Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / June

Monthly Archives: June 2023

និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ចុះទស្សនកិច្ចសិក្សាស្រាវជ្រាវនៅអាជ្ញាធរជាតិអប្សរា

សៀមរាប៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា និស្សិតមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ឆ្នាំទី៤ ជំនាន់ទី២៨ របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន៨៣នាក់ បានចុះទស្សនកិច្ចសិក្សាស្រាវជ្រាវនៅអាជ្ញាធរជាតិអប្សរា ក្រោមប្រធានបទសិក្សាស្រាវជ្រាវពីកត្តាបរិស្ថាន និងវប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងដំណើរការគ្រប់គ្រងទេសចរណ៍ដោយនិរន្តរភាព។ ក្នុងឱកាសនោះ លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី-បុគ្គលិកជំនាញមួយចំនួននៃអាជ្ញាធរជាតិអប្សរា ជាស្ថាប័នអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានទទួលស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់និស្សិតយ៉ាងកក់ក្តៅ និងបានធ្វើបទបង្ហាញដល់និស្សិតទាំង៨៣នាក់ បានសិក្សាស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ និងកិច្ចការអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ក្នុងតំបន់អង្គរ៕

Read More »

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ បានទទួលវត្ថុ បុរាណ៧ប្រភេទពីប្រជាពលរដ្ឋរស់នៅក្នុងខេត្ត សៀមរាប

សៀមរាប៖ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានទទួលវត្ថុ បុរាណចំនួន៧ប្រភេទ ពីលោកអេង ណាំ ប្រជា ពល រដ្ឋរស់នៅក្នុងក្រុងសៀមរាប ដែលបានស្ម័គ្រចិត្តប្រគល់ជូនសារមន្ទីរយកមកថែរក្សា និងអភិរក្សបន្ត។ លោក ខួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា វត្ថុបុរាណទាំង នោះមានចំនួន១២ដូចជា៖ កងដៃតូចធំចំនួន៦ កញ្ចក់ចំនួនមួយ ផ្តិលទឹកមួយ ចានមួយ កណ្តឹងមួយ កាំបិតមួយ និងពូថៅចំនួនមួយ។ ដោយភាគច្រើននៃវត្ថុបុរាណទាំងនោះ អាចសនិដ្ឋានបានថា ផលិតឡើងអំពីសំរឹទ្ធ និងកាំបិតមានផ្លែដែក។ លោក ខួយ សាវឿត បានបន្តទៀតថា ជារួមនៅពេលទទួលបានវត្ថុទាំងអស់នេះ ក្រុមការងារមិនទាន់អាចកំណត់អត្តសញ្ញាណថា វត្ថុទាំងអស់នេះស្ថិតក្នុងសម័យកាលណាមួយបានឡើយ។ គ្រាន់តែប្រជាពល រដ្ឋ ប្រគល់ជូន បានបញ្ជាក់ថា កងដៃធំចំនួនពីរ មានប្រភពមកពីខេត្តបាត់ដំបង និងវត្ថុក្រៅពីនោះ មានប្រភពមកពីខេត្តឧត្តរមានជ័យ។ សារមន្ទីរក៏កំពុងស្នើសុំអ្នកជំនាញមកវិភាគ និងកំណត់អាយុកាលនៃវត្ថុទាំងនោះ ដើម្បីធ្វើការថែទាំ …

Read More »

ទុកដាក់សំរាមបានត្រឹមត្រូវ គឺជាការរួមចំណែកថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាបារាយទឹកថ្លា ឬបារាយខាងលិច សូមចូលរួមថែរក្សាបរិស្ថានទាំង អស់គ្នា ទុកដាក់សំរាមគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ចៀសវាងចោលសំរាមផ្តេសផ្តាស ពាសវាល ពាសកាល ដូចជា ក្នុងទឹក លើដី តាមគុម្ពព្រៃជាដើម។ នៅពេលដែលថង់ប្លាស្ទិក ឬដបភេសជ្ជៈទាំងអស់ដែលបានប្រើប្រាស់រួចហើយ ត្រូវវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងចោលនៅក្នុងធុងសំរាម ទើបជាការរក្សាបរិស្ថានបានស្អាតជានិច្ច លើកតម្លៃ និងជាការចូលរួមថែរក្សាបរិស្ថាននៅរមណីយដ្ឋានអង្គរ៕

Read More »

អាជ្ញាធរជាតិអប្សរា បន្តគម្រោងអភិរក្ស ពង្រឹងថ្មខឿនរួតបាកាណប្រាសាទអង្គរ វត្ត ដំណាក់កាលទី៣

សៀមរាប៖ ក្រុមអ្នកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បន្តគម្រោងជួសជុលថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ ក្នុងគោលបំណងពង្រឹងរចនាសម្ពន្ធ ដែលខូចខាត។ រុះរើថ្មដែលពុំមានសុវត្ថិភាពដោយផ្នែកៗដើម្បីរៀបបញ្ចូលកន្លែងដើមឱ្យមានសុវត្ថិភាពឡើងវិញ លើកតម្លៃ ថែរក្សា និងការពារស្នាដៃសំណង់ស្ថាបត្យកម្មខ្មែរឱ្យបានគង់វង្សយូរអង្វែង។ ស្ថាបត្យករ និងជាអ្នកមើលការខុសត្រូវលើការដ្ឋានជួសជុលរួតបាកាណ លោក ឃាម មុនី ឱ្យដឹងថា គម្រោងជួសជុលនៅរួតបាកាណនៃប្រាសាទអង្គរវត្តដំណាក់កាលទី៣ នៅជ្រុងអាគ្នេយ៍ត្រូវបានបែងចែកជា៦ផ្នែក ដោយចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។    ស្ថាបត្យករដដែលបន្តទៀតថា ការងារជួសជុលពង្រឹងខឿននៅតាមជ្រុងនីមួយៗបានចំនួន២ទីតាំង បច្ចុប្បន្នសម្រេចបាន៤០ភាគរយហើយ។ លោក ឃាម មុនី ពន្យល់ថា ក្នុងទីតាំងនីមួយៗមានបាត់ថ្មដោយអន្លើតម្រូវឱ្យបន្ថែមថ្មថ្មី ដើម្បីពង្រឹងរចនាសម្ពន្ធខឿន រួមទាំងជណ្តើរឱ្យរឹងមាំឡើងវិញ។ ចំពោះថ្មចាស់ ដែលរកឃើញក៏នឹងយកទៅដាក់នៅតាមទីតាំងដើមវិញ។   ក្រុមការងាររៀបចំថ្មដែលក្រៀកហែក សម្អាតកំណកដី សម្អាតកំណកអាចម៌សត្វដែលនាំឱ្យថ្មពុកផុយ ពង្រឹងថ្មបាយក្រៀមផ្នែកខាងក្នុង បិទភ្ជិតកន្លែងមានទឹកហូរច្រោះ។ ដោយសារថ្មមួយចំនួនមើលពីខាង ក្រៅមើលឃើញសភាពល្អ តែបានពុកផុយផ្នែកខាង ក្នុង ដែលជាការស្មុគ្រស្មាញលើការងារជួស ជុល៕

Read More »

ក្រុមហ៊ុនម៉ៅការ(ដាយមេនសិន ស្នូឌី យ៉ូ)ត្រូវម្ចាស់លំនៅឋានច្រើនគ្រួសារប្តឹងទៅតុលាការ

