Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / April

Monthly Archives: April 2023

អាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក នៅពេលដើរទស្សនាតាមប្រាសាទនានា

សៀមរាប៖អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើកៅអីឈើនៅតាមម្លប់ដើមឈើនានា ក្បែរៗប្រាសាទបុរាណសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានអង្គុយសម្រាកក្នុងពេលដើរទស្សនានឿយហត់។ នេះគឺជាការយកចិត្តទុកដាក់ថ្មីមួយបន្ថែមទៀតរបស់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក្រៅតែពីការ ងារស្តារហេដ្ឋារចនាសម្ពន្ធ ការរៀបចំសណ្តាប់ធ្នាប់ ការរៀបចំសួន ដាំកូនឈើ សម្អាតបរិស្ថាន ថែទាំអភិរក្សប្រាសាទ និងការងារថែទាំបរិស្ថានក្នុងឧទ្យានអង្គរជាប្រចាំ។ លោក សេក វីដា មន្រ្តីបច្ចេកទេសក្រុមការងារត្រួត ពិនិត្យបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា ក្រុមការងាររបស់លោកកំពុងមមាញឹករៀបចំធ្វើកៅអីឈើដាក់នៅតាមម្លប់ដើមឈើចំនួន៤កន្លែងនៅប្រាសាទអង្គរវត្តសម្រាប់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានអង្គុយសម្រាក បន្ទាប់ពីពួកគាត់បានដើរទស្សនាប្រាសាទ បុរាណហត់នឿយ និងចុករួយជើជាដើមនោះ។ ជាមួយគ្នានេះដែរ លោក ឡេក គិមលីន ប្រធានគ្រប់ គ្រងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរានៅប្រា សាទអង្គរវត្ត ក៏បានឱ្យដឹងដែរថា ការរៀបចំធ្វើកៅអីឈើសម្រាប់ឱ្យភ្ញៀវទេសចរបានអង្គុយសម្រាកនេះ មានការគាំទ្រពីភ្ញៀវទេសចរជាច្រើន។ «កៅអីធ្វើពីបន្ទះឈើវែងៗទាំងនេះ បានជួយឱ្យភ្ញៀវទេសចរបានអង្គុយសម្រាកបន្ធូរអារម្មណ៍បំបាត់ការនឿយហាត់មួយអន្លើ បន្ទាប់ពីពួកគាត់បានដើរឆ្ងាយ ហត់ អស់ កម្លាំង និងចុករួយជើងអំឡុងពេលទស្សនាប្រាសាទ ជាពិសេសភ្ញៀវទេសចរដែលមានវ័យចំណាស់»។ ក្រៅពីប្រយោជន៍ដែលបានរៀបរាប់ខាងលើ កៅអីធ្វើពីបន្ទះឈើទាំងនេះ ក៏មានសារសំខាន់ជួយការពារថ្មប្រាសាទ និងស្មៅនៅតាមប្រាសាទផង ព្រោះកន្លងមកភ្ញៀវទេសចរតែងតែទៅអង្គុយលើថ្មប្រាសាទ …

Read More »

ភ្នាក់ងារទេសចរណ៍មានតួនាទីសំខាន់ផ្តល់នូវសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទស្សនាក្នុងរមណីយដ្ឋានអង្គរ

សៀមរាប៖ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាមិនត្រឹមតែមានតួនាទីក្នុងការណែនាំទិសដៅទស្សនា និង រក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងប្រាសាទជូនដល់ភ្ញៀវទេសចរប៉ុណ្ណោះទេ។ តែថែមទាំងបានជួយដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងជាយថា ហេតុក្នុងពេលភ្ញៀវទេសចរកំពុងដើរទស្សនានៅតំបន់រមណីយដ្ឋានអង្គរដែរ។ ជាក់ស្តែង បានជួយសង្គ្រោះភ្ញៀវទេសចរមានគ្រោះថ្នាក់ទាន់ពេលវេលា និងរក្សាទុកសម្ភារដែលភ្ញៀវជ្រុះឬភ្លេចដើម្បីប្រគល់ជូនម្ចាស់វិញជាដើម។ លោក ឡេក គិមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៅប្រាសាទអង្គរវត្ត លើកឡើងថា កន្លងមកមានករណីភ្ញៀវរអិលជំពប់ជើងបណ្តាលឱ្យដួល គ្រេច ថ្លោះដៃជើង ងងឹតមុខ ចុកពោះ ក្បាលប៉ះជាមួយថ្មជាដើម។ ចំពោះករណីស្រាល ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា សហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ នគរបាលទេសចរណ៍ និងនគរបាលការពារបេតិ កភណ្ឌជួយសង្គ្រោះទាន់ពេលវេលានៅនឹងកន្លែង។ ចំពោះករណីធ្ងន់វិញ ត្រូវសង្រ្គោះបឋមដោយធ្វើ CPR ដោយក្រុមការងារសុទ្ធតែឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញផ្នែកសង្គ្រោះបឋម និងបញ្ជូនបន្តទៅមន្ទីរពេទ្យភ្លាមៗ។ ដោយឡែក ករណីភ្ញៀវទេសចរជ្រុះឬភ្លេចសម្ភារ  ក៏ភ្នាក់ងារទេសចរណ៍ សហការជាមួយគ្រប់ផ្នែកពាក់ ព័ន្ធ ប្រគល់ជូនម្ចាស់ដើមវិញ។ សកម្មភាពទាំងនេះ តែងទទួលបាននូវការអរគុណ និងកោតសរសើរ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

Read More »

វាំងននខ្មៅ នៅពីក្រោយការចូលហ៊ុំពទ្ធ័យកដីគេ ជិត ១០ហិកតា របស់ជំទាវលី អ៊ុំអេង ត្រូវបានលាតត្រដាងក្រោយអ្នកភូមិលើកគ្នាមកផ្តល់បទសម្ភាសន៍

សៀមរាប៖ម្តងនេះមិនខុសពីដាំទឹកក្តៅចាក់ស្រោចខ្លួន ឯងនោះឡើុយ ត្បិតវាំងននខ្មៅ នៅពីក្រោយការចូលទៅហ៊ុំពទ្ធ័យកដីគេចំនួនពីរម្ចាស់ជិត១០ហិកតារបស់ជំទាវលី អ៊ុំអេង ត្រូវអ្នកភូមិ បងអាក្រាតថា ជំទាវរូបនេះពិតជាថោកទាបណាស់ ក្លែងឯកសារ ចូលទៅរំលោភបំពានយកដីរបស់គេទាំងកំរោល។    ការបកអាក្រាតរបស់ក្រុមអ្នកភូមិ ទៅលើជំទាវលី អ៊ុំអេង តាមរយះផ្តល់បទសម្ភាសន៍នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានស្រុកបន្ទាយស្រី បន្ទាប់ពីជំទាវលី អ៊ុំអេង ប្រាប់ទៅសារ ព័ត៌ មានក្នុងស្រុកមួយថា ឈ្មោះហៀប ផុន ពិតជាបានផ្តិតមេដៃលក់ដីមួយកន្លែង ស្តិតក្នុងភូមិប្រិយ៍ ឃុំខ្នារ សណ្តាយ អោយទៅរូបគាត់។    .តាមរយ:ការផ្តល់បទសម្ភាសន៍ លោកហ៊ីវ ហ៊ាន និងប្រពន្ធឈ្មោះហៀប ផុន បានបញ្ជាក់ថា កាលពីកំឡុងឆ្នាំ២០០៣ ពួកគាត់ធ្លាប់បានលក់ដីមួយកន្លែងស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយ ស្រី អោយទៅបុរសម្នាក់ជាកូនចៅរបស់ឈ្មោះលី អ៊ុំអេង មិនមែនលក់អោយឈ្មោះលី អ៊ុំអេង នោះឡើយ ហើយបច្ចុប្បន្នដីនោះ កំពុងស្ថិតនៅក្នុងក្រុមហ៊ុនអង្គរ …

Read More »

សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃស្ថាប័នអាជ្ញាធរជាតិអប្សរា

សៀមរាប៖ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៥ ខែមេសារ ឆ្នាំ២០២៣ បើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA)។ គោលបំណងនៃសវនកម្ម គឺដើម្បីបញ្ជាក់ថា តើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃស្ថាប័នអាជ្ញាធរជាតិអប្សរា កំពុងបន្តអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាននៅក្នុងរយៈពេលនៃសុពលភាព (៣ឆ្នាំ) ស្ដង់ដារ ISO 14001: 2015 ដែរឬទេ ហើយជាពិសេសជាមួយគ្នានេះ ការផ្លាស់ប្តូររចនាសម្ពន្ធរបស់អាជ្ញាធរជាតិអប្សរាក៏ត្រូវនឹងធ្វើការពិនិត្យដែរ ដោយយោងទៅលើសកម្មភាពពាក់ព័ន្ធបរិស្ថាន និងអ្នកទទួលខុសត្រូវលើបរិស្ថាន។ អញ្ចើញចូលរួមបើកសវនកម្មផ្ទៃក្រៅ ដោយឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័ន JQA និងជាសវនករ ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា …

Read More »

កិច្ចពិធីឆ្លងឆ្នាំតាមទំនៀមទម្លាប់អ្នកស្រុកកំពង់ក្តី

សៀមរាប៖ ជារៀងរាល់ឆ្នាំ ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាផ្លូវការបញ្ចប់ អ្នកស្រុករស់នៅជុំវិញស្ពានបុរាណនៅកំពង់ក្តី មានភូមិត្រាច ភូមិប្រាសាទ ភូមិរំលងជាដើម (ចំណុះជើងវត្តកំពង់ក្តី) តែងមូលមាត់គ្នារៀបចំកិច្ចពិធីឆ្លងឆ្នាំ ដែលជាទំនៀមបុរាណបានបន្តរៀងមកជាយូរយារណាស់មកហើយ។ ពិធីនេះក៏មានអ្នកភូមិផ្សេងទៀតនៅក្បែរៗបានសហការចូលរួមដែរ ដែលជាបរិបទវប្បធម៌តែមួយ មិនគិតពីព្រំដែនរដ្ឋបាលបច្ចុប្បន្ន។ ពេលព្រឹកអ្នកស្រុករៀបចំកិច្ចពិធីនៅក្នុងបរិវេណវត្តកំពង់ក្តីតាមទំនៀមព្រះពុទ្ធសាសនា។ ពេលរសៀលគឺមានសារសំខាន់ទាក់ទងនឹងទំនៀមអ្នកស្រុកផ្ទាល់ ដោយពុំមានវត្ត មានព្រះសង្ឃទេ គឺចាស់ទុំព្រឹទ្ធាចារ្យក្នុងសហគមន៍ដឹកនាំកិច្ចពិធី។ កម្មវិធីដំបូង អ្នកស្រុកបានរៀបចំពិធីបន់ស្រន់សុំម្ចាស់ទឹកដី ដែលជាអ្នកតាប្រចាំសហគមន៍នៅទិសឦសាននៃស្ពានកំពង់ក្តី ដែលមានឈ្មោះបីផ្សេងគ្នា គឺអ្នកតាគង់ អ្នកតាសំរោងឬដំបងដែក និងអ្នកតាមុខរាហ៍។   គ្រឿងរណ្តាប់នៅចំពោះអ្នកតាទាំងបីនេះមានភ្ញីផ្កា បាយសី គ្រឿងក្រអូប ទៀនធូប ផ្លែឈើ បង្អែម ភេសជ្ជៈ ចំអាបមាន់ស្ងោរ ក្បាលជ្រូក បាយសម្លច្រើនមុខជាដើម ដែលមានដូចគ្នានឹងកិច្ចពិធីបួងសួងដទៃទៀតដែរ។ ប៉ុន្តែនៅទីនេះ មានអ្វីដែលប្លែកហើយពុំមាននៅទីណាក្នុងពិធីរបៀបនេះ នោះគឺខ្សែព្រ័ត្រ ស្រូវ រនាស់ ចប ជនីក  អំបោស។ល។ រីឯដំណើរការកម្មវិធីវិញ មានបញ្ចូលរូបស្នងលោកតាទាំងបី ភ្ជួររាស់ កាប់គាស់ បោសសម្អាត ព្រោះស្រូវ …

