Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី២(ទី៨ដល់ទី១២) នៃខែកក្កដា ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន ៣៩ករណី និងសម្រេចអនុញ្ញាតបានចំនួន ២៧ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៦ ដូចខាងក្រោម៖

  • ក្រុងសៀមរាបអនុញ្ញាតបាន ១៣ករណី
    ១.អ្នកស្រី ជិន សារឿន អាយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ជួសជុលសំយាបរោងបាយ)
    ២.លោក សឿន ញ៉េ អាយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ជួសជុលដំបូលសំយាប)
    ៣.អ្នកស្រី សៀម សិ អាយដ្ឋាននៅ ភូមិគោកត្នោត សង្កាត់គោកចក (តសំយាបធ្វើជាផ្ទះបាយ និងធ្វើរបង)
    ៤.អ្នកស្រី វិន ប៉ក់ អាយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (តសំយាប និងធ្វើបង្គន់)
    ៥.អ្នកស្រី ឡុត លាង អាយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (តឈ្នៀងផ្ទះ និងជួសជុលពង្រីកបង្គន់)
    ៦.អ្នកស្រី អ៊ុល ចាន់ អាយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ប្តូរជញ្ជាំងផ្ទះ)
    ៧.អ្នកស្រី ប៊ី វួចឆេង អាយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ប្តូរដំបូលផ្ទះ)
    ៨.លោក ឈើយ ម៉ៅ អាយដ្ឋាននៅ សង្កាត់ទឹកវិល ភូមិជ្រៃ (ធ្វើរោងគោ)

  • ៩.លោក ស៊ិន ឆៃ អាយដ្ឋាននៅ ភូមិបន្ទាយឈើ សង្កាត់ទឹកវិល (អនុគ្រោះរក្សាទុកផ្នែកដែលតចេញពីរោងដុតក្រឡាន និងប្រក់កៅស៊ូខ្មៅសម្រាប់ដាក់គោ)
    ១០.អ្នកស្រី ឃិន ចាន់នឿន អាយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល (ជួសជុលសំយាប និងប្រក់ដំបូលសំយាប)
    ១១.អ្នកស្រី ជា ស៊ីណាត អាយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល (ចាក់ដី និងចាក់ថ្មល្អិតក្នុងទីធ្លាផ្ទះ)
    ១២.លោក វឿន សុរី អាយដ្ឋាននៅ ភូមិអារក្សស្វាយ សង្កាត់នគរធំ (រុះរើផ្ទះបាយចាស់ តសំយាបធ្វើផ្ទះបាយ)
    ១៣.អ្នកស្រី សុំ ឡឹប អាយដ្ឋាននៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ (ប្តូរដំបូលផ្ទះ និងប្តូរដំបូលរោងគោ)
  • ស្រុកបន្ទាយស្រីអនុញ្ញាតបាន ៤ករណី

  • ១.អ្នកស្រី ហៃ សុដន អាយដ្ឋាននៅ ភូមិបន្ទាយឈើ ឃុំខ្នារសណ្តាយ (បាំងជញ្ជាំងផ្ទះ និងកឥដ្ឋជើងជញ្ជាំង០.៥ម)
    ២.អ្នកស្រី យ៉ោក យ៉ាន អាយដ្ឋាននៅ ភូមិសាលក្រវ៉ាន់ ឃុំខ្នាររំចេក (ប្តូរដំបូលផ្ទះ និងជុសជុលជញ្ជាំងផ្ទះ)
    ៣.លោក សាន ម៉ែន អាយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់(ជួសជុលសំយាបផ្ទះ)
    ៤.លោក អឺម សុវណ្ណនី អាយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់(ដាក់កង្ហារបឺតខ្យល់លើដំបូលផ្ទះចំនួន៦គ្រឿង)
  • ស្រុកអង្គរធំអនុញ្ញាតបាន ៩ករណី
    ១.អ្នកស្រី សោម ស៊ិន អាយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (ប្តូរដំបូលផ្ទះ)
    ២.លោក ញិប វិន អាយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (ប្តូរដំបូលសំយាប និងជួសជុលបង្គន់)
    ៣.អ្នកស្រី ណាំ ម៉ុច អាយដ្ឋាននៅ ភូមិលាងដៃ ឃុំលាងដៃ (រក្សាទុកសំយាប)

  • ៤.អ្នកស្រី ញ៉ លេ អាយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (ប្តូរដំបូលសំយាប និងចាក់ដី)
    ៥.អ្នកស្រី ព្រួន កាន់ អាយដ្ឋាននៅ ភូមិលាងដៃ ឃុំលាងដៃ (ប្តូរដំបូលទ្រុងជ្រូក និងធ្វើរោងបបរបាយជ្រូក)
    ៦.អ្នកស្រី តាន់ ណាន់ អាយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (ធ្វើបង្គន់អនាម័យ ចាក់សាបនិងចាក់ដី)
    ៧.អ្នកស្រី ពួយ រក្សារ អាយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ (ចាក់ដី)
    ៨.អ្នកស្រី ពួយ ឃឹក អាយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ (ចាក់ដី)
    ៩.លោក ក្រឹស ក្រៀន អាយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ (ប្តូរហ្វីប្រូដំបូលផ្ទះនិងស័ង្កសីសំយាប ក្រាលឥដ្ឋកន្សែងក្រោមសំយាប)
  • ស្រុកពួកអនុញ្ញាតបាន ១ករណី
    ១.អ្នកស្រី ឆាវ សម្ផស្ស អាយដ្ឋាននៅ ភូមិល្បើក ឃុំដូនកែវ (តសំយាបមុខផ្ទះ និងចំហៀងផ្ទះ)

សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។


ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឈឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឭ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories