសន្តិភាពដូចសព្វថ្ងៃនេះ។ លោក ក៏បានកោតសរសើរដល់ លោក ឧត្តម សេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប មានឆន្ទៈព្រួតដៃគ្នាដឹកនាំក្រុមការងារចុះទៅពង្រឹងនៅមូលដ្ឋានឃុំប្រាសាទស្រុកវ៉ារិនបានយ៉ាងល្អប្រសើរ។
  ក្រៅពីអំពាវនាវ ឲ្យគ្រួសារយូធិន នឲងបងប្អូន ប្រជា ពលរដ្ឋទាំងអស់ត្រៀមលក្ខណៈចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា លោកនាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់យោធិននៅក្នុងមជ្ឈមណ្ឌល ត្រូវការការពារមិនឲ្យមានល្បែងស៊ីសង អំពើចោរកម្ម ការជួញដូរផ្លូវភេទនិងជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលជាអំពើខុសច្បាប់៕

About ad3fqkn

Check Also

អាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគ ខឿនផ្ទាល់ដីទិសខាងត្បូងប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ស៊យ សុភារិន្ទ ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories