អាជ្ញាធរជាតិអប្សរា រៀបចំធ្វើបទបង្ហាញក្រោមប្រធានបទ«របត់សង្គមសម័យកណ្តាលតាមរយៈភស្តុតាងបុរាណវិទ្យាថ្មីៗ ក្នុងក្រុងសៀមរាប

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប អាជ្ញាធរជាតិអប្សរាបានអញ្ជើញវាគ្មិនដែលជាដៃគូសហការណ៍ស្រាវជ្រាវ ធ្វើបាឋកថាអំពីលទ្ធផលស្រាវជ្រាវដែលបានធ្វើកន្លងមក ជូនមន្រ្តីបុគ្គលិក និងសាធារណជនស្តាប់ និងទស្សនា ក្រោមប្រធានបទ «របត់សង្គមសម័យកណ្ដាលតាមរយៈភស្តុតាងបុរាណវិទ្យាថ្មីៗ ក្នុងក្រុងសៀមរាប»។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ  អញ្ជើញចូលរួមបើកធ្វើបាឋកថានោះ ព្រមទាំងមានលោក លោកស្រី ជាមន្ត្រី បុគលិកអាជ្ញាធរជាតិអប្សរា ព្រមទាំងសាធារណជន បានអញ្ជើញចូលរួមផងដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរាក៏បានផ្សាយបន្តផ្ទាល់តាមហ្វេកបុកផេករបស់ខ្លួន ដើម្បីឲ្យមជ្ឃដ្ឋានអ្នកស្រវជ្រាវ និងសាធារណជនដទៃទៀត ដែលពុំមានពេលមកចូលរួមផ្ទាល់បាន។

វាគ្មឹនជំនាញលោក បណ្ឌិត ហេង ពិភាល់ អ្នកស្រាវ​ជ្រាវនៃបុរាណវិទ្យាCotsen(សាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅឡូសអិនជីលេសUCLA) និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិក ខ្លឹមសារសំខាន់ៗក្នុងបាឋកថានោះរួមមាន៖


–  ការស្រាវជ្រាវបុរាណវិទ្យាថ្មីៗអំពីរបត់សង្គម និងការប្រែប្រួលនៃអារ្យធម៌អង្គរ
– តួនាទីរបស់បុរាណវិទ្យាប្រវត្តិសាស្ត្រ (Historical Arhaeology) ក្នុងការបំពេញ និងពង្រីកចំណេះដឹងប្រវត្តិសាស្ត្រដោយប្រើវិធីសាស្ត្រស្រាវជ្រាវចម្រុះ


– ការផ្លាស់ប្តូរនៅចុងសម័យអង្គរ
– វិស័យសេដ្ឋកិច្ចនៅសម័យក្រោយអង្គរ
– ការផ្លាស់ប្តូរសាសនា
– បេតិកភណ្ឌ និងការចងចាំ

បាឋកថាខាងលើបានបញ្ចប់ដោយជោគជ័យ  ដោយសិក្ខាម និងសាធារណជន បានយកចិត្តទុកដាក់ ស្តាប់ និងមានសំណួរជជែកយ៉ាងផុសផុលជាមួយវាគ្មិនជំនាញ៕

Leave a Reply

Your email address will not be published. Required fields are marked *