អាជ្ញាធរជាតិអប្សរា កំពុងដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់ យកទៅជួសជុលកាំជណ្តើរ ផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់ ដែល១ដុំៗមានទម្ងន់ពី៥០០ទៅ៦០០គីឡូក្រាម ដើម្បីយកទៅត្រៀមរៀបចំជួសជុលកាំជណ្តើរ ផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ ក្នុងដំណាក់កាលទី២ ដែលខូចខាតជាយូរមកហើយ ឱ្យប្រសើរឡើងវិញ។ លោក អ៊ិត ស្រេង បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កម្លាំងកម្មករជាង១២នាក់ កំពុងតែទទួលខុសត្រូវលើការងារដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់…

ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យគម្រោងការងារជួសជុលនៅប្រាសាទមេបុណ្យខាងលិច។ ក្នុងពេលនោះដែរ ក្រុមអ្នកជំនាញការខ្មែរ បានធ្វើបទបង្ហាញគម្រោងការងារផ្សេងៗដល់អ្នកជំនាញការអាដហុក ពាក់ព័ន្ធនឹងការជួសជុល អភិរក្ស ការរៀបចំវង់ទស្សនានៃប្រាសាទមេបុណ្យខាងលិច ដើម្បីទទួលបានការពិនិត្យ វាយតម្លៃ…

អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ

អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ-សំបូរព្រៃគុក រួមនិងអ្នកជំនាញខ្មែរ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជា ប្រាសាទភិមានអាកាស ខ្លោងទ្វារខាងត្បូង ខាងជើង ការកំណាយស្រាវជ្រាវក្នុងគម្រោងជួសជុលរាជវាំង នៃអតីតរាជធានី ក្រុងអង្គរធំ ប្រាសាទបាយ័ន ប្រាសាទតាសោម ប្រាសាទតានៃ និងការកែសម្រួលវង់ទស្សនាប្រាសាទភ្នំក្រោម…

គណៈប្រិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូនអញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូន ដឹកនាំដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញទស្សនាប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដំណើរទស្សនិកច្ចនេះ បានអនុញ្ញាតឱ្យគណៈប្រតិភូបានឈ្វេងយល់អំពីប្រវត្តិសាស្រ្ត សិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យនៃរមណីយដ្ឋានអង្គរ ព្រមទាំងសមិទ្ធផលសំខាន់ៗមួយចំនួនរបស់អាជ្ញាធរជាតិអប្សរាផងដែរ។ សូមបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូបានបញ្ចប់ការចូលរួមសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូន លើកទី២៨…

គណៈប្រិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូនអញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូន ដឹកនាំដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញទស្សនាប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដំណើរទស្សនិកច្ចនេះ បានអនុញ្ញាតឱ្យគណៈប្រតិភូបានឈ្វេងយល់អំពីប្រវត្តិសាស្រ្ត សិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យនៃរមណីយដ្ឋានអង្គរ ព្រមទាំងសមិទ្ធផលសំខាន់ៗមួយចំនួនរបស់អាជ្ញាធរជាតិអប្សរាផងដែរ។ សូមបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូបានបញ្ចប់ការចូលរួមសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូន លើកទី២៨…

អាជ្ញាធរជាតិអប្សរា និងអង្គការគាំពារសត្វព្រៃកម្ពុជា(CWC)សហការដោះលែងសត្វប្រមា ចំនួន២ក្បាលទៅក្នុងព្រៃតំបន់អង្គរ

អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) បាននាំយកសត្វប្រមាចំនួន២ក្បាលមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្សាំងទុកមួយរយៈ មុននឹងព្រលែងឱ្យរស់នៅតាមធម្មជាតិទៅក្នុងព្រៃតំបន់អង្គរ។ លោក ទ្រី ស៊ីថេង ប្រធានអង្គការគាំពារសត្វព្រៃកម្ពុជា(CWC) ឱ្យដឹងថា សត្វប្រមាទាំងពីរក្បាលនេះ គឺលោកបានទទួលពីមេបញ្ជាការយោធាមួយរូប នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។លោកបញ្ជាក់ថា ជាយូរមកហើយ មេបញ្ជាការទាហានម្នាក់ បានចិញ្ចឹមសត្វប្រមា សរុបចំនួន៣ក្បាល…

អ្នកជំនាញការអាដហុក ICC-Angkor/Sambor Prei Kuk ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទ មុនកិច្ចប្រជុំបច្ចេកទេសលើកទី៤២

ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញការអាដហុក (Ad hoc) នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) បានចាប់ផ្តើមចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទសំខាន់ៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរហើយ ដើម្បីត្រៀមលក្ខណៈមុនការបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ជាផ្លូវការ។ សកម្មភាពចុះត្រួតពិនិត្យនេះ បានចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តទៅ ដោយក្រុមអ្នកជំនាញការបានអញ្ជើញទៅកាន់ប្រាសាទសំខាន់ៗមួយចំនួន រួមមាន៖…

