ខេត្តសៀមរាប÷ អាជ្ញាធរខេត្តសៀមរាប ឱ្យដឹងថាទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំងរហូតមកដល់ពេលនេះ បានធ្វើឱ្យខូចខាតដំណាំស្រូវនិងដំឡូងមីចំនួនជិត៤ម៉ឺនហិកតារ ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋចំនួនជាង២៥០០០គ្រួសារ ទទួលរងការប៉ះពាល់។ រដ្ឋបាលសាលាខេត្តសៀមរាប ឱ្យដឹងថាគ្រោះធម្មជាតិនេះ បានបង្កឱ្យមានការប៉ះពាល់ និងការខូចខាតដំណាំស្រូវទំហំដី៣២ ៦៥៣ហិកតា ដែលជារបស់ប្រជាពលរដ្ឋចំនួន២៣៥៧៨គ្រួសារ ប៉ះពាល់និងខូចខាតដំឡូងមីទំហំដី៤៦២៦ហិកតារ ដែលជារបស់ប្រជាពលរដ្ឋចំនួន៣៦២៦គ្រួសារ។ ជាមួយគ្នានេះ ទឹកជំនន់ក៏បានធ្វើឱ្យប៉ះពាល់និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងសត្វចិញ្ចឹមផងដែរ។ របាយការណ៍របស់គណកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ដសៀមរាប ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២២ ជំនន់ដោយសារទឹកភ្លៀងក្នុងខេត្តសៀមរាប បណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២៥០៣១គ្រួសារ ប៉ះពាល់ភូមិចំនួន៣១៤ភូមិ ឃុំចំនួន៦១ ក្នុងស្រុកចំនួន៩ រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ៕ ...

ដីជ្រាយ ភ្លៀងខ្យល់ខ្លាំង ដើមឈើដួលរលំ សូមមានការប្រុងប្រយ័ត្នខ្ពស សៀមរាប៖ ក្នុងស្ថានភាពអាកាសធាតុទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងស្ថិតក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជាប្រចាំច្រើន ព្រមទាំងសម្ពាធទាបដែលរងឥទ្ធិពលពីខ្យល់ព្យុះផ្សេងៗធ្វើឱ្យមានភ្លៀងធ្លាក់លើសពីធម្មតា និងមានខ្យល់ដែលមានកម្លាំងល្បឿនខ្លាំង។ ចំពោះរមណីយដ្ឋានអង្គរក៏ទទួលបានទឹកភ្លៀងក្នុងកំរិតខ្ពស់បណ្តាលឱ្យដីមានភាពទន់ជ្រាយ និងរងទទួលនូវខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យមានដើមឈើមួយចំនួនបានដួលរលំជាបន្តបន្ទាប់ ព្រមទាំងបង្កផលប៉ះពាល់ដល់ប្រាង្គប្រាសាទ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយដែលឆ្លងកាត់ និងចូលទៅទស្សនាក្នុងរមណីយដ្ឋានអង្គរ។   ស្ថិតក្នុងស្ថានភាពប្រឈម អាជ្ញាធរជាតិអប្សរាសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងដំណើរចូលទៅកម្សាន្តក្នុងរមណីយដ្ឋានអង្គរ ជាពិសេស ពេលមានភ្លៀងធ្លាក់ខ្លាំងត្រូវនៅឱ្យឆ្ងាយពីដើមឈើធំៗ កុំជ្រក ឬចតយានយន្តក្រោមដើមឈើ ដើម្បីជៀសវាងពីគ្រោះថ្នាក់ជាយថាហេតុណាមួយ៕   ...

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរំដោះទឹកចេញពីប្រាសាទដើម្បីបញ្ជៀសពីការជន់លិ សៀមរាប៖ នាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងខិតខំរំដោះទឺកតាមទ្វារទឹក និងតំបន់ប្រាសាទមួយចំនួន បង្ការកុំឱ្យជន់លិចប្រាសាទ។   ឥទ្ធិពលនៃព្យុះ ណូរុ ពីប្រទេសហ្វីលីពីន បណ្ដាលឱ្យកម្ពុជារងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែ កញ្ញា មក។ ការណ៍នេះ ធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើនដង និងបណ្ដាលឱ្យជន់លិចស្រុកមួយចំនួនក្នុងខេត្តសៀមរាប។ នៅរមណីយដ្ឋានអង្គរ ទឹកភ្លៀងច្រើនសន្ធឹក ត្រូវបានប្រមូលទុក និងខ្លះត្រូវបានរំដោះចេញផងដែរ ដោយសារបរិមាណហួសកម្រិត។   តាមរបាយការណ៍សង្ខេបពីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ក្រុមការងារបានរំដោះទឹក នៅប្រាសាទមួយចំនួនដូចជា ប្រាសាទអង្គរវត្ត ព្រះខ័ន តាព្រហ្ម និងបាយ័ន្តជាដើម។ល។ បញ្ជៀសទឹកតាមប្រព័ន្ធប្រឡាយបុរាណទៅតាមស្ទឹងនានា ដូចជាស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងពួក និងស្ទឹងព្រះស្រុក ដើម្បីកុំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់ប្រាសាទ និងក្រុងសៀមរាប។   ក្រៅពីការងារខាងលើនេះ ក្រុមការងារក៏បានប្រមូលទឹកដើម្បីបំពេញក្នុងប្រព័ន្ធគ្រប់គ្រងបុរាណ ដើម្បីធានាដល់តុល្យភាពនៃការប្រើប្រាស់ទឹកក្នុងតំបន់អង្គរ មានដូចជា បារាយណ៍ខាងលិច បារាយណ៍ខាងជើង កសិន្ធុអង្គរធំ កសិន្ធុអង្គរវត្ត ស្រះស្រង់ រួមនិងកសិន្ធព្រះខ័នជាដើម។ល៕ ...

បង្ក្រាបករណីបង្ខាំងមនុស្ស៣ទីតាំងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម២៤នាក សៀមរាប៖ កំលាំងនគរបាលនៃស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៤នាក់(ស្រី១១នាក់)និងដកហូតរយន្តចំនួន ០២គ្រឿង ដែលជាប់ពាក់ពន្ធ លើករណីបង្ខាំង មនុស្សខុសច្បាប់ដោយមានធ្វើទារុណកម្ម ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលានៅវេលាម៉ោង ១២:០០នាទីថ្ងៃទី២៥.០៩.២០២២។ ទីតាំងទី០១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ត្រង់អក្សរTខាងកើតរង្វង់មូលស្រុកក្រឡាញ់ស្ថិត នៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដោយឃាត់មនុស្សបានចំនួន០៨នាក់(ស្រី២នាក់)និងរថយន្តម៉ាកស្តារិចពណ៍ស០១គ្រឿង។   ទីតាំងទី២ នៅក្នឥងផ្ទះវីឡាជួលស្ថិតនៅក្រុមទី០៩ ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ឃាត់ខ្លួនជនជាតិវៀតណាមចំនួន៩នាក់ ស្រី៥នាក់ និងដកហូតរថយន្ត០១គ្រឿងម៉ាកតូយូតា១២កៅអីពណ៍ ស០១គ្រឿង។ ទីតាំងទី០៣៖ ស្ថិតនៅ ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ (ស្រី៤នាក់ទាំងរងគ្រោះម្នាក់)។ របាយការណរបស់សមត្ថកិច្ចបង្ហាញថា ការសន្និ ដ្ឋាន៖ ជាកណីចាប់ជំរិត ដោយសាមានស្ត្រីម្នាក់មាន    របួសស្នាមដោយការធ្វើទារុណកម្ម។ ទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតអំពីការបង្ក្រាបករណីបង្ខាំងមនុស្សដោយធ្វើទារណកម្មខាងលើនេះទេ ថាតើដើមចមនេះផ្តើមចេញពីអ្វី ហើយចេញមកពីណាប្រាកដ.?។ បច្ចុប្បន្នមនុស្ស២៤នាក់ខាងលើជាចំណាត់ការរបស់នគរបាលសួរនាំអនុវត្តតាមនិតិវិធី៕ ...

រដ្ឋមន្ត្រីក្រសួងវប្បធម៌ នាំយកទេយ្យទានប្រគេនព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរា សៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអគ្គនាយករង បានអញ្ចើញក្រាបថ្វាយបង្គុំ និងប្រគេនទេយ្យទានមួយចំនួន ថ្វាយព្រះមហា វិមល ធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ  ព្រះឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរា ជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី១១ ដែលជាបុណ្យដ៏ធំមួយនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ។ សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតា តរៀងមក ។ ម៉្យាងទៀតពិធីកាន់វេនបិណ្ឌនេះ ពុទ្ធ សាសនិកខ្មែរយើងបានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ ១៤រោច ខែ ភទ្របទ រហូតដល់ ថ្ងៃបុណ្យភ្ជំធំ ត្រូវថ្ងៃ ១៥រោច ខែភទ្របទ ដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយបានមកជួបជុំគ្នានាំយកនូវចង្ហាន់ ចំណីអាហារ ...

រដ្ឋមន្ត្រីក្រសួងវប្បធម៌ នាំយកទេយ្យទានប្រគេនព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរា សៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអគ្គនាយករង បានអញ្ចើញក្រាបថ្វាយបង្គុំ និងប្រគេនទេយ្យទានមួយចំនួន ថ្វាយព្រះមហា វិមល ធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ  ព្រះឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរា ជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី១១ ដែលជាបុណ្យដ៏ធំមួយនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ។ សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតា តរៀងមក ។ ម៉្យាងទៀតពិធីកាន់វេនបិណ្ឌនេះ ពុទ្ធ សាសនិកខ្មែរយើងបានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ ១៤រោច ខែ ភទ្របទ រហូតដល់ ថ្ងៃបុណ្យភ្ជំធំ ត្រូវថ្ងៃ ១៥រោច ខែភទ្របទ ដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយបានមកជួបជុំគ្នានាំយកនូវចង្ហាន់ ចំណីអាហារ ...

សៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអគ្គនាយករង បានអញ្ចើញក្រាបថ្វាយបង្គុំ និងប្រគេនទេយ្យទានមួយចំនួន ថ្វាយព្រះមហា វិមល ធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ  ព្រះឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរា ជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី១១ ដែលជាបុណ្យដ៏ធំមួយនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ។   សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតា តរៀងមក ។ ម៉្យាងទៀតពិធីកាន់វេនបិណ្ឌនេះ ពុទ្ធ សាសនិកខ្មែរយើងបានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ ១៤រោច ខែ ភទ្របទ រហូតដល់ ថ្ងៃបុណ្យភ្ជំធំ ត្រូវថ្ងៃ ១៥រោច ខែភទ្របទ ដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយបានមកជួបជុំគ្នានាំយកនូវចង្ហាន់ ចំណីអាហារ ទៀនធូប បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សា ...

សៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងកំណាយស្រាវជ្រាវ ខឿនតម្កល់លិង្គទំហំធំនៅលើភ្នំបូក និងមានតែមួយគត់នៅតំបន់អង្គរ ដែលរងការខូចខាត ក្នុងគោលបំណងជួសជុលលើកតម្លៃខឿនតម្កល់លិង្គឱ្យលេចរូបរាងល្អប្រសើរឡើងវិញ។ បច្ចុប្បន្ននេះក្រុមការងារ កំពុងធ្វើកំណាយស្រាវជ្រាវ សិក្សាពីរចនាសម្ពន្ធ មុននឹងឈានទៅដល់រៀបចំផែនការ ជួសជុលលើកតម្លៃបុរាណដ្ឋានឡើងវិញ។ លោក ហួរ សុធន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការធ្វើកំណាយបានចាប់ផ្តើមតាំងពីដើមខែសីហាឆ្នាំ២០២២ ហើយគម្រោងសិក្សាស្រាវជ្រាវនឹងបញ្ចប់ទៅវិញនៅចុងខែកញ្ញា ឆ្នាំ ២០២២ខាងមុខ។ លោក ហួរ សុធន ឱ្យដឹងទៀតថា សំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ ធ្វើពីថ្មបាយក្រៀមប្រវែងបណ្តោយ១៩ និងទទឹង២០ម៉ែត្រ និងកម្ពស់៣,៥ម៉ែត្រ ហើយនៅលើខឿនថ្មបាយក្រៀមនេះ មានជើងទម្រធ្វើពីថ្មភក់មានប្រវែង៥.២ម៉ែត្រ បួនជ្រុងស្មើ សម្រាប់តម្កល់លិង្គដែលមានទំហំមុខ កាត់ជាង១ម៉ែត្រ និងប្រវែង៤.២ម៉ែត្រ។ ជើងទម្រលិង្គ ដែលធ្វើពីថ្មភក់នោះ ស្ទើរតែ៩០ភាគរយរងការខូច ខាត  រីឯលិង្គក៏រងខូចខាតយ៉ាងខ្លាំងតាំងពីផ្នែកគល់ រហូតដល់ចុង គឺបែកបាក់ជាច្រើនបំណែក។ លោក ហួរ សុធន សន្និដ្ឋានថា ការខូចខាតដ៏ធ្ងន់ធ្ងរនេះ អាចបណ្តាលមកពីការបំផ្ទុះដោយគ្រាប់រំសេវ   ពីព្រោះយើងប្រទះឃើញបំណែកតូចៗយ៉ាងច្រើននៅពាស ពេញទាំងក្នុងដី និងលើដី។ ដោយឡែក ខឿនថ្មបាយ ក្រៀមបានរងការខូចខាតដោយកត្តាអាយុកាល ធម្មជាតិ ដោយការពុកផុយ  ក្រៀកហែក រលុះថ្មធ្លាក់មកក្រោមនៅតាមជ្រុងខ្លះ ជាមួយគ្នានេះនៅលើខឿននោះមានដើមឈើដុះច្រើន  ឬសឈើបានចាក់ជ្រែក ...

សៀមរាប៖ Autumnal Equinox នឹងឈានមក ដល់នៅថ្ងៃស្អែក ទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះហើយ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា នាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី២២ ខែកញ្ញា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។ ប៉ុន្តែអាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ ប្រហែលជាយើងមិនអាចបានឃើញព្រឹត្តការណ៍នេះដូចរាល់ឆ្នាំទេ។   លើសពីនេះទៅទៀត ព្រឹត្តិការណ៍សមរាត្រីនាខែកញ្ញានេះ ត្រូវចំវេលាដែលខ្មែរកំពុងបោះបាយបិណ្ឌ ហើយគាប់ជួននឹងសេចក្តីមានចែងក្នុងសិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សរ៍ទី៩​ បានអនុញ្ញាតឲ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រីដែរ៕ ...

សៀមរាប៖ បាយបិណ្ឌគេដឹងទូទៅថារៀបចំបោះឱ្យប្រេត។ តើយើងស្គាល់រូបប្រេតតាំងពីពេលណា?  នៅ ពេលបច្ចុប្បន្ននេះ យើងស្គាល់ប្រេត នៅតាមរូបគំនូរក្នុងទីវត្តអារាម និងតាមជញ្ជាំងនៃព្រះវិហារព្រះពុទ្ធសាសនាប៉ុណ្ណោះ។ ប៉ុន្តែអ្នកស្រាវជ្រាវវប្បធម៌ខ្មែរនៅអាជ្ញាធរជាតិអប្សរា លោក គ្រូអាំង ជូលាន បានប្រទះ ឃើញរូបភាពប្រេត នៅលើចម្លាក់មួយនៅប្រាសាទតានៃក្នុងតំបន់អង្គរ ហើយប្រហែលមានតែមួយគត់ដែលចាស់ជាងគេក្នុងសិល្បៈខ្មែរ។ អ្នកបុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វ ផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានលើកបង្ហាញឱ្យឃើញថា យោងតាមគម្ពីរព្រះពុទ្ធសាសនាមហាយាន Kanradavyuha ដែលបានសរសេរនៅក្នុងតំបន់កាស្មៀនៃប្រទេសឥណ្ឌា តាំងពីអំឡុងសតវត្សរ៍ទី៥នៃគ្រីស្តរាជ និយាយពីរឿងរ៉ាវរបស់ព្រះអវលោកិតេសូរ ដែលព្រះបាទជ័យវរ្ម័នទី៧ បានយកមកប្រតិបត្តិក្នុងរជ្ជកាលរបស់ព្រះអង្គរនៅចុងសតវត្សរ៍ទី១២ មានបង្ហាញរឿងព្រះអវលោកិតេសូរសង្គ្រោះប្រេត។   តាំងតែពីជាង៩០០ឆ្នាំមុន អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ទំនងជាប្រតិបត្តិគម្ពីរព្រះពុទ្ធសាសនាមហាយាន Karandavyaha   តាំងពីអំឡុងចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣នៃគ្រីស្តសករាជ សម្រាប់ស្រោចស្រង់អ្នកស្លាប់ក្នុងចម្បាំងបង្ហូរឈាមដ៏ធំមួយ ដើម្បីរំដោះរាជធានីអង្គរចេញពីទ័ពចម្ប៉ា។ ដោយសារតែចម្បាំងនោះ ធ្វើឱ្យរាស្ត្រជាច្រើនបានស្លាប់ រួមទាំងព្រះញាតិវង្សផង រងទុក្ខវេទនា និរាសព្រាត់ប្រាស់គ្រួសារ ព្រមទាំងកងទ័ពរបស់ព្រះអង្គរជាច្រើនបានពលីជីវិត។ ព្រះអង្គមានព្រះទ័យជឿថា ព្រះញាតិវង្ស មន្រ្តី រាស្ត្រប្រជា និងកងទ័ពខ្លះ បានសុគត និងស្លាប់ទាំងនោះ មិនដឹងវិញ្ញាណក្ខ័ន្ធទៅដល់ទីណា ឬខ្លះដែលអាចនឹងទៅកើតជាប្រេត ទទួលរងទុក្ខទោសនៅឯឋានប្រេត។ មានតែព្រះអវលោកិតេសូរទេ ...