.បាត់ដំបង: ក្រុមហ៊ុនម៉ៅការមួយឈ្មោះ(ដាយមេនសិនស្នូឌូយ៉ូ)ត្រូវម្ចាស់លំនៅឋានជាច្រើនគ្រួសារ ក្នុងក្រុងបាត់ដំបង ដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការព្រោះក្រុមហ៊ុននេះ សាងសង់សំណង់ខុសលក្ខណ: បច្ចេកទេស បង្កការលំបាកដល់ម្ចាស់ផ្ទះ និងមិនគោរពតាមកិច្ចសន្យាដកលុយតាមដំណាក់កាល។ .ស្ត្រីឈ្មោះជួន ស្រីនាង ម្ចាស់ផ្ទះមួយរូប ក្នុងចំណោមម្ចាស់ផ្ទះជាច្រើនគ្រួសារទៀត បានលើកឡើងថា កន្លងមកថ្មីៗនេះរូបគាត់បានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការរួចហើយ ដើម្បីឲ្យច្បាប់ជួយដោះស្រាយ ព្រោះថា លោកសែម សែនវិសិដ្ឋវាសនា តំណាងក្រុម ហ៊ុន ដាយមេនសិនស្ទូឌីយ៉ូ បានបង្កបញ្ហាលំបាកសាងសង់ខុសបច្ចេកទេស សាងសង់លើសពីប្លង់គំរូហើយទាយកថ្លៃឈ្នួលបន្ថែមថ្លៃហួសកម្រិត។ ក្រៅពីនេះមិនគោរពតាមកិច្ចសន្យាដកប្រាក់តាមដំណាក់កាលៗឡើយ។   ស្ត្រីដដែលបន្តថា សំណង់ផ្ទះវីឡារបស់គាត់ សាង សង់បានប្រមាណចន្លោះពី៥០ ទៅ៦០% សុំដកថ្លៃឈ្នួលប្រមាណជា៩០% នៃថ្លៃឈ្នួលសរុបចំនួន ៩៨០០០ដុល្លា ដោយក៏យកលេសថាខ្វះសម្ភារ: ខ្វះជាង ហើយក៏បាត់រហូតរាប់ខែមិនមកធ្វើ។.ប្រភពបន្តថា ដោយសារខ្លួនជាមួយនឹងស្វាមីឃើញសភាពមិនសូវស្រួលក៏ផ្អាកឈប់ទំលាក់លុយឲ្យបន្តទៀត។ ការបិតផ្អាកឈប់ផ្តល់ប្រាក់បន្ថែមនេះបានធ្វើ ឲ្យម្ចាស់ក្រុមហ៊ុនបង្វែរទៅទារប្រាក់ថ្លៃសាងសង់ម៉ូតផ្ទះ ដែលសង់លើសពីគំរូនៅក្នុងប្លង់។ តែដោយសាមនោសញ្ចេតនា លោកស្រីបើកប្រាក់ឲ្យច្រើនខុសពីកិច្ចសន្យាដែលបានព្រមព្រៀងរួមគ្នាកន្លងមក មិនត្រឹមតែប៉ុណ្ណោះលោក សែម សែនវិសិដ្ឋវាសនា បែរជាទៅប្តឹងសមត្ថកិច្ចឲ្យមកដកហូតយករថយន្តរបស់អ្នកស្រីកំពុងជិះទៅវិញតែលោកស្រីបានជំទាស់។ .ចំណែកលោក ម៉ៅ មករា ក៍បានឲ្យដឹងដែរថា …

Read More »

អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ​ និងសាកលវិទ្យាល័យ​ Flinders University ប្រើប្រាស់ឧបករណ៍ Magnetometer ដើម្បីស្ទង់(ស្កេន)រក​សញ្ញាណឡស្លដែកបុរាណនៅក្នុងរមណីយដ្ឋានអង្គរ

សៀមរាប៖ គោកអាចម៌ដែក ឬគោកដើមត្នោត ស្ថិតនៅក្បែរភ្នំបូក ក្នុងភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ​ និងសាកលវិទ្យាល័យ Flinders University ប្រទេសអូស្ត្រាលី ធ្វើការស្ទង់មេីល​ទីតាំង​ឡ​មុននឹងធ្វើការកំណាយសិក្សាស្រាវជ្រាវ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយក ដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា គោកអាចម៌ដែកនេះ ជាទីតាំងជើងក្រានស្លដែកបុរាណមួយ ដែលស្ថិតនៅក្នុងឧទ្យានអង្គរ ជាស្ថានីយថ្មីមួយទើបរកឃើញ។ មានភស្តុតាងមួយចំនួនដូចជា សំណល់អាចម៍ដែក បំណែកជើងក្រាននៅលើស្ថានីយផ្ទាល់ និងទំនៀមអ្នកស្រុកស្រែចង្ហូតយកអាចម៍ដែកទៀកិនធ្វើជាថ្នាំព្យាបាលជំងឺអកលឿង នោះនាំឱ្យអាចសន្និដ្ឋានថា ទីតាំងនេះជាកន្លែងស្លដែកបុរាណមួយដែលមានយ៉ាងសំខាន់ក្នុងរាជធានីអង្គរនាសម័យខ្មែរបុរាណ។ លោកបានបន្តទៀតថា កន្លងមកអ្នកស្រាវជ្រាវបានរកឃើញស្ថានីយជើងក្រានស្លដែកបុរាណនៅឆ្ងាយពីរាជធានីអង្គរភាគខាងកើតដូចជា ស្ថានីយស្លដែកនៅភ្នំដែក(ខេត្តព្រះវិហារ) ស្ថានីយស្លដែកនៅតំបន់ខ្វាវ ក្នុងស្រុកជីក្រែង ភូមិគោលនៅស្រុកអង្គរជុំ។ ប៉ុន្តែពេលនេះ យើងបានសិក្សាស្រាវជ្រាវរកឃើញស្ថានីយស្លដែកនៅក្នុងឧទ្យានអង្គរតែម្តង។ ឧស្សាហកម្មស្លដែកពីសម័យបុរាណមានសារសំខាន់ណាស់ក្នុងការផ្គត់ផ្គង់តម្រូវការលោហៈសម្រាប់ផលិតជាសម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារកសិកម្ម អាវុធយុទ្ធភណ្ឌ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតសម្រាប់ប្រជាជនប្រហែល៨០ម៉ឺននាក់ក្នុងរាជធានីអង្គរពីសម័យបុរាណ។ គួរបញ្ជាក់ផងថា នៅក្នុងឧទ្យានអង្គរគេបានរកឃើញស្ថានីយឡស្លដែកចំនួនបីកន្លែង៖ ស្ថានីយទី១ នៅក្បែរសាលាក្រវ៉ាន់ខាងជើងភ្នំបូក …

