Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / March

Monthly Archives: March 2023

ចាប់ខ្លូនមនុស្សពីរនាក់ករណីកាប់ទន្ទ្រានព្រៃឈើនៅភូមិសាស្ត្រស្រុកស្វាយលើ

សៀមរាប៖កម្លាំងរដ្ឋបាលព្រៃឈើកាលពីថ្ងៃទី២៧ ខែ មីនាឆ្នាំ២០២៣ បានចាប់ឃាត់ខ្លូនបុរសពីរនាក់ដែលម្នាក់ជាប្រធានសហគមន៍ការពារព្រៃឈើ និងម្នាក់ ទៀតជាអនុភូមិ ករណីកាប់រំលំដើមឈើ និងការ ទន្ទ្រានដីព្រៃឈើ នៅភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។   លោកមែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយ លើ បានឲ្យដឹងនៅរសៀលថ្ងៃទី៣១ខែមីនានេះថា ដោយទទួលព័ត៌មានពីការកាប់រំលំដើមឈើ និង កាប់    ទន្ទ្រានដីព្រៃឈើ  ក្រុមការងារ ខណ្ឌរដ្ឋបាលព្រៃឈើដឹកនាំដោយលោក ប្រាក់ ម៉ារីណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើនិងដោយមានការចូលរួម ពីមន្ត្រីរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យជាក់ស្ដែង ទទួលបានលទ្ឋផល ដូចខាងក្រោម៖ ទីតាំងប្រព្រឹត្តបទល្មើសនៅភូមិសាស្ត្រភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្ត សៀមរាប ដោយបទ ល្មើសប្រព្រឹត្តឡើងក្នុងដែនព្រៃសហគមន៍ និងតំបន់ទ្រនាប់ព្រៃសហគមន៍ ។   លោកបន្តថា បទល្មើសព្រៃឈើនេះ កើតឡើងតាំងពីថ្ងៃទី២០ ខែ កុម្ភៈឆ្នាំ ២០២៣ ផ្តើមឡើងដោយការកសាងផ្លូវមួយខ្សែប្រវែង៥គីឡូម៉ែត្រ …

Read More »

ភូមិបេតិកភណ្ឌវប្បធម៌ កំពុងលេចរូបរាងជាបណ្តើរៗហើយ ត្រៀមបង្ហាញនូវបេតិកភណ្ឌរូបី និងអរូបីជាច្រើនទម្រង់ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

សៀមរាប៖ មានទីតាំងនៅខាងជើងស្ពានហាលជាប់នឹងច្រាំងកសិន្ទុ បរិវេណមុខប្រាសាទអង្គរវត្ត ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ពន្ធផ្សេងៗដើម្បីត្រៀមបង្ហាញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីបេតិកភណ្ឌរូបី និងអរូបី ជាច្រើនទម្រង់ មានឈ្មោះថា ភូមិបេតិកភណ្ឌវប្បធម៌។ ភូមិបេតិកភណ្ឌវប្បធម៌ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត។ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងបានស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីបេតិកភណ្ឌរូបី ដូចជាបច្ចេកទេសរំលីងថ្ម ការរំកិលថ្ម ការងារជួសជុលថ្ម និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ។  រីឯបេតិកភណ្ឌអរូបី មានបង្ហាញអំពីរបៀបចារសាស្ត្រាស្លឹករឹត។ ក្រៅពីនោះក៏មានបង្ហាញសិល្បៈស្មូនភាជន៍ ការដាប់ស្បែក ការផ្តិតសិលាចារិក ឬប្រថាប់រូប ការប្រគំតន្ត្រីរបស់អ្នកភូមិត្បែង លេងល្បែងប្រជាប្រិយខ្មែរ រួមទាំងការតាំងបង្ហាញសមិទ្ធផលការងារ៣០ឆ្នាំរបស់អាជ្ញាធរជាតិអប្សរានៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួប១០ ឆ្នាំ ក្រោមប្រធានបទ ក្ដីស្រមៃ និងសង្ឃឹម ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ សូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត និងស្វែងយល់ឱ្យបានច្រើនកុះករ៕

Read More »

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និង លោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា រួមដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសារមន្ទីរវាយនភ័ណ្ឌអាស៊ី

សៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  បានរៀប ចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសារមន្ទីរវាយនភ័ណ្ឌប្រ ពៃណីអាស៊ី ដោយមានការអញ្ជើញចូលរួមដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ជាសហប្រធានកិច្ចប្រជុំ ព្រមទាំងការអញ្ជើញចូលរួម ឯកអគ្គរដ្ឋទូតសហព័ន្ធមីយ៉ាន់ម៉ា  តំណាងស្ថានទូតថៃ ឡាវ និងវៀតណាម ព្រមទាំង ថ្នាក់ដឹកនាំ និងមន្រី្ត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាច្រើនរូប។ កិច្ចប្រជុំនេះបានពិភាក្សានិងសម្រេចលទ្ធផលសំខាន់ៗមួយចំនួនដូចជា៖១. កំណត់ឲ្យភាគីកម្ពុជានិងឥណ្ឌារៀបចំសេចក្តីព្រាងMOU ហើយភាគីទាំងអស់នឹងពិនិត្យ សម្រេចនាពេលក្រោយ ២. ធ្វើឱ្យកាន់តែប្រសើរឡើងនូវសាមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាពិសេសពិនិត្យលទ្ធភាពបន្ថែមសមុច័្ចយថ្មីៗនៃបណ្តាប្រទេសនីមួយៗដើម្បីតាំងបង្ហាញ៣. ពិនិត្យលទ្ធភាពផ្តល់នូវប្រភពថវិកាដើម្បីធានាបាននូវនិរន្តរភាពនៃដំណើការទូទៅរបស់សារមន្ទីរ៤. ជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗឲ្យកាន់តែសកម្មក្នុងការរៀបចំតាំងបង្ហាញ ពិព័ណ៌អចិន្ត្រៃយ៍ ឬមិនអចិន្រ្តៃយ៍នៃវប្បធម៌របស់ខ្លួន៥.  បង្កើនការផ្សព្វផ្សាយអំពីសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឱ្យបានទូលំទូលាយ  ធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរចូលទស្សនា និងជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗឱ្យសកម្មថែមទៀត៦. ផ្តល់នូវអ្នកជំនាញខាងផ្នែកសារមន្ទីរមកធ្វើការបណ្តុះបណ្តាលមន្ត្រី បុគ្គលិកកំពុងបំពេញភារកិច្ចនៅសារមន្ទីរផ្ទាល់ក្រៅពីនេះទៀត អង្គប្រជុំបានជំរុញឱ្យគ្រប់ភាគីបន្តទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់សំដៅការបង្កើននូវបរិយាកាសសហការជិតស្និតរវាងគ្រប់ភាគីពាក់ព័ន្ធ៕

Read More »

ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស) កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្មួញមានអំណាច

សៀមរាប.ត្រពាំបុរាណមួយដែលមានឈ្មោះថា (ត្រពាំងគ្រួស) បានកំពុងរងការបំផ្លាញក្រោមថ្វីដៃឈ្មួញដ៍មានឥទ្ធិពល តាមរយ:ជីកយកអាចម៍ដីលក់ក្រោមហេតុផល ស្តុបទឹកដើម្បីប្រជាពលរដ្ឋ និងសួនកំសាន្តផ្សេងៗ។ ត្រពាំងបុរាណឈ្មោះត្រពាំងគ្រួស ដែលកំពុងរងការបំផ្លាញនេះ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នឈ្មួញបានកំពុងដាក់គ្រឿងចក្រចូលជីកយកអាចម៍ដីដឹកលក់យ៉ាងគគ្រឹកគគ្រែង ដែលមើលទៅហាក់បីដូចជាក្រុម ពួកគេជាម្ចាស់ត្រពាំងបុរាណអីយ៉ាងចឹង។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខាងលើបានអោយ ដឹងថាត្រពាំ(គ្រួស)មួយនេះជាកេរតំណែលតាំងពីដូន តាមកម្លេះ ប៉ុន្តែពេលនេះបែរជាឃើញគ្រឿងចក្រចូលជីកកាយដឹកអាចម៍ដីចេញ យកទៅលក់ព្រោងព្រាត មិនដឹងថា អ្នកណាអោយជីក ឬពួកគេចង់បំបិទភស្តុ តាង បំផ្លាញទំរង់ដើមនៃត្រពាំង ហើយឃុបឃិតគ្នាហ៊ុំពទ្ធ័យកធ្វើជាកម្មសិទ្ធិឬយ៉ាងណាទេ។ ក្រុមពលរដ្ឋខាងលើ បង្ហាញពីក្តីបារម្ភ ពីការបាត់បង់ត្រពាំងបុរាណ និងបាត់បង់អាយុជីវិត្តមនុស្សនិងសត្វ នៅរដូវវស្សា ព្រោះថាកន្លងទៅ ព្រោះតែការជីកស្រះត្រពាំងហើយគ្មានការគ្រប់គ្រងច្បាស់លាស់ បង្កអោយមនុស្សនិងសត្វបាត់បង់ជីវិត្តជាហូហែរ។ ពួកគាត់ (ពលរដ្ឋ)ស្នើសុំអាជ្ញាធរពាក់ពន្ធ័ចុះពិនិត្យ និងមានវិធានការលើករណីនេះ.។ប្រជាពលរដ្ឋបញ្ជាក់ថា រាល់ត្រពាំង និងទីទួលបុរាណ អាជ្ញាធរតែងហាមឃាត់រាល់ការសាងសង់លំនៅដ្ឋាន។ ប៉ុន្តែនៅក្បែរត្រពាំងគ្រួស ត្រូវបានគេសាងសង់បូទិច និងជីកយកអាចម៍ដីលក់យ៉ាងគគ្រឹកគគ្រែង តែអាជ្ញាធរពាក់ព័ន្ធ បែរជារក្សាភាពស្ងៀម ស្ងាត់បំផុតទៅវិញ ។ ជុំវិញការជីកដីត្រពាំងបុរាណខាងលើ អង្គភាពសៀមរាបធូដេ នៅមិនទាន់ទទួលបានការផ្តល់ព័ត៌ …

Read More »

រួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិត ខ្លះពិការភ្នែក ខ្លះដាច់ដៃដាច់ជើង ប្ដូរបានមកវិញនៅសន្តិភាព

សៀមរាប៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន  អគ្គនា យកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានថ្លែងថា រួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិត ខ្លះពិការភ្នែក ខ្លះដាច់ដៃដាច់ជើង ហើយប្ដូរបានមកវិញនៅសន្តិភាព ដូច្នេះទោះក្នុងតំលៃណា ក៏ត្រូវការពារអោយបានដាច់ខាត។   លោកនាយឧត្តមសេនីយ៍ មាស សាវ៉ន បានថ្លែងក្នុងពិធី បំពាក់ឋានន្តរស័ក្កិ ជូនដល់នាយទាហាន មជ្ឈ មណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នៅអាគាររដ្ឋបាលមណ្ឌល។ លោក បានបញ្ជាក់ថា សម្ដេចតេជោ មានប្រសាសន៍ហើយមានប្រសាសន៍ទៀតទោះក្នុងតម្លៃណាក៏ដោយត្រូវការពារសន្តិភាពឱ្យបាន។ គោលនយោបាយឈ្នះឈ្នះ ដើម្បីបង្រួបបង្រួមជាតិថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ខ្មែរក្រហមបានចូលរួមមាន នួនជា ខៀវសំផន អៀងសារី បានចុះចូលសុំមករួមរស់ដើម្បីបង្រួបបង្រួមជាតិឡើងវិញ ដូចនេះបានយើងចាត់ទុកថា ២៩ ខែ ធ្នូ ឆ្នាំ …

Read More »

សិស្សសាលាបឋមសិក្សាចំនួន៣ក្នុងរមណីយដ្ឋានអង្គរទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរា

សៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្រុម ការងារអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរា លោក គីស៊ីណូ សាតូរុ (KISHINO SATORU) ប្រធានការិយាល័យទំនាក់ទំនងក្រៅប្រទេស នៃស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) ព្រមទាំងមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា លោកគ្រូ អ្នកគ្រូ បានចូលរួមកម្មវិធីសងទៅសង្គមរបស់អាជ្ញាធរជាតិអប្សរា ដើម្បីចែកកាបូបសិក្សាដល់សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួនបី ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ។ សិស្សានុសិស្ស ដែលទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរានៅពេលនេះសរុបចំនួន ៥០នាក់ ដែលជាសិស្សរៀនពូកែ និងក្រីក្រ មកពីសាលាបឋមសិក្សាដូនឪ ត្រពាំងស្វាយ និងគោកក្រៀល។ សាលាទាំងនេះ ត្រូវបានស្ថាប័ន JQA របស់ជប៉ុន ជ្រើសរើសសម្រាប់អនុវត្តកម្មវិធីបណ្ដុះបណ្ដាលអប់រំបរិស្ថានដល់សិស្សានុសិស្សក្នុងតំបន់រមណីយដ្ឋានអង្គរ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលអាជ្ញាធរជាតិអប្សរា រៀបចំពិធីចែកសម្ភារសិក្សាដល់សិស្ស ក្នុងរមណីយដ្ឋានអង្គរ។ កន្លងមកកម្មវិធីដូចគ្នានេះធ្លាប់បានធ្វើច្រើនលើកមកហើយ ដោយចែកសម្ភារសិក្សា និងកង់ជាដើម៕

Read More »

