កូនឈើចម្រុះចំនួន១០,៨៣០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា​ចែក​ចាយពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤

កូនឈើចម្រុះសរុប ១០,៨៣០ដើម បន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា បន្តចែកចាយដល់ព្រះសង្ឃ ស្ថាប័នរដ្ឋ ឯកជន ព្រមទាំងសាធារណជននានា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដែលកូនឈើទាំងនោះរួមមាន៖ – ប្រគេនកូនឈើចម្រុះជូនព្រះអង្គ ថូ ធូរស់ ព្រះប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខាវ័ន ចំនួន២,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណព្រៃសង្ឃសហគមន៍រុក្ខាវ័ន…

លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែកក្កដា…

អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុង​ពលីបើកការដ្ឋានជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលា

អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលីបើកការដ្ឋានជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពិធីប្រុងពលីបើកការដ្ឋានជួសជុល មានការអញ្ជើញក្រោមអធិបតីភាពឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្ដម Lu Qizhi អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប ប្រតិភូនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ…

ក្រុមអ្នកជំនាញបញ្ចប់ការងារជួស​ជុលសំណង់ព្រះវិហារបុរាណវត្តព្រះឥន្ទកោសីយ៍

ក្រុមការងារផ្នែកអភិរក្ស និងជួសជុលសំណង់ព្រះវិហារបុរាណ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ របស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលទាំងស្រុង នូវសំណង់ព្រះវិហារបុរាណមួយនៅបរិវេណវត្តព្រះឥន្ទកោសីយ៍។ លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ សំណង់ព្រះវិហារបុរាណនៅវត្តព្រះឥន្ទកោសីយ៍ដែលបានបញ្ចប់ការជួសជុលទាំងស្រុងហើយនៅពាក់កណ្ដាលខែ កក្កដានេះ បន្ទាប់ពីចាប់ផ្តើមពីដើមឆ្នាំ២០២៤​មក។ លោកបន្តថា ព្រះវិហារដែលមានរាង​តូចច្រឡឹងមួយនេះ ខូចខាតខ្លាំងនៅផ្នែកដំបូលដែលពេលជួសជុលត្រូវប្រើសម្ភារថ្មីច្រើន…

អាជ្ញាធរជាតិអប្សរាបើកយុទ្ធនាការចែកកូនឈើ ដល់ពលរដ្ឋរស់នៅក្នុងក្រុងរុនតាឯក តេជោសែន

កូនឈើជាង១០ប្រភេទ រួមមាន៖ ឈើបេង គ្រញូង ផ្ចឹក សុក្រម ដើមឈើមានផ្កាលម្អ និងដើមឈើអាចអាស្រ័យផលបាន ចំនួន៥,០០០ដើម ត្រូវបានមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា បើកយុទ្ធនាការចែកជូនពលរដ្ឋរស់នៅក្រុងរុនតាឯក តេជោសែន ដើម្បីបង្កើនគម្របបៃតង ផ្តល់ជាម្លប់ និងការពារការប្រែប្រួលអាកាសធាតុជាដើម។ លោក ស៊ុន កែវពិសី អនុប្រធានប្រចាំការនៅអង្គភាពគ្រប់គ្រងភូមិធម្មជាតិរុនតាឯក បានឱ្យដឹងថា…

កូនឈើចម្រុះចំនួន៩,៨១៨ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០៨ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤

កូនឈើចម្រុះសរុប៩ ៨១៨ដើមបន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា បានចែកចាយដល់ព្រះសង្ឃ សាធារណជនទូទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីយកទៅដាំទៅតាមតំបន់ផ្សេងៗ។ ដើមទាំងនោះរួមមាន៖ – ប្រគេនកូនឈើចម្រុះជូនព្រះអង្គ នឹង បូរះ ព្រះគ្រូចៅអធិការវត្តកក់ ចំនួន១,៦០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត និងតាមសាលារៀន ស្ថិតក្នុងភូមិឬស្សីសាញ់…

ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្ត​ ពេលកំពុងធ្លាក់ភ្លៀង

សៀមរាប÷ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្ត ខណៈមានភ្លៀងធ្លាក់ ដែលជាទេសភាពមួយមានសោភ័ណភាពយ៉ាងទាក់ទាញ។ ទេសចរអាចនិងប្លែកអារម្មណ៍ចង់ឃើញទិដ្ឋភាពភ្លៀងធ្លាក់នៅប្រាសាទបុរាណ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមឱ្យភ្ញៀវទេសចរដើរដោយប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ដោយប្រការផ្សេងៗ៕

អាជ្ញាធរជាតិអប្សរា ដកទំនប់ការពារចេញពីការដ្ឋានរបស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹក ក្នុងអំឡុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនោះចេញវិញហើយ ដើម្បីគ្រប់គ្រងរំហូរទឹក ឱ្យមានសភាពដូចដើមឡើងវិញ។ ការដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹកបណ្ដោះអាសន្ននេះ បន្ទាប់ពីស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានជួសជុលរួចរាល់ជាស្ថាពរ។ អ្នកស្រី អួន ស៊ីណាង មន្ត្រីបច្ចេកទេស និងជាអ្នកទទួលបន្ទុកដកទំនប់ការពារ មានប្រសាសន៍ថា គម្រោងជួសជុលស្ពានហានខាងលិចប្រាសាទអង្គរវត្ត បានបញ្ចប់កាលពីចុងឆ្នាំ២០២៣…

ផ្លូវកង់ជាជម្រើសទស្សនាទេសភាពដ៏ស្រស់ស្អាតក្នុងរមណីយដ្ឋានអង្គរ

ទេសចរជាតិ និងអន្តរជាតិ មកទស្សនារមណីយដ្ឋានអង្គរ ក្រៅពីការធ្វើដំណើរដោយរថយន្ត ម៉ូតូ ឬមធ្យោ បាយផ្សេងៗ នៅលើផ្លូវកៅស៊ូធំទូលាយ និងភាពស្រស់​ស្អាតហើយនោះ ក៏មាន ជាផ្លូវកង់ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតឡើងប្រវែងជាង៤០គីឡូម៉ែត្រ សម្រាប់ទេសចរជិះកង់ទស្សនារមណីយដ្ឋានអង្គរផង។ ក្រោយការបង្កើតឱ្យមានជាផ្លូវកង់ នាអំឡុងឆ្នាំ​២០២០មកដល់បច្ចុប្បន្ន ផ្លូវកង់ នៅតែមានភាពទាក់ទាញ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ទេសចរ ដែលចង់ផ្លាស់ប្តូរបរិយាកាសពីការធ្វើដំណើរដោយយានយន្ត…

ផ្លូវកង់ជាជម្រើសទស្សនាទេសភាពដ៏ស្រស់ស្អាតក្នុងរមណីយដ្ឋានអង្គរ

ទេសចរជាតិ និងអន្តរជាតិ មកទស្សនារមណីយដ្ឋានអង្គរ ក្រៅពីការធ្វើដំណើរដោយរថយន្ត ម៉ូតូ ឬមធ្យោ បាយផ្សេងៗ នៅលើផ្លូវកៅស៊ូធំទូលាយ និងភាពស្រស់​ស្អាតហើយនោះ ក៏មាន ជាផ្លូវកង់ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតឡើងប្រវែងជាង៤០គីឡូម៉ែត្រ សម្រាប់ទេសចរជិះកង់ទស្សនារមណីយដ្ឋានអង្គរផង។ ក្រោយការបង្កើតឱ្យមានជាផ្លូវកង់ នាអំឡុងឆ្នាំ​២០២០មកដល់បច្ចុប្បន្ន ផ្លូវកង់ នៅតែមានភាពទាក់ទាញ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ទេសចរ ដែលចង់ផ្លាស់ប្តូរបរិយាកាសពីការធ្វើដំណើរដោយយានយន្ត…