Read More »

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំពិព័រណ៍ បង្ហាញអំពីវត្ថុសិល្បៈចំនួន៣ប្រភេទ ដែលទទួលបានពីពលរដ្ឋ រយៈពេលមួយឆ្នាំ

សៀមរាប៖ ចាប់ផ្តើមពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍ បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ប្រគល់ជូន ដើម្បីបង្ហាញ ជូនសាធារណជនចូលទស្សនា សិក្សាស្វែង យល់ រយៈពេលមួយឆ្នាំពេញ។ លោក ខួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា ក្រោយពេលទទួលបានការបរិច្ចាគពីប្រជាពលរដ្ឋ មកថែរក្សា និងអភិរក្ស សារមន្ទីរនឹងពិព័រណ៍ដែលចាប់ផ្តើមនាដើមខែកក្កដា ខាងមុខនេះ នឹងធ្វើការបង្ហាញ កុលាលភាជន៍ ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតង ដោយភាជន៍ទាំងនេះត្រូវគេដុតក្នុងឡ កំដៅចន្លោះពី១,០០០ ទៅ១,២០០អង្សាសេ។   ភាជន៍ទាំង១៦នេះ មានប្រភពមកពីភូមិចំនួន៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។លោកបន្តថា ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការៈសម្រាប់បញ្ចុះនៅតាមប្រាសាទ រួមទាំងវត្ថុសិល្បៈដែលទទួលបានពីវត្តអារញ្ញរង្សី ដែលប្រភេទវត្ថុសិល្បៈ មានអាយុកាលខុសៗគ្នា និងមានប្រភពផ្សេងៗគ្នា។ ដូចនេះបើសិនជាសាធារណជន សិស្សានុសិស្ស …

Read More »

ហាងផឹកស៊ីដែលចាក់ភ្លេងបំពងសម្លេងខ្លាំងៗត្រូវមន្ត្រីជំនាញចុះទៅធ្វើកិច្ចសន្យា

.សៀមរាប៖ហាងផឹកស៊ី យីហោ(1629)ដែលចាក់ ភ្លេងបើកបំពងសម្លេងខ្លាំងៗ បង្កការរំខានដល់ពលរដ្ឋក្បែរខាង ត្រូវមន្ត្រីជំនាញរបស់ខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានចុះណែនាំនិងធ្វើកិច្ចសន្យាដល់ហាង។ .ហាងផឹកស៊ី យីហោ(1629) បង្កការរំខានដល់ផ្ទះពលរដ្ឋនេះ ស្ថិតនៅមុខវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប។.ប្រជាពលរដ្ឋបានឲ្យដឹងថា ហាង1629 បើកសំឡេងភ្លេងច្រៀងឮខ្លាំងៗ និងបើកភ្លើងហ្វាបាញ់ចូលផ្ទះពួក គាត់ ជាហេតុធ្វើឲ្យពួកគាត់មិនអាចដេកបាន ពួកគាត់សម្រេចឲ្យសារព័ត៌មានជួយផ្សព្វផ្សាយ។    ប្រភពបន្តថា ករណីនេះ អាជ្ញាធរភូមិសង្កាត់ នគរបាល និងមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន ធ្លាប់បានចុះទៅណែនាំនិងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារដែរ ប៉ុន្តែហាង1629 នៅតែផ្គើនដដែល មិនខ្លាចទៅនិងមន្ទីរជំនាញអាជ្ញាធរពាក់ព័ន្ធឡើយ។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរជំនាញពាក់ព័ន្ធនឹងចុះបិទអាជីវកម្មនេះជាក់ជាពុំ ខាន។ សូមបញ្ជាក់ថា ម្ចាស់ទីតាំង ហាងផឹកស៊ី (1629) ឈ្មោះ ទី ឈិញ ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ បើតាមកំណត់ហេតុរបស់មន្ទីសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ហាង (1629 )១ .គ្មានអាជ្ញាប័ណ្ណទេសចរណ៍ …

Read More »

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះ បណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា» ក្នុងគោលបំណងពង្រឹងសមត្ថភាពន្ថែមលើជំនាញស្រាវជ្រាវបុរាណវិទ្យាដល់មន្រ្តី-បុគ្គលិក និងកម្មករឱ្យមានជំនាញលើការស្រាវជ្រាវវិធីសាស្រ្តក្នុងការរៀបចំទុកដាក់ភស្តុតាងបានពីកំណាយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣។ មន្រ្តី-បុគ្គលិក និងកម្មករជំនាញដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ មានចំនួន៣៧នាក់ ផ្តោតលើមាតិកាសំខាន់ៗដូចជា ទី១.សារសំខាន់បុរាណវិទ្យាចំពោះការស្វែងយល់ពីប្រវត្តិសាស្រ្ត ទី២.វិធីមើលស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា ទី៣៖ សារសំខាន់ស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា ទី៤.ចុះសិក្សាផ្ទាល់នៅការដ្ឋានកំណាយសំខាន់ៗនៅក្នុងតំបន់អង្គរ វិធីធ្វើកំណាយ របៀបកត់ត្រាស្រទាប់ដី និងថតរូប និងទី៥.សារសំខាន់នៃកំណាយបុរាណវិទ្យា និងបុរាណវត្ថុដែលប្រទះឃើញ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយក ដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលនេះ មានប្រាសាសន៍ថា បើទោះបីវគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លី តែបានផ្តល់ជាគន្លឹះយ៉ាងសំខាន់បន្ថែមទៀតសម្រាប់មន្រ្តី-បុគ្គលិកផ្នែកបុរាណវិទ្យា និងកម្មករជំនាញដែលធ្វើការផ្ទាល់នៅតាមការដ្ឋាន និងបានសិក្សានូវទ្រឹស្តីបន្ថែមដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាពត្រឹមត្រូវតាមស្តង់ដារតែមួយ។   ជាពិសេស អ្នកដែលធ្វើការផ្ទាល់នៅតាមប្រាសាទមានស្លាកសញ្ញាព័ត៌មានផ្សេងៗ។ដូច្នេះវគ្គបណ្តុះ បណ្តាល នាពេលនេះ …

Read More »

និស្សិតសាកលវិទ្យាល័យន័រតុន ៧០០ នាក់ស្វែងយល់ពីការងារអភិរក្ស និងជួសជុលប្រាសាទ​ ក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ និស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិល ឆ្នាំទី៣ និងផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ឆ្នាំ៤ នៃសាកលវិទ្យាល័យន័រតុន បានធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះ​ ក្រុមនិស្សិត បានសិក្សាស្វែងយល់ពីការងារអភិរក្ស និងជួសជុលប្រាសាទ ដែលបង្ហាញដោយក្រុមអ្នកជំនាញរបស់ អាជ្ញាធរជាតិអប្សរាផងដែរ។ ក្នុងពិធីសំណេះសំណាល និងការធ្វើបទបង្ហាញមួយត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារ អ៊ិមព្រេសអង្គរ។ មានមតិសំណេះសំណាលនៅពេលនោះ ឯកឧត្តម គឹម សុធិន អគ្គនាយករង និងទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា និងជាតំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក បានចាត់ទុក ដំណើរទស្សនកិច្ចសិក្សានៅពេលនេះ ថាជាផ្នែកមួយដ៏មានតម្លៃ ដើម្បីឱ្យនិស្សិតស្វែងយល់ និងចាប់អារម្មណ៍​​ដល់ការងារប្រាសាទបុរាណ។ ឯកឧត្តមសង្ឃឹមថា ទៅអនាគតអាច​នឹងមានក្រុមនិស្សិត​មកចូលរួមជួយការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ ខណៈដែលសព្វថ្ងៃអាជ្ញាធរជាតិអប្សរា ក៏ត្រូវការធនធានបន្ថែមសម្រាប់ការងារទាំងនេះផងដែរ។ សូមបញ្ជាក់ថា ក្នុងពិធីខាងលើនេះ ក៏មានការធ្វើបទបង្ហាញពីការបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ និងប្រាសាទថ្ម កំណាយស្រាវជ្រាវបុរាណវិទ្យា និងកំណាយសង្រ្គោះមុនធ្វើការជួសជុល និងបទបង្ហាញ​អំពីហានិភ័យ​ប្រាសាទ ពីក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាផងដែរ៕

Read More »

Categories