Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / siemreaptoday

siemreaptoday

អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉ម A នៃប្រាសាទគោកពោធិ៍

បើទោះបីជាក្រុមប្រាសាទខ្លះ មានទីតាំងនៅតំបន់ឆ្ងាយៗយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ថែទាំ និងជួសជុលប្រាសាទបុរាណទាំងនោះ។ ជាក់ស្តែង ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងតួប៉ A នៃប្រាសាទគោកពោធិ៍ ដែលសាងសង់ពីឥដ្ឋ លាយជាមួយថ្មភក់ ធ្វើជាគ្រឿងលម្អ មានអាយុកាលជាង១ពាន់ឆ្នាំ ដើម្បីបន្តភាពរឹងមាំនៃប្រាសាទនេះឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា បានរងការខូចខាតខ្លាំង ទាមទារឱ្យជួសជុលសង្គ្រោះជាបន្ទាន់។ លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ ឱ្យដឹងថា ក្រុមប្រាសាទគោកពោធិ៍ មានតួប៉មចំនួន៤ កំណត់ជាតួប៉មA B C និងD តែមិនស្ថិតនៅក្នុងខ្សែបន្ទាត់តែមួយឡើយ ព្រោះសាងសង់ក្នុងសម័យ​កាលខុសគ្នា និងក្នុងរាជ្យនៃព្រះមហាក្សត្រផ្សេងៗគ្នា។ កត្តាអាយុកាល ធម្មជាតិ និងកង្វះការថែទាំយូរអង្វែង ជាពិសេសដើមឈើ ធ្វើឱ្យរចនាសម្ពន្ធប្រាសាទរងការបំផ្លាញ ហើយតួប្រាង្គចំនួន២ តួប្រាង្គC និងD បានរលំដួលទាំងស្រុង នៅតែប្រាង្គ A សេសសល់ជញ្ជាំងជុំវិញ និងB នៅសល់តែខឿន និងជញ្ជាំងផ្នែកខាងត្បូង។ ក្នុងជំហានទីមួយ …

Read More »

ក្រុមយុវជនអ្នកវិទ្យាសាស្ត្រវ័យក្មេង១៣ប្រទេសចូលរួមដាំកូនឈើជានិមិត្តរូបនៅតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមយុវជនជាអ្នកវិទ្យាសាស្រ្តវ័យក្មេងមកពី១៣ប្រទេស ដែលចូលរួមក្នុងកិច្ចប្រជុំ «អាស៊ានបូកបី-វិថីនៃអ្នកវិទ្យាសាស្រ្តវ័យក្មេង (ASEAN Plus Three Junior Science Odyssey_ATP JSO) លើកទី១០ បានចូលរួមដាំកូនឈើសរុបចំនួន ២៤ដើម ជានិមិត្តរូបនៅក្នុងរមណីយដ្ឋានអង្គរ។ សូមបញ្ជាក់ថា កូនឈើដែលបានដាំ ជាប្រភេទកូនឈើធ្នង់ ត្រូវបានរៀបចំដាំនៅបរិវេណខាងត្បូង​កសិន្ធុអង្គរវត្ត៕

Read More »

អ្នកជួសជុលប្រាសាទបុរាណជំនាន់ថ្មី ចង់ឱ្យស្នាដៃដូនតានៅគង់វង្សគ្រប់ជំនាន់

ក្នុងនាមជាអ្នកជួសជុលប្រាសាទបុរាណនៅជំនាន់ថ្មីនេះ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយក្តីស្រឡាញ់មរតកដូនតាដែលមានអាយុកាលរាប់រយឆ្នាំ រួចផុតពីការខូចខាតទៅតាមអាយុកាល និងធម្មជាតិឡើយ បាននៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរគ្រប់ជំនាន់។ លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ  គឺជាកម្មករជំនាញជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរជាង២០ឆ្នាំ ជាមួយស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលបច្ចុប្បន្ន រូបលោកកំពុងបន្តការងារជួសជុលខឿនជណ្តើរ និងបង្កាន់នាគផ្នែកខាងលិចនៃជណ្តើរកណ្តាលភាគខាងត្បូងនៃប្រាសាទអង្គរវត្ត។ លោក សុផល យល់ថា ការងារជួសជុល អភិរក្សប្រាសាទបុរាណ គឺមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន។ ចិត្តស្រឡាញ់ប្រាសាទបុរាណ លោក សុផល ចង់ឱ្យកេរដំណែលដូនតាខ្មែរគង់វង្សយូរអង្វែង ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយឃើញ និងថែរក្សាបន្តទៀត។ ដូចគ្នានេះ លោក ធ្លក សុខ អាយុ៤៩ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើងដែរ បានបង្ហាញការសប្បាយចិត្ត ដែលរូបគាត់ចូលបម្រើការងារជួសជុលប្រាសាទ​បុរាណប្រមាណជិត១០ឆ្នាំមកនេះ ព្រោះដ្បិតក្តីប្រាថ្នាចង់ឃើញប្រាសាទបុរាណមានភាពរឹងមាំជារៀងរហូត ហើយក្រុមការងារតែងតែខិតខំរួមគ្នាអស់ពីកម្លាំង​កាយចិត្ត ដើម្បីឱ្យការងារនេះបានជោគជ័យ៕

Read More »

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។ ជាក់ស្ដែងក្នុងសប្ដាហ៍ទី២(ទី៨ដល់ទី១២) នៃខែកក្កដា ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន ៣៩ករណី និងសម្រេចអនុញ្ញាតបានចំនួន ២៧ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៦ ដូចខាងក្រោម៖ សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឈឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឭ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕

Read More »

អាជ្ញាធរជាតិអប្សរា រៀបចំធ្វើបទបង្ហាញក្រោមប្រធានបទ«របត់សង្គមសម័យកណ្តាលតាមរយៈភស្តុតាងបុរាណវិទ្យាថ្មីៗ ក្នុងក្រុងសៀមរាប

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប អាជ្ញាធរជាតិអប្សរាបានអញ្ជើញវាគ្មិនដែលជាដៃគូសហការណ៍ស្រាវជ្រាវ ធ្វើបាឋកថាអំពីលទ្ធផលស្រាវជ្រាវដែលបានធ្វើកន្លងមក ជូនមន្រ្តីបុគ្គលិក និងសាធារណជនស្តាប់ និងទស្សនា ក្រោមប្រធានបទ «របត់សង្គមសម័យកណ្ដាលតាមរយៈភស្តុតាងបុរាណវិទ្យាថ្មីៗ ក្នុងក្រុងសៀមរាប»។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ  អញ្ជើញចូលរួមបើកធ្វើបាឋកថានោះ ព្រមទាំងមានលោក លោកស្រី ជាមន្ត្រី បុគលិកអាជ្ញាធរជាតិអប្សរា ព្រមទាំងសាធារណជន បានអញ្ជើញចូលរួមផងដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរាក៏បានផ្សាយបន្តផ្ទាល់តាមហ្វេកបុកផេករបស់ខ្លួន ដើម្បីឲ្យមជ្ឃដ្ឋានអ្នកស្រវជ្រាវ និងសាធារណជនដទៃទៀត ដែលពុំមានពេលមកចូលរួមផ្ទាល់បាន។ វាគ្មឹនជំនាញលោក បណ្ឌិត ហេង ពិភាល់ អ្នកស្រាវ​ជ្រាវនៃបុរាណវិទ្យាCotsen(សាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅឡូសអិនជីលេសUCLA) និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិក ខ្លឹមសារសំខាន់ៗក្នុងបាឋកថានោះរួមមាន៖ –  ការស្រាវជ្រាវបុរាណវិទ្យាថ្មីៗអំពីរបត់សង្គម និងការប្រែប្រួលនៃអារ្យធម៌អង្គរ– តួនាទីរបស់បុរាណវិទ្យាប្រវត្តិសាស្ត្រ (Historical Arhaeology) …

Read More »

ក្រុមស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកបុរាណភ្នំបូក

ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកបុរាណមួយកន្លែង នៅក្នុងភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជិតជើងភ្នំបូក។ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក សួម សុភា ឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកសម័យបុរាណក្នុងតំបន់អតីតរាជធានីអង្គរនេះ គឺបំណងដើម្បសិក្សាឱ្យស៊ីជម្រៅពីឧស្សាហកម្មស្លដែក ការផលិតដែក ព្រមទាំងចង់ដឹងពីរចនាសម្ពន្ធនៃចង្រ្កានស្លដែករបស់ខ្មែរបុរាណកាលពីសម័យអង្គរផង ព្រមទាំងជួយបណ្ដុះបណ្ដាលយុវជនខ្មែរជំនាន់ក្រោយ ឱ្យយល់ដឹងពីជំនាញទាំងនោះផង។ ក្នុងការធ្វើកំណាយ នៅស្ថានីយស្លដែកសម័យបុរាណនោះ គឺមានយុវជនមកពីវិទ្យាល័យស្រុកប្រាសាទបាគងចំនួនជាង២០នាក់ ចូលរួមទស្សនាស្វែងយល់ និងសិស្សមកពីសាលាអន្តរជាតិ JPA ចំនួន៤នាក់ទៀត បានចូលរួមហ្វឹកហាត់ផងដែរ។ លោក សួម សុភា បញ្ជាក់ទៀតថា ក្នុងការធ្វើកំណាយស្រាវជ្រាវស្ថានីយស្លដែកបុរាណនោះ ក្រុមការងារបានជីករណ្ដៅទំហំ៣ម៉ែត្រ គុណនិង៤ម៉ែត្រ។ នៅក្នុងរណ្ដៅកំណាយគេបានប្រទះឃើញរ៉ែដែកតូចៗ បំណែកអាចម៍ដែក បំណែកចង្ក្រាន្ត និងបំណែកកុលាលភាជន៍ផ្សេងៗជាដើម។ ជាលទ្ធផល ក្រុមអ្នកបុរាណវិទ្យាបានសន្និដ្ឋានថា ស្ថានីយស្លដែកបុរាណ នៅក្នុងអតីតរាជធានីអង្គរ ដែលគេបានធ្វើកំណាយស្រាវជ្រាវនេះ បានដំណើរការនៅសម័យអង្គរ។ អ្នកស្រាវជ្រាវយល់ថា ឧស្សាហកម្មស្លដែកសម័យអង្គរ គឺជាវិស័យយ៉ាងសំខាន់មួយ ដែលបានផលិតដែកធ្វើជាឧបករណ៍ប្រើប្រាស់សម្រាប់កសិកម្ម គ្រឿង​សាស្ត្រាវុធ ព្រមទាំងបម្រើការឱ្យវិស័យស្ថាបត្យកម្មជាដើម …

Read More »

កូនឈើចម្រុះចំនួន១០,៨៣០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា​ចែក​ចាយពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤

កូនឈើចម្រុះសរុប ១០,៨៣០ដើម បន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា បន្តចែកចាយដល់ព្រះសង្ឃ ស្ថាប័នរដ្ឋ ឯកជន ព្រមទាំងសាធារណជននានា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដែលកូនឈើទាំងនោះរួមមាន៖ – ប្រគេនកូនឈើចម្រុះជូនព្រះអង្គ ថូ ធូរស់ ព្រះប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខាវ័ន ចំនួន២,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណព្រៃសង្ឃសហគមន៍រុក្ខាវ័ន ស្ថិតក្នុងភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គគីរ៥០០ដើម គ្រញូង៥០០ដើម បេង៥០០ដើម និងធ្នង់៥០០ដើម។ – ផ្តល់កូនឈើចម្រុះជូនតំណាងលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ចំនួន១,៥០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណសាលាស្រុក និងនៅតាមបណ្តាឃុំក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង១០០ដើម ធ្នង់១០០ដើម គគីរ១០០ដើម រំដួល១០០ដើម​ និងក្ងោក១,០០០ដើម។ – ផ្តល់កូនឈើចម្រុះជូនតំណាងឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមការងារប្រវត្តិសាស្រ្តយោធា​នៃយោធភូមិភាគទី៤ …

Read More »

លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងកំឡុងពេល នៃការចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់លើផ្នែកវប្បធម៌នេះ លោកជំទាវបណ្ឌិត សភាចារ្យ ក៏នឹងមានការជួបសម្តែងការគួរសម ព្រមទាំងពិភាក្សានូវការងារមួយចំនួនជាមួយដៃគូនៃប្រទេសជាមិត្ត និងបណ្តាស្ថាប័ននានាមួយចំនួន ស្តីពី ការអភិរក្ស និងអភិវឌ្ឍនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកក្នុងប្រទេសកម្ពុជា៕