ប្រាសាទឃ្លាំង៖ សម្រស់នៃស្ថាបត្យកម្មភ្លោះ និងបណ្ណសារដ្ឋានរដ្ឋបាលសម័យអង្គរ

ប្រាសាទឃ្លាំងខាងត្បូង កសាងនៅដើមសតវត្សរ៍ទី១១ ដោយព្រះបាទសូរ្យវម៌ទី១ ដែលមានរូបរាងដូចទៅនឹងឃ្លាំងជើងដែរ ប៉ុន្តែមានទំហំតូចជាងបន្តិច។គួររម្លឹកថា សំណង់ទាំងពីរនេះគឺជាដើមកំណើតនៃរចនាបថសិល្បៈសម័យអង្គរដ៏ល្បីល្បាញ គឺ “រចនាបថឃ្លាំង” ដែលមានឥទ្ធិពលទៅដល់ប្រាសាទល្បីៗផ្សេងទៀត ដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវ ជាដើម។ ក្រៅពីតម្លៃផ្នែកស្ថាបត្យកម្ម ប្រាសាទឃ្លាំងមិនមែនគ្រាន់តែជាសំណង់សាសនាធម្មតានោះទេ ប៉ុន្តែវាជា “បណ្ណសារដ្ឋានរដ្ឋបាល” ដ៏សំខាន់បំផុតមួយក្នុងសម័យអង្គរ តាមរយៈភស្តុតាងប្រវត្តិសាស្ត្រដែលបានចារឹកទុកនៅលើជញ្ជាំងថ្ម។ ទី១ គឺផែនទីដីធ្លីចារលើថ្ម…

លទ្ធផលបឋមនៃកំណាយស្រាវជ្រាវបុរាណវិទ្យាស្រះបុរាណនៅខាងជើងក្រៅកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ

គម្រោងនេះផ្តោតសំខាន់ទៅលើការសិក្សាប្រព័ន្ធរំដោះទឹកបុរាណពីបរិវេណប្រាសាទភិមានអាកាស និងស្រះបុរាណមួយ ដែលមានចុះក្នុងប្រព័ន្ធបញ្ជីបុរាណដ្ឋានរបស់ឯកសារចាស់របស់បារាំងលេខ១១ ដែលមានទីតាំងស្ថិតនៅខាងជើងកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ។ គោលបំណងចម្បងនៃការស្រាវជ្រាវនេះ គឺដើម្បីកត់ត្រាប្រវត្តិប្លង់ស្ថាបត្យកម្ម និងប្រព័ន្ធវិស្វកម្មធារាសាស្ត្របុរាណវិភាគស្រទាប់ដីបុរាណវិទ្យា ស្វែងយល់ពីស្ថានភាពសំណង់ច្រាំងកាំជណ្តើរស្រះ និងប្រព័ន្ធរំដោះទឹក ព្រមទាំងការចាក់បង្គរនៃល្បាប់ដីថ្មី។ ជាពិសេសប្រមូលទិន្នន័យបុរាណវិទ្យាសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការស្តារ និងលើកតម្លៃប្រព័ន្ធគ្រប់គ្រងទឹកនេះឱ្យអាចដំណើរការឡើងវិញដូចសម័យបុរាណ។ ចំពោះលទ្ធផលនៃកំណាយបុរាណវិទ្យាលោក សួម សុភា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លទ្ធផលនៃការធ្វើកំណាយនៅទីតាំងស្រះលេខ១១ បានបង្ហាញនូវទិន្នន័យសំខាន់ៗដូចខាងក្រោម៖ រូបសណ្ឋាន…

អាជ្ញាធរជាតិអប្សរា សហការជាមួយជំនាញពាក់ព័ន្ធ បន្តចុះរៀបចំសណ្តាប់ធ្នាប់ បងប្អូនអាជីវករលក់ដូរនៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

កិច្ចការងារនេះដែរ អាជ្ញាធរជាតិអប្សរា តែងធ្វើឡើងជាប្រចាំ នៅតាមទីតាំងផ្សេងៗគ្នា ក្នុងតំបន់អង្គរ ដើម្បី ចូលរួមលើកតម្លៃសោភ័ណ្ឌភាព បរិស្ថាន និងសណ្តាប់ធ្នាប់ ក្នុងការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងរមណីយដ្ឋានអង្គរ។ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា នឹងបន្តសហការជាមួយផ្នែកពាក់ព័ន្ធលើកិច្ចការងារនេះឱ្យបានជាប់ជាប្រចាំ និងសូមអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ មេត្តាចូលរួមសហការ ដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកថែរក្សាអនាម័យ បរិស្ថាន និងរក្សាសណ្តាប់ធ្នាប់ ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន…