ភ្នំពេញ៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ Cambodia Beauty Collection ប្រកាសកម្មវិធីប្រកួតសម្រស់ឯកនឹងជ្រើសរើសបេក្ខនារីដែលមានសម្រស់ស្រស់ស្អាត និងមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ដោយមិនកំណត់ថានៅលីវ ឬរៀបអាពាហ៍ពិពាហ៍រួចនោះទេ ហើយកម្មវិធីនឹងឈប់ទទួលពាក្យ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ។ កម្មវិធីនេះ រៀបចំឡើងដោយ ក្រុមហ៊ុន Cyber Bear Co., Ltd (ក្រុមហ៊ុនព័ត៌មានវិទ្យា របស់ប្រទេសជប៉ុន) ។ រង្វាន់ផ្តល់ជូនបេក្ខនារី ជ័យលាភី ៖ –          ជ័យលាភីលេខ ១ ទទួលបានទឹកប្រាក់ ៤០,០០០,០០០ រៀល –          ជ័យលាភីលេខ ២ ទទួលបានទឹកប្រាក់ ២០,០០០,០០០ រៀល –          ជ័យលាភីលេខ ៣ ទទួលបានទឹកប្រាក់ ១០,០០០,០០០ រៀល បន្ថែមលើសពីនោះទៀត ម្ចាស់ជ័យលាភីនឹងទទួលបានការប្រើប្រាសផលិតផលម៉ាក ASNOW ពេញមួយ​ឆ្នាំ ដោយមិនគិតថ្លៃ និងក្លាយជាទូតសុឆន្ទៈ តារាតំណាងក្រុមហ៊ុនផ្ទាល់។ នៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ មានការចូលរួមពីតារាកិត្តិយសល្បីៗជាច្រើនរូប ដូចជា កញ្ញា Nikki Nikki ,តារាចម្រៀង Orginal Song លោក Vannda , តារាចម្រៀង Rap ,និង DJ Maily ប្រចាំប្រទេសកម្ពុជា រួមជាមួយនឹង លោក Minoru Ujita DJ ដ៏ល្បីឈ្មោះមកពីប្រទេស ជប៉ុន, កញ្ញា Hany Ito អ្នកឌីហ្សាញសម្លៀកបំពាក់់អន្តរជាតិ មកពីប្រទេសជប៉ុន ,  លោក Hikaru Seino អ្នកឌីហ្សាញផ្កាស្រស់លំដាប់ពិភពលោកផងដែរ ។ Cambodia Beauty Collection គឺជាឆាកផ្សព្វផ្សាយវប្បធម៌ដ៏​ធំមួយ ...

ថៃ៖​ មិនត្រឹមតែមានរូបសម្រស់និងសមត្ថភាព ដែលធ្វើហ្វេនជាច្រើនកាន់តែមានការគាំទ្រនោះទេ តែ តារាស្រី Pooklook Fonthip ថែមទាំងមានការលេងខ្លួនដ៏ទាក់ទាញគួរជាទីចាប់អារម្មណ៍ ស្ទើរតែគ្រប់ពេល បើទោះបីជាពេលស្នាក់នៅផ្ទះក៏ដោយ។ ជាក់ស្ដែង ថ្មីៗនេះ Pooklook ក៏បានជ្រើសរើសការតែងខ្លួនមួយបែបទៀត ដែលបានបង្ហាញនៅលើបណ្ដាញសង្គម ជាមួយនឹងស្លៀកខោខូវប៊យខ្លី និងអាវពណ៌ក្រហម ដែលជារូបភាពថតនៅក្នុងផ្ទះបាយ បង្អួតរាងដ៏មានមន្តស្នេហ៍គួរឲ្យចង់គយគន់យ៉ាងខ្លាំង។ លើសពីនេះទៅទៀត ក្រោយមក តារាស្រីរូបនេះ ស្រាប់តែបានផ្លាស់ប្តូររូបរាងដ៏ថ្មីស្រឡាងមួយទៀត នៅក្នុងឈុតអាវវាលពណ៌ស បញ្ចេញសាច់ ឈររៀបចំផ្កាយ៉ាងឡូយ ដែលធ្វើឱ្យទស្សនិកជនមិនតិចនាក់នោះទេ ស្រឡាំងកាំង ចំពោះសម្រស់របស់នាង ៕ ប្រភព៖ Sanook សូមទស្សនារូបភាពខាងក្រោម៖ ...