មរតកអ្នកស្រុកអង្គរ៖ ពិធីកោរជុក តាមបែបបុរាណ នៅតែមានដង្ហើមរស់រវើកក្នុងសហគមន៍
ទោះបីជាចរន្តនៃសម័យកាលមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែសម្រាប់អ្នកស្រុកអង្គរ នៅតែបន្តថែរក្សាទំនៀមទម្លាប់ពីដូនតា ដែលប្រៀបនឹងកាតព្វកិច្ចដ៏វិសេសវិសាលរបស់ខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ (ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦) គ្រួសារមួយរស់នៅភូមិក្រសាំងរលើង សង្កាត់សៀមរាប (ខាងលិចប្រាសាទវត្តអាធ្វា) បានរៀបចំពិធីកោរជុកយ៉ាងពេញទម្រង់តាមបែបបុរាណ ដែលបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទាំងប្រទេស។ នេះជាការបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។…