Read More »

អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុង​ពលីបើកការដ្ឋានជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលា

អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលីបើកការដ្ឋានជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពិធីប្រុងពលីបើកការដ្ឋានជួសជុល មានការអញ្ជើញក្រោមអធិបតីភាពឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្ដម Lu Qizhi អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប ប្រតិភូនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើ ប្រធាននាយកដ្ឋាន អនុប្រធាន អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងមន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។ ឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ស្ថានភាពស្ពានហាលខាងកើតនេះ បានខូចខាតស្ទើរទាំងស្រុង ដោយសារកត្តាមនុស្ស អាយុកាល ធម្មជាតិ។ ជញ្ជាំងស្ពានស្រុត ប្រេះហែក ទ្រេត និងរលុះធ្លាក់មួយចំនួន ចំណែកឯ បង្កាន់ដៃនាគរលំដួលទាំងស្រុង ថ្មបែកបាក់ជាច្រើនកំណាត់ កម្រាលស្ពានស្រុត ហែកចេញជាច្រើនផ្នែក ថ្មប្រេះបែក …

Read More »

ក្រុមអ្នកជំនាញបញ្ចប់ការងារជួស​ជុលសំណង់ព្រះវិហារបុរាណវត្តព្រះឥន្ទកោសីយ៍

ក្រុមការងារផ្នែកអភិរក្ស និងជួសជុលសំណង់ព្រះវិហារបុរាណ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ របស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលទាំងស្រុង នូវសំណង់ព្រះវិហារបុរាណមួយនៅបរិវេណវត្តព្រះឥន្ទកោសីយ៍។ លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ សំណង់ព្រះវិហារបុរាណនៅវត្តព្រះឥន្ទកោសីយ៍ដែលបានបញ្ចប់ការជួសជុលទាំងស្រុងហើយនៅពាក់កណ្ដាលខែ កក្កដានេះ បន្ទាប់ពីចាប់ផ្តើមពីដើមឆ្នាំ២០២៤​មក។ លោកបន្តថា ព្រះវិហារដែលមានរាង​តូចច្រឡឹងមួយនេះ ខូចខាតខ្លាំងនៅផ្នែកដំបូលដែលពេលជួសជុលត្រូវប្រើសម្ភារថ្មីច្រើន តែជាសម្ភារដូចរបស់ដើម ចំណែកផ្នែកផ្សេងទៀតដែលមានការខូចខាត ស្ថិតក្នុងកម្រិតនៃការជួសជុលបាន ហើយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុល និងអភិរក្សឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង។ ចំពោះគុណតម្លៃនៃសំណង់ព្រះវិហារខាងលើនេះ លោក ស៊ឹម ប៊ុនធឿន ពន្យល់ថា វាមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជាគុណតម្លៃរួម សំណង់វិហារនេះបានបង្ហាញពីប្រវត្តិសាស្រ្ត និងសិល្បៈដ៏យូរលង់របស់ខ្មែរដែលមានអាយុជិត១០០ឆ្នាំ ហើយដែលបុព្វការីជន​អ្នកមានជំនឿ​ក្នុងព្រះពុទ្ធសាសនានៅពេលនោះ មានសទ្ធាសាងសង់​ព្រះវិហារនេះឡើងដើម្បីទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយថែរក្សា។ ចំណែកតម្លៃជារូបរាងវិញ ព្រះវិហារនេះសង់លើខឿនខ្ពស់ពីដីបន្តិច មានរាងតូចត្រឡឹង មិនធំពេក និងមិនតូចពេក ងាយស្រួលការគោរព និងថែទាំអភិរក្ស។ សម្រាប់លោក ស៊ឹម ប៊ុនធឿន សំណង់នេះបង្ហាញពីស្ថាបត្យកម្មជំនាន់នោះដែលគិតគូរវែងឆ្ងាយទៅអនាគត បើសំណង់ខ្ពស់ពេក …

Read More »

Categories