អាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថាប័នអាល្លឺមង់ GACP បានរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍នៅសំណង់ព្រះវិហារគ្រឹស្តសាសនាបុរាណឈ្មោះថា Cologne Cathedral និង Freiburg Minster នៃប្រទេស អាល្លឺម៉ង់។ សិក្ខាសាលានេះ ធ្វើបទបង្ហាញដោយអគ្គនាយកអភិរក្សសំណង់បុរាណនៃព្រះវិហារគ្រឹស្តសាសនាទាំងពីរខាងលើ។ វាគ្មិនបណ្ឌិត Peter Fussenich បានធ្វើបទបង្ហាញពីប្រវត្តិត្រួសៗនៃអគារព្រះវិហារសាសនាគ្រិស្ដ Cologne Cathedral សិល្បៈសំណង់ស្ថាបត្យកម្ម គំនូរចម្រុះលើកញ្ជក់ជាដើម។ ចំណុចសំខាន់គឺផ្តោតលើការងារ រោងជាងរបស់ព្រះវិហារ ដែលមានអ្នកជំនាញចម្រុះវិស័យបំពេញការងារលើកិច្ចការពារ ការអភិរក្ស និងវិធានបង្ការ ការចែករំលែកបទពិសោធន៍ការងារនៅព្រះវិហារ Cologne Cathedral ។ ការងាររបស់រោងជាងសព្វថ្ងៃបានក្លាយគោលដៅទេសចរណ៍រហូតដល់មានអ្នកចូលទស្សនាការងារជួសជុលចំនួន៦,៥០០,០០០នាក់ក្នុងមួយឆ្នាំ។ Cologne Cathedral ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១២៤៨ មានកម្ពស់១៥៧ម៉ែត្រ។ អគារនេះត្រូវបាន ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ នៅឆ្នាំ១៩៩៦។ ចំពោះបទបង្ហាញទី២ ដោយលោកស្រីបណ្ឌិត Anne Christine BREHM ជាអគ្គនាយិកា បានបង្ហាញបទពិសោធន៍ការងាររបស់រោងជាង នៃព្រះវិហារ Freiburg Minster …
Read More »Monthly Archives: February 2024
អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករ ដល់អង្គការមូលនិធិប្រាសាទពិភពលោក ក្នុងកិច្ចការជួសជុលប្រាសាទ
អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករជំនាញដល់អង្គការមូលនិធិប្រាសាទពិភពលោក(world Monument Fund)ដើម្បីជួយធ្វើការជាប្រចាំថ្ងៃនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង។ កម្លាំងមនុស្ស ដែលអាជ្ញាធរជាតិអប្សរាផ្ដល់ទៅជួយការងារអង្គការ(WMF)នោះ គឺសុទ្ធតែអ្នកជំនាញខាងគូរប្លង់ រកថ្ម ជួសជុលថ្ម រើថ្ម រៀបថ្ម ឆ្លាក់ក្បាច់ អ្នកជំនាញផ្នែកជួសជុលពង្រឹងគ្រឹះ និងអ្នកជំនាញការពារប្រព័ន្ធទឹក ដែលយល់ដឹងពីផលបះពាល់នៃការជម្រាបទឹក ដែលម្នាក់ៗមានបទពិសោធន៍ និងជំនាញ យ៉ាងហោចណាស់ក៏ជាង១០ឆ្នាំដែរ។ ស្ថាបត្យករ និងជាអ្នកសម្របសម្រួលគម្រោងរបស់មូលនិធិប្រាសាទពិភពលោក អ្នកស្រី ជាម ផល្លី មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរានឹងបន្តផ្ដល់សម្ភារ ដូចជា ថ្មបាយក្រៀម ថ្មភក់ និងកម្លាំងកម្មករ ក្នុងន័យជួយគ្នាលើគម្រោងជួយជុល និងអភិរក្សប្រាសាទបុរាណនេះ (WMF) ពិតជារីករាយ និងស្វាគមន៍ ហើយថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាយ៉ាងជ្រាលជ្រៅ។ អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក(WMF) គឺជាដៃគូសហប្រតិបត្តិការយ៉ាងល្អក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណរយៈពេល៣៥ឆ្នាំមកហើយ។ អ្នកស្រី ជាម ផល្លី ឱ្យដឹងថា រយៈពេល៣៥ឆ្នាំមកនេះ អង្គការមូលនិធិប្រាសាទពិភពលោក បានចូលរួមកិច្ចការអភិរក្ស បេតិកភណ្ឌនៅតំបន់អង្គរ ដោយជួសជុលប្រាសាទចំនួន៥ដូចជា ប្រាសាទព្រះខ័ន …
Read More »អាជ្ញាធរជាតិអប្សរា ជួសជុលសង្គ្រោះចម្រឹងបង្អួចចំនួន២នៅប្រាសាទអង្គរវត្ត
អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានរៀបចំជួសជុលចម្រឹងបង្អួចចំនួន២ ដែលប្រឈមនិងហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។ ចម្រឹងបង្អួចទាំង២នោះ មួយនៅរួតព្រះពាន់ ផ្នែកខាងក្រៅនាទិសឦសាន បានបាក់ជាពីរកំណាត់ និងមួយទៀត នៅខ្លោងទ្វារចូលខាងមុខប្រាសាទអង្គរ ចំណុចផ្លូវដំរីទិសខាងជើង ដែលបាក់ជាបួនកំណាត់ និងមានស្នាមប្រេះដោយអន្លើ ថែមទាំងបែកមួយចំហៀងនៃសាច់ថ្មរបស់ចម្រឹងបង្អួច។ អ្នកជំនាញអភិរក្សថ្មនៅប្រាសាទអង្គរវត្ត លោក សយ សុភារិន្ទ មានប្រសាសន៍ថា ក្រោយពីពិនិត្យឃើញថា ស្ថានភាពចម្រឹងបង្អួចទាំងនោះ មានសភាពទ្រុឌទ្រោមខ្លាំង និងមិនមានលំនឹង ក្រុមការងារក៏បានចាត់វិធានការសង្គ្រោះបឋម ដោយចងក្រៀកជាមួយនិងឈើទប់លំនឹង ជាបណ្តោះអាសន្នដើម្បីកុំឱ្យធ្លាក់ នៅមុនពេលជួសជុល។ លោក សយ សុភារិន្ទ បន្តថា ចម្រឹងបង្អួចទី១ ដែលនៅខ្លោងទ្វារចូល នៅចំណុចផ្លូវដំរីមានគុណភាពល្អ គ្រាន់តែបាក់មួយកំណាត់ផ្នែកគល់ ទាមទារការជួសជុល និងព្យាបាលតាមដំណាក់ដូចជា សម្អាតស្ងួត សម្អាតសើម ដកជាតិអំបិល តភ្ជាប់ដោយដាក់ស្នូល និងបិតកាវភ្ជាប់សាច់ថ្ម បិតកំបោរបាយអ តាមមុខដំណរការពារដើម្បីកុំឱ្យជ្រាបទឹក និងបន្ថែមថ្មថ្មីតាមកន្លែងដែលបាត់សាច់ថ្ម ដើម្បីជួយទ្រតួចម្រឹងទាំងមូលឡើងវិញ។ រីឯចម្រឹងបង្អួចទី២ ដែលយកមកពីផ្នែកខាងក្រៅជ្រុងឦសាននៃថែវទី២វិញ …
Read More »អាជ្ញាធរជាតិអប្សរាបន្ត បើកវគ្គបណ្តុះបណ្តាលស្តីពី៖ អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ក្នុងឆ្នាំ២០២៤នេះ
នៅថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ អាជ្ញាធរមូលដ្ឋាន បានបើកវគ្គបណ្តុះបណ្តាល កម្មវិធីបើកវគ្គអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប។ អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលនោះមាន លោកអ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោកអ៊ុន មណីនីតា ប្រធានអង្គការមរតកវប្បធម៌ខ្មែរ លោក ប្រម ប្រេម នាយកវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង តំណាងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៥៦នាក់ និងមានចែកសម្ភារ:សិក្សាដល់សិស្សានុស្សផងដែរ។ សូមជម្រាបថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរា អង្គការមរតកវប្បធម៌ និងអាជ្ញាធរក្នុងតំបន់មួយចំនួននៃរមណីយដ្ឋានអង្គរ បានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ កម្មវិធីអប់រំបេតិកភណ្ឌ។ កម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ …
Read More »ម្តងនេះធ្ងន់កហើយ អាជ្ញាធរជាតិអប្សរា ប្រកាសចាត់វិធានការផ្លូវច្បាប់លើជំទាវលី អ៊ុំអេង រឿងចោទថាទាមទារប្រាក់ពីរលានដុល្លារ ជាថ្នូរនឹងការប្រគល់ដីជាង៧ហិកតាអោយទៅខ្លួន
សៀមរាប៖ ធ្ងន់កហើយ ប្រហែលជាមិនខុសពីដាំទឹកក្តៅស្រោចលើខ្លួននោះទេ អាជ្ញាធរជាតិអប្សរា ប្រកាសចាត់វិធានការផ្លូវច្បាប់លើជំទាវ ឧកញ៉ាបណ្ឌិតលី អ៊ុំអេង តាមផ្លូវច្បាប់ដោយគ្មានការលើកលែង។ ការប្រកាសចាត់វិធានការផ្លូវច្បាប់ របស់អាជ្ញាធរជាតិអប្សរា ទៅលើជំទាវលី អ៊ុំអេង បែបនេះគឺបន្ទាប់ពីជំទាវរូបនេះបានផ្សព្វផ្សាយព័ត៌មានដោយចោទប្រកាន់ថា អាជ្ញាធរជាតិមួយនេះ បានទាមទារប្រាក់ពីឧកញ៉ា លីអ៊ុំអេង ចំនួនពីរលានដុល្លាអាម៉េរិក ជាថ្នូនឹងការប្រគល់ដីជាង៧ហិកតា នៅក្នុងតំបន់បុរីសណ្ឋាគារ ឬតំបន់អង្គរឃ្យុងយូអោយទៅខ្លួន។ ជាមួយគ្នានោះអាជ្ញាធរជាតិអប្សរា បានច្រានចោលនូវព័ត៌មានដែលផ្សព្វផ្សាយគ្មានការពិត គ្មានមូលដ្ឋានជាក់លាក់នេះផងដែរ។ យោងតាមលិខិតប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី២៣ ខែកុម្ភៈ នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថានីយ៍ទូរទស្សន៍ ខេមរា អេប៊ី វី អនឡាញ (Khemra FB TV Station Online) បានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាដីធ្លី ០៩ ក្បាលដី ទំហំសរុប ៧,៧៣ ហិចតា ស្ថិតនៅ តំបន់បុរីសណ្ឋាគារ …
Read More »កូនចៅអឌិតអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបយកឡានដាក់ពាំងមិនអោយអាជ្ញាធរចាក់ដីធ្វើផ្លូវ
សៀមរាប÷ផ្ទុះការតវ៉ាមួយប្រាវបង្កការភ្ញាក់ផ្អើលទាំងព្រឹក នៅកណ្តាលក្រុងសៀមរាប បន្ទាប់ពីអាជ្ញាធរនិងពលរដ្ឋចាក់ដីធ្វើផ្លូវ ហើយត្រូវក្រុមកូនចៅលោក វណ្ណ សុផាណ្ណា អឌិតនាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប យកឡានមកដាក់ពាំងក្នុងគោលដៅរារាំងមិនអោយធ្វើផ្លូវ។ ប៉ុន្តែនៅប៉ុន្មានម៉ោងក្រោយ រថយន្តសេរីទំនើបធុន ៥៧០ បានលូនចេញពីទីតាំងដាក់ពាំងផ្លូវនោះសន្សឹមៗវិញដោយខ្លួនឯង ក្រោយអាជ្ញាធរពន្យល់និងបង្ហាញជើងម៉ែត្រនៃប្លង់ដី ដែលចេញដោយជំនាញសូរិយោដី និងសំណង់។ ហេតុការណ៍នេះដែលមិនគួរកើតមាននោះ បានកើត ឡើងនាព្រឹកថ្ងៃទី២៣ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប ត្រង់ចំណុច ខាងលិចភោជនីយដ្ឋានអាប៉ូឡូប្លាស្សា រ៉បផ្លូវជាតិលេខ៦ ។ មេភូមិខ្នារនៃសង្កាត់ជ្រាវ លោកម៉ោញ ហុកកាយ ដែលស្ថិតក្នុងហេតុការណ៍ បានអោយដឹងថា ផ្លូវមួយខ្សែដែលកំពុងស្ថាបនានេះ មានទទឹង៦ម៉ែត្រ ដោយត ភ្ជាប់ពីផ្លូវជាតិលេខ៦ឆ្ពោះទៅកាន់ភូមិខ្នារ មាននៅក្នុង គំរោងប្លង់រួចស្រាប់ហើយ។ ពីមុនមកដោយមិនទាន់បានស្ថាបនាឡើង ក្រុមពលរដ្ខមួយចំនួនបានធ្វើដំណើររឆ្លងកាត់ដីឡូត៍របស់ក្រុមហ៊ុនមួយ។ ពេលនេះក្រុមហ៊ុនខាងលើបានរៀបចំដីនោះធ្វើជាទីតាំងកំសាន្ត ហើយថែមទាំងជួយអាចម៍ដី១០០ឡានសម្រាប់ស្ថាបនាផ្លូវដល់ពលរដ្ឋផងនោះ អាជ្ញាធររួមទាំងពលរដ្ឋក៍រួមគ្នាចាក់ដីធ្វើផ្លវនេះតែម្តង។ លោកមេភូមិអោយដឹងទៀតថា ក្នុងពេលកំពុងដំណើរការចាក់ដីទើបតែបានប៉ុន្មានឡាន ក៍ស្រាប់តែមានមនុស្សប្រុសស្រីមួយក្រុមអះអាងថា ជាកូនចៅលោកវណ្ណ …
Read More »អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើជណ្ដើរឈើ នៅទិសឦសាននៃប្រាសាទបាពួន
ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌របស់អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើជណ្ដើរឈើចំនួន១ នៅទីតាំងទិសឦសាននៃប្រាសាទបាពួន។ ការរៀបចំនេះគឺដើម្បីជួយបង្វែរទិសដៅភ្ញៀវទេសចរនៅជណ្តើរទិសខាងលិចដោយសារជណ្តើរជ្រុងខាងជើងឆៀងខាងលិចកំពុងធ្វើការជួសជុល។ ការដំឡើងជណ្តើរឈើនេះដែរ ក៏ដើម្បីសម្រួលឱ្យភ្ញៀវទេសចរចូលទស្សនាក្នុងរាជវាំងចាស់បានស្រួល ការពារការដើរទាក់ជើងនិងឬសឈើ ក៏ដូចជាជួយការពារឬសឈើ និងកាត់បន្ថយការដើរជាន់ដុំថ្ម ព្រមទាំងរូបចម្លាក់ផ្សេងៗនៅលើកំពែងនេះផង៕
Read More »អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ
នៅទីស្នាក់ការរបស់អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្ទៃក្នុង ស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ។ ការរៀបចំនេះគឺក្នុងគោលបំណងទី១: ផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ។ ទី២: ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ បង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដល់មន្រ្តី-បុគ្គលិកសរុបចំនួន១០០នាក់។ សិក្ខាសាលានេះធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។ ក្នុងនោះ ក៍មានធ្វើបទបង្ហាញចំនួន៣សំខាន់ៗ ទី១: បទបង្ហាញស្តីពី អង្គរ និងបរិស្ថាន ទី២:បទបង្ហាញស្តីពីការបង្កើតគម្របព្រៃឈើ និងចែកចាយកូនឈើ ទី៣: បទបង្ហាញស្តីពីមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសាធារណជនជាតិ អន្តរជាតិយល់ដឹងពីការងារអាជ្ញាធរជាតិអប្សរា ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងការពារបរិស្ថាន រួមទាំងសំណួរ-ចម្លើយ និងមតិសំណូមពរផ្សេងៗ ដែលសិក្ខាកាមអាចលើកឡើងដែរ ដើម្បីឱ្យសិក្ខាសាលាកាន់តែមានភាពស្និទ្ធស្នាល និងប្រសិទ្ធភាព៕
Read More »អាជ្ញាធរជាតិអប្សរា កំពុងធ្វើការបង់លេខថ្ម ដែលរាយប៉ាយនៅកំពែងខាងក្រៅរបស់ប្រាសាទអង្គរវត្ត
ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថា ជាថ្មដំបូល? ឬក៏ជាថ្មតួប៉មណាមួយឱ្យប្រាកដ។ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក អន សុភាព ឱ្យដឹងថា តាមការសង្កេតឃើញថា ថ្មមួយចំនួនប្រហែលជារចនាសម្ពន្ធរបស់តួប៉មទាំង៣ នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត។ មួយចំនួនអាចជាកំពូលខាងលើ ដោយសារតែមានរាងរង្វង់មូលជាត្របកឈូក ក្រៅពីនោះ បំណែកមួយចំនួនទៀតអាចជា ដំបូលរបស់រោងទង ជាខឿនក្រោម ព្រមទាំងបំណែករូបចម្លាក់ ដូចជា តោ ប្រអប់ជើង និងជើងទម្រជាដើម។ល។ ជំនាន់បារាំងធ្លាប់បានយកមករក្សាទុក ក្រុមការងារបានថតរូបដោយដ្រូនពីលើ ចាប់ផ្ដើមបង់លេខសម្គាល់ទីតាំង និងជាឯកសារស្ថានភាពរបស់ថ្ម។ បុរាណវិទូ ឱ្យដឹងទៀតថា បន្ទាប់ពីចុះលេខចប់ ក្រុមការងារនឹងសាកល្បងផ្គុំថ្មទាំងនោះ ដើម្បីរកទីតាំងដើម និងប្រភពរបស់វា។ បើទោះបីជាយ៉ាងណាការរើថ្មនេះ មានភាពស្មុគស្មាញខ្លះៗ ពីព្រោះវារលំគរចម្រុះគ្នាច្រើនទីតាំង ចំណែកឯថ្មខ្លះទៀត ធ្លាប់បានគេចល័តចេញពីកន្លែងដើមម្តងហើយ ដែលធ្វើឱ្យមានការលំបាកស្វែងរកទីតាំងនិងប្រភពដើម៕
Read More »អាជ្ញាធរជាតិអប្សរាជួសជុលខ្លោងទ្វារ ប្រាសាទមេបុណ្យខាងកើត អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង ។ ការជួសជុលនេះ បានផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់ និងថ្មបាយក្រៀមផ្នែកខាងក្រោម ជួសជុលពង្រឹងឡើងវិញរចនាសម្ពន្ធឥដ្ឋផ្នែកខាងលើដែលមានសភាពពុកផុយ បិទបាយអតាមស្នាមប្រេះការពារជម្រាបទឹក ព្រមទាំងទល់ទ្រដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូលដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សាលើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។ សូមបញ្ជាក់ថា ប្រាសាទមេបុណ្យត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា៕
Read More »