USA÷លោកស្រី សាងសុគន្ធា ដែលបច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក ទីក្រុងWarwickកោះរូដRhode ក្នុងខេត្តKent។ តាមរយ:គេហទំព័រ Siemreaptoday នាថ្ងៃទី31 ខែមីនាឆ្នាំ2024 លោកស្រីសាង សុគន្ធា បានប្រកាសជាសាធារណ: លែងទទួលស្គាល់លោកឡាយ គឹមសាយ ជាសង្សា និងជាឪពុករបស់កូនៗទាំងពីរនាក់ ចាប់តាំងពីពេលចុះផ្សាយព័ត៍មាននេះតទៅ។ .ការប្រកាសបែបនេះ គឺបន្ទាប់ពីលោក ឡាយ គឹមសាយ បានចាកចេញពីគ្រួសារនេះជាច្រើនឆ្នាំមិនផ្តល់ដំណឹង មិនបំពេញកាតព្វកិច្ច ជាឪពុក ក្រៅពីនោះ បុគ្គលនេះក៍បានគេចវេសមិនចូលខ្លួនបំភ្លឺតាមដីការកោះ របស់តុលាការនៃសហរដ្ឋអាមេរិកផងដែរ។ .ហេតុដូច្នេះចាប់ពីពេលនេះតទៅ បើបុគ្គលខាងលើមកទាមទាររស់នៅជាគ្រួសារ ជាឪពុករបស់កូន ឬប្រព្រឹត្តនូវអំពើអ្វីដែលខុសច្បាប់ សូមអាជ្ញាធរមានសមត្ថកិច្វចាត់ការផ្លូវច្បាប់ ដោយមិនពាក់ពន្ធ័និងនាងខ្ញុំព្រមទាំកូនៗទាំងពីរឡើយ។ .តបតាមការបញ្ជាក់ខាងលើនាងខ្ញុំសូមអោយអាជ្ញាធរទីក្រុង Warwick កោះរូដ (Rhode)សហរដ្ឋអាមេរិកនៅក្នុងខេត្ត Kent ដែលនាងខ្ញុំបានដាក់ពាក្យបណ្តឹង តាមផ្លូវច្បាប់រួចមកហើយនោះ សូមមេត្តាជួយផ្តល់ លិខិតឆ្លងដែនដល់កូនខ្ញុំ.ទី1 ឈ្មោះ ឡាយ សាយដាណា និងទី2ឈ្មោះ ឡាយ សាយប្រែនឌី.៕
Read More »Monthly Archives: March 2024
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលបដិមាធ្វើពីថ្មភក់មួយ នៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែង
អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរូបបដិមាមួយធ្វើពីថ្មភក់ ដែលស្ថិតនៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែងឱ្យប្រសើរឡើងវិញ។ អ្នកជំនាញអភិរក្សថ្មនៅប្រាសាទភ្នំបាខែង លោក សយ សុភារិន្ទ បានឱ្យដឹងថា រូបបដិមានោះ បានបាក់បែកធ្ងន់ធ្ងរជាច្រើនកន្លែង តាំងពីព្រះកេស ដៃសងខាង ព្រមទាំងជើងខាងស្តាំ ក៏បាក់ពាក់កណ្ដាល ជាហេតុធ្វើឱ្យក្រុមអ្នកបច្ចេកទេសមិនអាចដឹងថា ជាបដិមាអ្វីច្បាស់លាស់ឡើយ។ ចំពោះពេលវេលា និងមូលហេតុដែលធ្វើឱ្យរូបបដិមានេះ បាក់ធ្លាក់យើងមិនទាន់ដឹងឱ្យប្រាកដ។ ក៏ប៉ុន្តែ ផ្អែកតាមស្លាកស្នាមស៊ីម៉ង់ត៍ដែលសេសសល់ យើងអាចដឹងថា កន្លងមក រូបបដិមានេះ ធ្លាប់មានការជួសជុលដោយសាលាបារាំងចុងបូព៌ាម្ដងមកហើយ។ បច្ចុប្បន្ននេះ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជួសជាថ្មីម្ដងទៀតជាច្រើនកន្លែងដូចជា សិក្សាអំពីគ្រឹះ ពិនិត្យមើលជើងទម្ររបស់រូប។ ជួសជុលជើងទម្រនៅផ្នែកខាងស្តាំដែលប្រេះ ដោយស្វានដាក់ស្នូលដែកអ៉ីណុកដើម្បីតភ្ជាប់ប្រអប់ជើងឡើងវិញជាដើម។ ក្នុងការជួសជួលបដិមាថ្មភក់បុរាណមួយនេះ ក្រុមអ្នកបច្ចេកទេស ក៏នឹងត្រូវឆ្លាក់ថ្មថ្មីមកបំពេញជំនួសនៅតាមកន្លែងដែលបាត់៕
Read More »អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ
មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញតាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។ ជាក់ស្តែង លោក ព្រាន ដូរ អាយុ៣២ឆ្នាំ និងលោក តប់ តង អាយុ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជាច្រើន កំពុងបំពេញតួនាទីរបស់ខ្លួនជាអ្នកស្វែងរកថ្មដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលទទួលរងការខូចខាត បាក់ស្រុតរលុះថ្មស្ទើរតែទាំងស្រុងជាយូរមកហើយឱ្យរឹងមាំឡើងវិញ។ លោក ព្រាន ដូរ ឱ្យដឹងថា នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម មានចំនួន២នាក់ ហើយការស្វែងរកថ្មប្រាសាទដែលរលុះធ្លាក់ និងចល័តខុសពីទីតាំងដើមយកមករៀបផ្គុំឱ្យត្រូវឡើងវិញចួបការលំបាកច្រើន ដោយចំនួនថ្មនៃតួខ្លោងទ្វារមានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ។ ការស្វែងរកថ្មដែលរលុះធ្លាក់ទាំងនោះបានទាល់តែមានចិត្តព្យាយាមរកឱ្យឃើញផ្នែកណាមួយជាមុនសិន ទើបមានមូលដ្ឋានស្វែងរកថ្មទៅតាមល្បាក់ជាបន្តបន្ទាប់។ លោក ព្រាន ដូរ បញ្ជាក់ថា ក្នុងចំណោមថ្មប្រាសាទដែលងាយស្រួលស្វែងរក គឺថ្មដែលមានក្បាច់។ ចំណែកលោក តប់ តង អាយុ៥៨ឆ្នាំ ជាកម្មករជំនាញស្វែងរកថ្មម្នាក់ទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការរកថ្មសម្រាប់យកទៅជួសជុលប្រាសាទឱ្យត្រូវតាមទីតាំងដើម និងបានពេញទម្រង់ដើមឡើងវិញមានសារសំខាន់ណាស់ …
Read More »ព្រះសង្ឃនៅវត្តអង្គរខាងត្បូងសហការជាមួយអាជ្ញាធរជាតិអប្សរា រៀបចំសោភ័ណភាពក្នុងវត្តឱ្យមានភាពទាក់ទាញ
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានកោតសរសើរចំពោះព្រះគ្រូឥន្ទបាលី កែវ អាន ជាព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងត្បូង ដែលបានសម្រេចព្រះទ័យក្នុងការកែប្រែបរិវេណវត្តឱ្យមានមុខមាត់ថ្មីប្រកបដោយសោភ័ណភាព។ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅវត្តរាជបូណ៌ មានកិច្ចប្រជុំមួយ ក្រោមអធិបតីភាពសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ជាព្រះមេគណខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាមនៅឧទ្យានអង្គរ (CoMAPA) ព្រមជាមួយវត្តមានព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ក៏ដូចជាក្រុមការងារកិច្ចការវត្តអារាមរបស់អាជ្ញាធរជាតិអប្សរា។ ក្នុងកិច្ចប្រជុំមានការបង្ហាញអំពីប្លង់មេនៃវត្តឥន្ទបត្តបុរីអង្គរខាងត្បូង សម្រាប់ការរៀបចំសោភ័ណភាពក្នុងបរិវេណវត្តឡើងវិញ ក្នុងនោះព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរនៃសាលាអនុគណក្រុងសៀមរាប និងជាព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងត្បូង ក៏បានចុះហត្ថហេលខាលើប្លង់មេ ដើម្បីបញ្ជាក់ពីគោលបំណងរបស់ថ្នាក់ដឹកនាំវត្ត ចំពោះមុខអង្គប្រជុំផងដែរ។ អាជ្ញាធរជាតិអប្សរាបានបង្ហាញការសាទរ និងកោតសរសើរ ចំពោះអំពើដ៏ល្អប្រពៃរបស់ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងត្បូង ដែលបានសម្រេចព្រះទ័យលើកតម្លៃអារាមព្រះពុទ្ធសាសនាដែលស្ថិតនៅកៀកប្រាសាទអង្គរវត្ត ហើយដែលសកម្មភាពនេះនឹងក្លាយជាគំរូដ៏ប្រសើរសម្រាប់វត្តដទៃទៀតក្នុងរមណីយដ្ឋានអង្គរ៕
Read More »«ថ្មសោ» ជាគន្លឹះសម្រាប់រើថ្មជួសជុលសំណង់ប្រាសាទបុរាណ
