Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អ្នកជួសជុលប្រាសាទបុរាណជំនាន់ថ្មី ចង់ឱ្យស្នាដៃដូនតានៅគង់វង្សគ្រប់ជំនាន់

អ្នកជួសជុលប្រាសាទបុរាណជំនាន់ថ្មី ចង់ឱ្យស្នាដៃដូនតានៅគង់វង្សគ្រប់ជំនាន់

ក្នុងនាមជាអ្នកជួសជុលប្រាសាទបុរាណនៅជំនាន់ថ្មីនេះ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយក្តីស្រឡាញ់មរតកដូនតាដែលមានអាយុកាលរាប់រយឆ្នាំ រួចផុតពីការខូចខាតទៅតាមអាយុកាល និងធម្មជាតិឡើយ បាននៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរគ្រប់ជំនាន់។

លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ  គឺជាកម្មករជំនាញជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរជាង២០ឆ្នាំ ជាមួយស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលបច្ចុប្បន្ន រូបលោកកំពុងបន្តការងារជួសជុលខឿនជណ្តើរ និងបង្កាន់នាគផ្នែកខាងលិចនៃជណ្តើរកណ្តាលភាគខាងត្បូងនៃប្រាសាទអង្គរវត្ត។

លោក សុផល យល់ថា ការងារជួសជុល អភិរក្សប្រាសាទបុរាណ គឺមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន។ ចិត្តស្រឡាញ់ប្រាសាទបុរាណ លោក សុផល ចង់ឱ្យកេរដំណែលដូនតាខ្មែរគង់វង្សយូរអង្វែង ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយឃើញ និងថែរក្សាបន្តទៀត។

ដូចគ្នានេះ លោក ធ្លក សុខ អាយុ៤៩ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើងដែរ បានបង្ហាញការសប្បាយចិត្ត ដែលរូបគាត់ចូលបម្រើការងារជួសជុលប្រាសាទ​បុរាណប្រមាណជិត១០ឆ្នាំមកនេះ ព្រោះដ្បិតក្តីប្រាថ្នាចង់ឃើញប្រាសាទបុរាណមានភាពរឹងមាំជារៀងរហូត ហើយក្រុមការងារតែងតែខិតខំរួមគ្នាអស់ពីកម្លាំង​កាយចិត្ត ដើម្បីឱ្យការងារនេះបានជោគជ័យ៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories