Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា រៀបចំគំនូសប្លង់ស្ថាបត្យកម្មលក្ខណៈបែបប្រពៃណីខ្មែរ ដល់ពលរដ្ឋចំនួន១១ករណី

អាជ្ញាធរជាតិអប្សរា រៀបចំគំនូសប្លង់ស្ថាបត្យកម្មលក្ខណៈបែបប្រពៃណីខ្មែរ ដល់ពលរដ្ឋចំនួន១១ករណី

នៅសប្តាហ៍ទី៣នៃខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានជួយរៀបចំគំនូសប្លង់ស្ថាបត្យកម្មបែបប្រពៃណីខ្មែរ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ទទួលបានការអនុញ្ញាតបានចំនួន១១ករណី ក្នុងនោះរួមមាន៖

-១ ឈ្មោះ វឿន ធឿម រស់នៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប
-២ ឈ្មោះ សឹក សាភា  រស់នៅភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រី
-៣ ឈ្មោះ ហ៊ា សុផល  រស់នៅភូមិអូរទទឹង ឃុំប្រដាក ស្រុកបន្ទាយស្រី
-៤ ឈ្មោះ គិល គឺ  រស់នៅភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី
-៥ ឈ្មោះ ឃេ ឃឿយ  រស់នៅភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក 
-៦ ឈ្មោះ ក្រាញ់ ឈូក រស់នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក
-៧ ឈ្មោះម៉ែន លុយ រស់់នៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក
-៨ ស្តើង ស៊ីវ៉ន  រស់នៅភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក
-៩ ឈ្មោះ ហ៊ិម ព្រម រស់នៅភូមិលើ្បក ឃុំដូនកែវ ស្រុកពួក
-១០ ឈ្មោះសុំ ស្រីមុំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង
-១១ ឈ្មោះ អោម មៀន រស់នៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង។

អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំ​ណាក់កាលទទួលសំណើរហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕


About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories