Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2024 / June

Monthly Archives: June 2024

អាជ្ញាធរជាតិអប្សរាបំភ្លឺអំពីករណី​ រុះរើផ្លូវបេតុងរបស់បុគ្គលដែលសាងសង់ខុសច្បាប់ សៀមរាប÷ អាជ្ញាធរជាតិអប្សរា​ ចេញសេចក្តីប្រកាសព័ត៍មាន បំភ្លឺអំពីករណី​ រុះរើផ្លូវបេតុងរបស់បុគ្គលដែលសាងសង់ខុសច្បាប់។    ការចេញសេចក្តីប្រកាសព័ត៍មាន នេះគឺឆ្លើយតបទៅ​នឹងការបង្ហោះក្នុងបណ្តាញសង្គមមួយចំនួន​ កាលពីថ្ងៃទី២៧ ខែមិថុនា​ឆ្នាំ​២០២៤ ដែលបំប្លែងព័ត៍មានអោយមានការយល់ច្រឡំ។ សូមអានខ្លឹមសារលិខិតទាំងស្រុង……

Read More »

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ ជួសជុលជណ្តើរឈើចំនួន៩ទីតាំង នៅរួតទី២ប្រាសាទអង្គរវត្ត

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងជណ្តើរឈើមានចំនួន៩ទីតាំង ស្ថិតនៅរួតទី២ របស់ប្រាសាទអង្គរវត្ត។ ដែលការរៀបចំ​នេះ​ ធ្វើឡើងសម្រាប់ឱ្យភ្ញៀវទេសចរដើរឡើង-ចុះ ជំនួសឱ្យការជាន់ជណ្តើរថ្មដោយផ្ទាល់ ដើម្បីកាត់បន្ថយសំណឹក និងសុវត្ថិភាពភ្ញៀវទេសចរផង។ ការជណ្តើរឈើទាំងនេះ រងការខូចខាតដោយសារអាកាសធាតុ និងអាយុកាល។ ក្រុមការងារផ្លាស់ប្ដូរផ្នែកដែលខូចខាត ជួសជុលពង្រឹងឱ្យរឹងមាំឡើងវិញ ដោយប្តូរកូនគីង្គក់ និងមេក្រោមរបស់កាំជណ្តើរដែលពុកមួយចំនួន។ ការថែទាំជាប្រចាំនេះ ដើម្បីសោភ័ណភាព និងសុវត្ថិភាពភ្ញៀវទេសចរឡើង-ចុះ ឆ្លងកាត់ទៅទស្សនារួតបាកាន្តរាប់រយនាក់ជារៀងរាល់ថ្ងៃ៕

Read More »

សម្រស់ប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្ត ពេលដែលទេសចរទាំងឡាយបានមកទស្សនាហើយ តែងតែត្រូវបានគេកោតស្ញប់ស្ញែងភាពសម្បើមនៃសំណង់ស្ថាបត្យកម្មដ៏ល្អឯក រួមជាមួយក្បាច់លម្អ ចម្លាក់ទេវកថា និងចម្លាក់ទេពអប្សរនៅលើជញ្ជាំង។ ចម្លាក់ទាំងអស់នេះហាក់បីដូចជា កំពុងញញឹមស្វាគមន៍ភ្ញៀវទេសចរចម្រុះជាតិសាសន៍មកពីជុំវិញពិភពលោក តាំងពីឈានជើងចូលដល់ខ្លោងទ្វារ រហូតដល់ប្រាង្គកំពូលប្រាសាទ៕

Read More »

ជណ្តើរ និងកម្រាលជុំវិញដំបូលទទឹក ភាគខាងកើត ខាងជើង និងខាងលិចរបស់ប្រាសាទនាគព័ន្ធ កំពុងដំណើរការជួសជុល

ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាអនុវត្តន៍គម្រោងជួសជុលជណ្ដើរ និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងកើត ខាងជើង និងខាងលិចរបស់ប្រាសាទ​នាគ​ព័ន្ធ ដែលកំពុងទទួលរងការខូចខាតធ្ងន់ធ្ងរឱ្យប្រសើរឡើងវិញ។ លោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការជួសជុលចាប់ដំណើរការតាំងពីដើមខែឧសភា ឆ្នាំ២០២៤ ដោយផ្ដោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ការជួសជុលពង្រឹងជណ្តើរខាង​លិចនៃស្រះខាងកើត និងកម្រាលជុំវិញដំបូលទបង្ហូរ​ទឹកខាងកើត ជួសជុលជណ្តើរខាងត្បូងនៃស្រះខាង​ជើង និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងជើង ជួស​ជុលជណ្តើរខាងកើតនៃស្រះខាងលិច និងកម្រាលជុំ​វិញដំបូលទបង្ហូរទឹកខាងលិច។ បច្ចុប្បន្ន ជណ្ដើរ មានការបាក់ស្រុត ដោយសារកត្តាយុកាល រុក្ខជាតិដុះចាក់ចូលគ្រឹះ ធ្វើឱ្យរចនាសម្ពន្ធសំណង់រងការពុកផុយ ទឹកដែលហូរនាំដីខ្សាច់ខាង​ក្នុងសំណង់ចេញទៅក្រៅ ធ្វើឱ្យថ្មរមៀលចេញពីទីតាំងដើម ជាហេតុធ្វើឱ្យជណ្តើរបាត់លំនឹង។ ចំណែកឯ កម្រាលវិញ ក៏មានទឹកហូរលិចពីលើកម្រាលចុះទៅក្រោមថ្ម ធ្វើឱ្យចំណុចមួយនៃជ្រុងអាគ្នេយ៍ បានបាក់ស្រុត ធ្លាក់ចូលទឹកទាំងស្រុងធ្វើឱ្យបាត់លំនឹង។ លោក សារិទ្ធ បញ្ជាក់ទៀត វិធីសាស្ត្រនៃការជួសជុល គឺធ្វើទៅតាមផ្នែកណាដែលរងការខូចខាត និងទ្រុឌ​ទ្រោមខ្លាំងតែប៉ុណ្ណោះ បន្ទាប់ត្រូវជួសជុលពង្រឹងគ្រឹះដីខ្សាច់ ដីច្រាំងស្រះ ទម្រជណ្តើរ និងទម្រកម្រាល នឹងត្រូវរៀបផ្គុំជណ្តើរ និងកម្រាលឡើងវិញ៕

Read More »

ការងារសម្អាតបរិស្ថាន រួមគ្នាលើកតម្លៃរមណីយដ្ឋានអង្គរ

ក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ប្រមាណជិត៣០នាក់ កំពុងមមាញឹកកាត់សម្អាតស្មៅ និងរុក្ខជាតិតូចៗនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដើម្បីរក្សាឱ្យបានសោភ័ណភាពស្រស់ស្អាតគ្រប់ពេល​វេលា។ ការសម្អាតនោះទៀតសោត គឺត្រូវប្រើប្រាស់ឧបករណ៍សម្អាតទៅតាមស្ថានភាពដី ទីតាំង និងស្មៅ ឬរុក្ខជាតិទាំងនោះ ដើម្បីឱ្យការសម្អាតមានប្រសិទ្ធិភាព។ បើទោះបីមានការសម្អាតជាប្រចាំ ក៏មានឃើញការទុកដាក់សំរាមមិនបានត្រឹមត្រូវនៅឡើយ។ ដូច្នេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សារធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាចូលរួមថែរក្សាបរិស្ថាន និងអនាម័យល្អនៅក្នុងរមណីយដ្ឋានអង្គរទាំងអស់គ្នា ចៀសវាង ការដើរជាន់ស្មៅនៅកន្លែងហាមឃាត់ ចោលសំរាមពាសវាលពាសកាលដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ល្អ និងការខិតខំរបស់អាជ្ញាធរជាតិអប្សរា៕

Read More »

ពលរដ្ឋស្រុកព្រៃកប្បាស ខេត្តតាកែវ ប្រគល់ហូលពិតាន ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីចូលរួមផ្សព្វផ្សាយឱ្យកូនខ្មែរបានស្គាល់

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទទួលបានអំណោយហូលពិតានចំនួន៣ផ្ទាំង ពីពលរដ្ឋដែលជាអ្នកតម្បាញសូត្រនៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤។ ហូលពិតាននេះ មានក្បាច់គោមសាច់រឿងព្រះវេស្សន្តរជាតក ដែលស្នាដៃពោរពេញដោយសិល្បៈ និងជំនាញយ៉ាងប៉ិនប្រសប់។ ប្រជាពលរដ្ឋ ដែលបរិច្ចាគហូលពិតាន មានបំណងចូលរួមផ្សព្វផ្សាយពីតួនាទីហូលពិតាននៅក្នុងសង្គមខ្មែរ ទៅកាន់សារធារណជន ព្រមទាំងបណ្ដុះផ្នត់គំនិតស្រឡាញ់ និងជួយថែរក្សាឱ្យបានយូរអង្វែងតទៅមុខទៀត។ យាយ លឹម មាជ អាយុ៩១ឆ្នាំ ជាអ្នកភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ឱ្យដឹងថា គាត់ចេះជំនាញត្បាញហូលតាំងពីអាយុ២០ឆ្នាំ ហើយក៏អាចត្បាញហូលពិតានផង។ ថ្វីត្បិតតែសព្វថ្ងៃ គាត់មានវ័យជរាមិនអាចត្បាញបាន ក៏ប៉ុន្តែគាត់បរិច្ចាគហូលពិតានចំនួន១ផ្ទាំងដែលជាស្នាដៃចុងក្រោយសម្រាប់ជាទាន មកដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីអភិរក្ស និងតាំងបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកយាយ លឹម មាជ បង្ហាញទឹកចិត្តត្រេកអរជាខ្លាំង ក្នុងការធ្វើអំណោយហូលពិតានដល់សារមន្ទីរ ដោយលោកយាយាចង់ឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងជួយថែរក្សាកុំឱ្យបាត់បង់។ អ្នកស្រី គង់ សុភ័ក្រ មន្រ្តីអភិរក្សវាយនភណ្ឌនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឱ្យដឹងថា ថ្មីៗនេះសារមន្ទីរទទួលបានសមុច្ច័យចំនួន៤៤ ពីប្រជាពលរដ្ឋ២៧គ្រួសារ រស់នៅខេត្តតាកែវ។ ក្នុងចំណោមនោះ …

Read More »

កូនឈើចម្រុះចំនួន៥,៧៤០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាបន្តចែកចាយពីថ្ងៃទី០៦ ខែមិថុនា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤

អាជ្ញាធរជាតិអប្សរា បានបន្តចែកចាយកូនឈើចម្រុះសរុប ៥,៧៤០ដើមបន្ថែមទៀតទៅដល់ស្ថាប័នរដ្ឋ ឯកជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ ដើម្បីយកទៅដាំនៅទីតាំងផ្សេងៗ។ កូនឈើដែលបានផ្តល់ជូនទាំងនោះរួមមាន៖ – ផ្តល់កូនឈើចម្រុះជូនក្រុមហ៊ុន DHL Cambodia ចំនួន៥00ដើម ដើម្បីយកទៅដាំនៅខាងលិចប្រាសាទព្រហ្មកិលនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម បេង១០០ដើម ច្រេស៥០ដើម ឈើទាល ឬដើមយាង ១០០ដើម គគីរ៥០ដើម រំដួល៥០ដើម និងក្ងោក៥០ដើម។ – ផ្តល់កូនឈើចម្រុះជូនលោក ឈិត សាវី ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំតាមដងផ្លូវ នៅភូមិកន្ត្រាំង ឃុំកន្រ្តាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល៥០ដើម គគីរ៥០ដើម ធ្នង់២០ដើម បេង៥០ដើម និងត្របែកព្រៃ៣០ដើម។ – ផ្តល់កូនគគីរជូនលោក អ៊ឹម ញ៉យ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅប្រគេនតាមវត្តអារាមនៅរាជធានីភ្នំពេញ។ – ផ្តល់កូនឈើចម្រុះជូនក្រុមហ៊ុន …

Read More »

ព្រះវិហារចំណាស់អាយុជាង១០០ឆ្នាំក្នុងវត្តដំណាក់ ជាសម្បត្តិបេតិកភណ្ឌជាតិ កំពុងទទួលបានការជួសជុល អភិរក្ស

ទីអារាមព្រះពុទ្ធសាសនាមួយនេះ  ស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។  សំណង់ព្រះវិហារនៃអារាមនេះ តាមរយៈភស្តុតាងចារិកនៅលើជញ្ជាំងនៃសំណង់ក៏ដូចជាថេរដីកាព្រះគ្រូចៅអធិការបានបញ្ជាក់ថា ព.ស ២៤៦២ ដែលអាចជាឆ្នាំនៃការកសាង។ ពុទ្ធសាសនិកជំនាន់មុនបានក៏សាងឡើងសម្រាប់បូជាដល់ព្រះរតនៈត្រ័យនៃព្រះពុទ្ធសាសនា ដែលក្នុងព្រះវិហារមានព្រះពុទ្ធរូបធំមួយព្រះអង្គ ហៅថាព្រះជីគង់ជាអធិបតី។ ព្រះវិហារ ត្រូវបានសាងសង់ឡើង នៅលើខឿនមួយជាន់ និងមានទទឹង១៥.៤ម៉ែត្រ បណ្តោយ៣៧ម៉ែត្រ  ដែលសង់អំពីបេតុង និងឈើ។ ដោយហេតុអាយុកាល និងបញ្ហាមួយចំនួនទៀត ធ្វើឱ្យដំបូលនៃព្រះវិហារមានការខូចខាតធ្លុះធ្លាយដោយអន្លើ ដែលធ្វើឱ្យទឹកជ្រាបចូលដល់ខាងក្នុងវិហារ។ មិនតែប៉ុណ្ណោះ រចនាសម្ពន្ធនានា គ្រឿងបង្គំដំបូល សរសរ គ្រឹះក៏ចាស់មួយចំនួនទ្រុឌទ្រោម ពុកផុយ ដែលតម្រូវឱ្យមានការជួសជុល ជាបន្ទាន់។ ជាហេតុពេលនេះ អាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ទាំងបច្ចេកទេស និងថវិកាដើម្បីជួសជុលសំណង់ពិសិដ្ឋមួយនេះ ដោយគម្រោងជួសជុលបានចាប់ផ្តើមដំណើរការ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ។ ការជួសជុលនេះ នឹងរួមចំណែកថែរក្សាកេរដំណែលនិងតម្លៃគ្រប់យ៉ាង នៃស្ថាបត្យកម្មដ៏ចំណាស់នេះ  បានបំពេញតួនាទីរបស់ខ្លួនជាបន្ត និងសម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យកុសល្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចក្នុងវត្តតទៅ៕

Read More »

សប្តាហ៍ទី២នៃខែមិថុនានេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ក្រោយទទួលបានការអនុញ្ញាតនាពេលកន្លងមកបានចំនួន ៦០ករណី និងការជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ចំនួន ១៥៤ករណី

ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរពីយូរមកហើយត្រូវបានទទួលការអនុញ្ញាតសាងសង់សំណង់នានាស្របតាមគោលការណ៍ច្បាប់ ដែលមានសុពល​ភាព០១ឆ្នាំ និងការងារជួសជុលតូចតាច(ដោយក្រុមការងារសហគមន៍)មានសុពលភាពរយះពេល ០៣​ខែ។ រាល់សំណង់នានា ដែលនៅមានសុពលភាពត្រូវបាននាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដោយពុំគិតប្រាក់កម្រៃជាប្រចាំ រហូតសំណង់ទាំង នោះសង់រួចរាល់មួយរយភាគរយ។ ជាក់ស្ដែងក្នុងសប្ដាហ៍ទី២ នៃខែមិថុនា ឆ្នាំ២០២៤ នេះ មន្ត្រី-បុគ្គលិកជំនាញ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេសនូវសំណង់ដែលបានការអនុញ្ញាត កន្លងមកចំនួន ៦០ករណី និងការជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ចំនួន ១៥៤ ករណី ដែលស្ថិតក្នុងភូមិសាស្ត្រ ដូចខាងក្រោម៖ ១. ក្រុងសៀមរាបចំនួន ៦៤ករណី២. ស្រុកប្រាសាទបាគងចំនួន ១១ករណី៣. ស្រុកបន្ទាយស្រីចំនួន ៦៣ករណី៤. ស្រុកពួកចំនួន ៤២ករណី៥. ស្រុកអង្គរធំចំនួន ២៧ករណី៦. ស្រុកស្វាយលើ ០៧ករណី សូមបញ្ជាក់ជូនផងដែរថា ក្នុងចំណោម ២១៤ករណី មាន ១៥៣ករណី កំពុងតែសាងសង់ ជួសជុលត្រឹមត្រូវតាមការអនុញ្ញាត …

Read More »

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានទទួលសមុច្ច័យជា សំពត់ហូល និងផាមួង មានអាយុកាលយូរឆ្នាំពីប្រជាពលរដ្ឋចំនួន២៧គ្រួសារ រស់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

កាលពីពេលថ្មីៗនេះ ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃក ប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលសមុច្ច័យសរុបចំនួន៤៤ ពីប្រជាពលរដ្ឋចំនួន២៧គ្រួសារ មានដូចជា៖ ហូលពិតាន ចំនួន០៣ សំពតហូលចំនួន១៧ សំពត់​ផាមួងលាត ចំនួន០៥ សំពត់អន្លូញចំនួន០៤ អាវផាមួង ចំនួន០៤ អាវហូលចំនួន០៥ កន្សែងហូលពានាចំនួន០២ កាបូបហូលចំនួន០២ ក្រណាត់ហូល ចំនួន០១ ក្រមាសូត្រ ចំនួន០១។ ចំពោះសមុច្ច័យចំនួន៤៤សមុច្ច័យ មានដូចជា ហូលពិតាន សំពត់ហូល អាវផាមួង និងក្រណាត់ហូល ជាដើម ដែលបងប្អូនប្រជាពលរដ្ឋចំនួន២៧គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រគល់ជូន យកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។ សូមជម្រាបថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សារមន្ទីរបើកឱ្យសាធារណជនបានចូលទស្សនា ចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ …

Read More »

Categories