នៅគ្រប់សំណង់ប្រាសាទថ្មភក់របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពីមួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោ។ ថ្មសោនេះ ជាទូទៅមានផ្ទៃខាងលើធំជាងបាតខាងក្រោម ដើម្បីសម្រាប់រឹតបន្តឹងថ្ម ទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នា។ ថ្មសោដំបូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តជាឧទាហរណ៍។ នៅចំណុចមិនឆ្ងាយពីទីប្រសព្វនៃដំបូលដែលមានទិសទាំង៤ផ្គុំគ្នា ថ្មសោ ត្រូវបានយកមកប្រើ ដើម្បីខ្ទាស់ថ្មតម្រៀបក្រោយគេទាំងអស់។ ដូចនេះ ពេលរើ គឺត្រូវរើថ្មសោមុនគេបង្អស់ ប្រៀបដូចជាការបើកសោ ដើម្បីអាចរើថ្មផ្សេងៗទៀតបាន។ ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បន្តថា ខ្មែរបុរាណ ពិតជាមានបច្ចេកទេសខ្ពស់ ដែលសំណង់នីមួយៗអាចនៅគង់វង្សរាប់រយឆ្នាំ។ លក្ខណៈពិសេសនេះ កម្រមានអ្នកចាប់អារម្មណ៍ ឬដឹងនោះឡើយ មានតែអ្នកធ្វើការផ្ទាល់ជាមួយប្រាសាទបុរាណ ទើបយល់ពីស្នាដៃដូនតា និងអាចសិក្សាយកបច្ចេកទេសនោះ ដើម្បីយកមកជួសជុល អភិរក្សរាល់សំណង់នោះឡើងវិញឱ្យបានគង់វង្សរាប់រយឆ្នាំជាបន្តទៀត៕
Read More »៣ខែដើមឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យជួសជុលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរចំនួន២១៧ករណី
ក្រុមការងារសហគមន៍នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុល និងអនុញ្ញាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុង ០៥ ក្រុង-ស្រុក បានចំនួន២១៧ករណី។ ការអនុញ្ញាតទាំងចំនួន២១៧ករណីនោះ មានដូចជា៖ ១) ស្រុកប្រាសាទបាគង អនុញ្ញាតចំនួន២៥ករណី ២) ស្រុកអង្គរធំ អនុញ្ញាតចំនួន២៩ករណី ៣) ស្រុកពួក អនុញ្ញាត៤២ករណី ៤) ក្រុងសៀមរាប អនុញ្ញាតចំនួន៥៨សំណើ ៥) ស្រុកបន្ទាយស្រី អនុញ្ញត៥៩ករណី ៦) ទីតាំងក្រៅឧទ្យានរមណីយដ្ឋានអង្គរ អនុញ្ញាត៤ករណី។ ស្តែងចេញពីសកម្មភាពទាំងនេះ ក្រុមការងារសហគមន៍តែងតែចុះទៅតាមគោលដៅរបស់ខ្លួន ដល់ខ្នងផ្ទះប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយ បញ្ហាជូនពួកគាត់ ថែមទាំងបាននាំយកថវិកាមួយចំនួន ជូនដល់ចាស់ជរា គ្មានទីពឹងនៅតាមមូលដ្ឋានគោលដៅជាដើម។ ទន្ទឹមនិងនេះ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់គ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព និងការអប់រំ៕
Read More »អាជ្ញាធរជាតិអប្សរា រៀបចំគំនូសប្លង់ស្ថាបត្យកម្មលក្ខណៈបែបប្រពៃណីខ្មែរ ដល់ពលរដ្ឋចំនួន១១ករណី
នៅសប្តាហ៍ទី៣នៃខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានជួយរៀបចំគំនូសប្លង់ស្ថាបត្យកម្មបែបប្រពៃណីខ្មែរ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ទទួលបានការអនុញ្ញាតបានចំនួន១១ករណី ក្នុងនោះរួមមាន៖ -១ ឈ្មោះ វឿន ធឿម រស់នៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប-២ ឈ្មោះ សឹក សាភា រស់នៅភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រី-៣ ឈ្មោះ ហ៊ា សុផល រស់នៅភូមិអូរទទឹង ឃុំប្រដាក ស្រុកបន្ទាយស្រី-៤ ឈ្មោះ គិល គឺ រស់នៅភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី-៥ ឈ្មោះ ឃេ ឃឿយ រស់នៅភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក -៦ ឈ្មោះ ក្រាញ់ ឈូក រស់នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក-៧ ឈ្មោះម៉ែន លុយ រស់់នៅភូមិប្រាសាទចារ្យ ឃុំដូនកែវ …