Read More »

បួងសួងសុំសេចក្ដីសុខ នៅប្រាសាទអង្គរវត្ត បើកព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ខួបលើកទី១០ឆ្នាំ២០២៣

សៀមរាប៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត មានរៀបចំពិធីបួងសួងសុំសេចក្ដី សុខ សុំពរជ័យពីទេវតា​ វត្ថុស័ក្ដសិទ្ធ ម្ចាស់ទឹក ម្ចាស់ដីដែលនៅថែរក្សាអង្គរវត្ត ដើម្បីបើកព្រឹត្ដិការណ៍អង្គរ សង្ក្រាន្ដខួបលើកទី១០ឆ្នាំ២០២៣ នាពេលខ្លីខាងមុខ នេះ ប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យត្រចះ ត្រចង់។ អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្ដីសុខនៅក្ដារបែនក្នុងបរិវេណប្រាសាទអង្គរវត្តនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។    ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវ ជនកម្ពុជា  និងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិការរាជរដ្ឋាភិបាល និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ស.ស.យ.ក.ជាច្រើនរូបចូលរួមដែរ៕

Read More »

កម្ពុជាជាម្ចាស់ឯកទគ្គកម្មថ្មី បេះដូងច្រើនជាងគេលើពិភពលោក ដោយបត់បានរហូត ៣,៩១៧,៨០៥

សៀមរាប៖ គណៈកម្មការកំណត់ត្រាពិភពលោក (Guinness world record) បានប្រកាសនារ សៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២៣ ថា កម្ពុជាជាប្រទេសដែលមានអ្នកចូលរួមបត់បេះដូងបានច្រើន ជាងគេនៅលើពិភពលោក ដែលមានរហូតដល់ទៅ ៣.៩១៧.៨០៥បេះដូង។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា មានប្រសាសន៍ថា៖ ការសម្រេចបានកំណត់ត្រាពិភពលោកនេះ ច្បាស់ណាស់គឺបានកើតចេញពីការខិតខំប្រឹងប្រឺងរបស់ប្រជាជនកម្ពុជាម្នាក់ៗ ដែលបានប្រគល់នូវទឹកចិត្តនៃក្តីស្រលាញ់ជូនចំពោះកីឡាករ កីឡាការិនី ជម្រើសជាតិតាមរយៈការបត់បេះដូងជាតំណាង។ នេះជាភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា។    ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការបំបែកឯតទគ្គកម្មពិភពលោកនេះ ឯកត្តម  បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ដែលបានរួមគ្នាមូលមីរចូលរួមបត់បេះដូង រហូតសម្រេចចំនួនដ៏ច្រើនមហិមានាថ្ងៃនេះ។    ឯកឧត្តម បានបញ្ជាក់ពីគោលបំណងនៃការបត់បេះដូងច្រើនជាងគេលើពិភពលោកនេះ មិនមែនផ្តោតសំខាន់ទៅលើការបំបែកឯតទគ្គកម្មនេះមួយមុខនោះទេ។  អ្វីដែលជាបំណងបន្ថែមទៀតនោះគឺការបង្កើតកម្មវិធីដែលនាំមកនូវប្រជាជនគ្រប់ទិសទី គ្រប់កោ សិកាសង្គម ឬអាចនិយាយថា ការនាំមកនូវភាពខុស គ្នា មករួមគ្នាក្នុងចំណុចដូចគ្នា លះបង់ជាមួយគ្នាក្នុងគោលដៅតែមួយ។      តាមរយៈចំនួននៃការចូលរួមហួសពីការរំពឹងទុក ពិតជាសបញ្ជាក់ពី ភាសាបេះដូងសម្រាប់កម្ពុជា ព្រោះថាការចូលរួមទាំងអស់ជាកាយវិការបង្ហាញពីការខ្វល់ខ្វាយ ការយកចិត្តទុកដាក់ ការគាំទ្រសាទរ ការ …