Read More »អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយអនុប្រធាន រដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធា រណរដ្ឋកូរ៉េ
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួប ពិភាក្សាការងារជាមួយលោក YI Kyunghoon អនុប្រធាន រដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធា រណរដ្ឋកូរ៉េ (The Cultural Heritage Admin is tration of the Republic of Korea) នាមជ្ឈមណ្ឌលរបស់អាជ្ញាធរជាតិអប្សរា។ ក្រៅពីជំនួបសម្តែងការគួរសម ក៏បានពិភាក្សាការងារទៅលើ គម្រោងសហប្រតិបត្តិការទៅថ្ងៃអនាគត ជាពិសេសគម្រោងជួសជុលពង្រឹងគ្រឹះរួតបាកាន្តនៃប្រាសាទអង្គរ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលបាននឹងត្រូវអនុវត្តនៅក្នុងខ្លឹមសារ ដែលបានចុះអនុស្សរណៈយោគយល់ជាមួយគ្នានាពេលកន្លងមក។ សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of …
Read More »អាជ្ញាធរជាតិអប្សរា ពង្រីកសួនរុក្ខជាតិអង្គរ ពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប
សួនរុក្ខជាតិអង្គរមានទំហំផ្ទៃដីប្រមាណ១៥ហិកតា ដែលបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២កន្លងមក ឥឡូវនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំពង្រីកឱ្យធំជាងមុន ពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប។ អនុប្រធាននាយកដ្ឋានគ្រប់គ្រង ទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ឡៃ ប៉ូទី មានប្រសាសន៍កាលពីរសៀលថ្ងៃទី២១ ខែមីនា ថ អាជ្ញាធរជាតិអប្សរាមានគម្រោងពង្រីក សួនរុក្ខជាតិអង្គរពីទំហំ១៥ហិកតារទៅ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្មជាតិ។ នៅក្នុងគម្រោងពង្រីកផ្ទៃដីសួនរុក្ខជាតិអង្គរនេះ គឺអាជ្ញាធរជាតិអប្សរា បានដាំបង្គោលស៊ីម៉ង់ត៍ និងព័ទ្ធលួសសំណាញ់ប្រវែង៥៤៦៨ម៉ែត្រជុំវិញព្រៃ ចាប់ពីសួនរុក្ខជាតិអង្គរ រហូតទៅដល់កសិន្ធុអង្គរភាគខាងត្បូង បំណងធ្វើជាទីធ្លាសម្រាប់ព្រលែងសត្វព្រៃជាច្រើនប្រភេទឱ្យរស់នៅតាមលក្ខណៈធម្មជាតិរបស់វា ដែលទេសចរក៏អាចទស្សនាសត្វព្រៃទាំងនេះដោយផ្ទាល់ តាមរយៈផ្លូវថ្មើរជើងក្នុងព្រៃ។ ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរា ស្នើបញ្ឈប់ការផ្សព្វផ្សាយក្នុងបណ្តាញសង្គមដែលផ្ទុយពីការពិត ដែលបង្កជាការបំផ្លើសព័ត៌មានក្នុងន័យអវិជ្ជមាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជាតិ និងកិច្ចខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរមកទស្សនានៅរមណីយដ្ឋានអង្គរ៕
Read More »ភ្ញៀវទេសចរជាង១ម៉ឺននាក់ មកទស្សនាព្រឹត្តការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។ ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគនបានយ៉ាងរីករាយ។ សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕
Read More »