Read More »

អាជ្ញាធរជាតិអប្សរានឹងបើកឱ្យទេសចរដើរឆ្លងស្ពានហាលមុខប្រាសាទអង្គរវត្តបណ្តោះអាសន្ន

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត នាឱកាសនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១០ដល់២៣ ខែមេសា ឆ្នាំ២០២៣៕

Read More »

អាជ្ញាធរជាតិអប្សរារៀបចំស្ដង់ពិព័រណ៍ដើម្បីចូលរួមអបអរព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ដែលធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣

  សៀមរាប៖ ស្ដង់ពិព័រណ៍នេះ មានតាំងបង្ហាញនូវសមិទ្ធផលការ ងារតាមនាយកដ្ឋាននីមួយៗ និងសមិទ្ធផលដៃគូ​សហ ប្រតិបត្តិការអន្ដរជាតិជាច្រើន ដែលបង្ហាញពីកិច្ចការ ៣០ឆ្នាំ ដែលរមណីយដ្ឋានអង្គរ​បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ។     ជាមួយគ្នានោះដែរ សាធារណជនអាចចូលទស្សនា ស្វែងយល់ពីកិច្ចការងារ​ទាំងនោះដោយ​រីករាយផងដែរ៕

Read More »

តំបន់អភិរក្សត្រីបឹងពារាំង កំពុងក្លាយជាតំបន់ ២ស៊ីអាត់ ក្រោយឈ្មួញពីរក្រុមដណ្តើមគ្នាជីកកាយយកដីលក់គ្មានការទប់ស្កាត់

សៀមរាប៖ ច្រើនខែមកហើយ ស្ទើតែគ្រប់រដូវកាល គេបានឃើញឈ្មួញពីរក្រុម នៅតែបន្តដណ្តើមគ្នា ជីកកាយដី បឹងធម្មជាតិ តំបន់អភិរក្សពូជត្រី បឹងពារាំង ដឹកលក់ក្នុង១ថ្ងៃៗរាប់រយឡាន ក្រោមរូបភាពស្តារ។    បើទោះបីជាក្រុមឈ្មួញខាងលើ សម្រុកជីកកាយដឹកយកដីលក់រាប់ខែឆ្នាំ ហើយត្រឹមតែប្រើពាក្យ(ស្តារបឹង)បែបនេះ គេហាក់មិនទាន់ឃើញមន្ត្រីជំនាញរូបណា បកស្រាយលំអិត ឬធ្វើសន្និសិទកាសែត បញ្ជាក់ពីការដឹកដីពីបឹងពារាំងយកទៅលក់នៅឡើយទេ។    ប្រភពមួយបានបង្ហើបថា ប្រការដែលឈ្មួញ អាចកាយយកអាចម៍ដី ពីតំបន់ធម្មជាតិ បឹងពារាំង បានដោយលូនបែបនេះ គេមានការសង្ស័យថា ក្រុមឈ្មួញជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ មានការឃុបឃិតគ្នា  ក្នុងការចែកផលប្រយោជន៍ ទៅវិញទៅមក។     យោងតាមលិខិតរបស់សាលាខេត្តសៀមរាប ដែលចុះហត្ថលេខាដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា អនុញ្ញាតអោយជីកស្តារលើផ្ទៃ ដី ១០ហិកតា។ អាចម៍ដីដែលបានពីការជីកស្តារ មួយផ្នែកសម្រាប់ដោះស្រាយការជីកស្តារ ឯមួយផ្នែកទៀតសម្រាប់អភិវឌ្ឍន៍តាមត្រូវការក្នុងមូលដ្ឋាន។ ករណីមិនអនុវត្តតាម នឹងត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។    ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពឈ្មួញក្នុងពេលបច្ចុប្បន្ន គេមិនបានឃើញអនុវត្តទៅតាមលិខិតរបស់សាលា …

Read More »

Categories