អាជ្ញាធរជាតិអប្សរាជួសជុលរានហាល ទី២ ប្រាសាទ បន្ទាយសំរ៉ែ

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សាសម្រង់ប្លង់រានហាលទី២ផ្នែកជ្រុងខាងជើងឆៀងខាងលិចរបស់ប្រាសាទបន្ទាយសំរ៉ែ ដែលរងការខូចខាតខ្លាំង។ គម្រោងនេះស្ថិតក្នុងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នGIZនៃប្រទេសអាល្លឺម៉ង។ ការងារសំខាន់ៗក្នុងគម្រោងនេះមានដូចជា ប្រមូលថ្មដែលធ្លាក់បាក់បែក(ពិសេសក្បាច់ចម្លាក់ និងបង្កាន់ដៃនាគ)  ធ្វើការជួសជុលពង្រឹងឡើងវិញ  ពង្រឹងរចនាសម្ពន្ធពាក់ពន្ធ័របស់សំណង់ និងរៀបផ្គុំឡើងវិញតាមទីតាំងដើម។ សូមបញ្ជាក់ថា  ប្រាសាទបន្ទាយសំរ៉ែ ត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១២  ក្នុងរជ្ជកាលព្រះបាទសូរ្យវ័រ្មនទី២ ដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍៕

Read More »

ដាំដើមឈើបន្ថែមក្នុងរមណីយដ្ឋានអង្គរ ដើម្បីអភិរក្សប្រសាទបុរាណ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានសហការជាមួយ សាខាពន្ធដារ និងសភាពាណិជ្ជកម្មខេត្តសៀមរាប -ឧត្តរ មានជ័យ បន្តដាំដើមឈើចម្រុះ ប្រមាណ១,២០០ដើម នៅបរិវេណខាងលិចត្រពាំងសេស។  ការបន្តយុទ្ធនាការដាំកូនឈើនេះ គឺដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក។    អញ្ជើញចូលរួមក្នុងឱកាសនោះ មានឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប ឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ រួមទាំងមន្ត្រី-បុគ្គលិកជាច្រើននាក់ទៀត។   ឯកឧត្តម ឡុង កុសល មានប្រសាសន៍ថា ដើមឈើមិនត្រឹមតែមានសារៈសំខាន់ខ្លាំងដល់រមណីយដ្ឋានអង្គរទាំងមូលប៉ុណ្ណោះទេ តែក៏ផ្តល់ជាប្រយោជន៍ដល់មនុស្ស សត្វ និងបរិស្ថានជុំវិញផងដែរ។ ក្រោយពេលដាំរួច ដើមឈើទាំងនោះ ត្រូវបានថែទាំនិងស្រោចទឹក …

Read More »

អ្នកស្រុកអង្គរ នៅតែបន្តរក្សាសិល្ប: ដោយយកដើមចេកមកឆ្លាក់ក្បាច់រចនប្រើក្នុងពិធីបុណ្យផ្សេងៗ

សៀមរាប៖ ការយកដើមចេកមកឆ្លាក់រំលេចជាក្បូរ ក្បាច់រចនាសម្រាប់ជាគ្រឿងលម្អ គឺជាសិល្បៈយ៉ាងប្រណិត ដែលអ្នកស្រុកអង្គរនៅតែបន្តធ្វើជាហូរហែរច្រើនជំនាន់មកហើយសម្រាប់ពិធីបុណ្យទានផ្សេងៗទៅតាមប្រពៃណី។ អ្នកស្រុកតំបន់អង្គរ នៅតែចាត់ទុកការចាក់ក្បាច់លើស្រទបចេក ឬសិល្បៈចាក់ចេក ជាសិល្បៈយ៉ាងសំខាន់ស្ទើរខ្វះពុំបាន សម្រាប់រៀបចំទីសក្ការៈដូចជា អាសនៈតម្កល់ព្រះពុទ្ធរូប កន្លែងតម្កល់គម្ពីធម៌អាថ៌ រានពុទ្ធ គុណ បុស្បុកឬក៏ទីតម្កល់មឈូសសម្រាប់បូជាសពជាដើម។ លោក ជា វុធ អាយុ៤៤ឆ្នាំ ជាអ្នកស្រុកក្នុងតំបន់អង្គរម្នាក់ រស់នៅភូមិពាម ឃុំដូនកែវ ស្រុកពួក នៃខេត្ត សៀមរាប ដែលបានមកជួយចាក់ក្បាច់ស្រទបចេក ដើម្បីធ្វើបុណ្យបូជាសពសាច់ញាតិរបស់គាត់ បានឱ្យដឹងថា រូបគាត់មានជំនាញខាងសិល្បៈចាក់ស្រទប ចេកនេះជាង២០ឆ្នាំមកហើយ ដោយបានរៀនសូត្រពីចាស់ព្រឹទ្ធាចារ្យ ចាស់ទុំនៅក្នុងភូមិ។ បន្ថែមពីលើនេះ លោកក៏បានទៅសង្កេតមើលក្បាច់នៅចម្លាក់តាមប្រាសាទនានាថែមទៀត ដូចជាប្រាសាទអង្គរវត្ត បន្ទាយស្រីជាដើម ដើម្បីយកមកច្នៃក្បាច់បន្ថែមទៅលើការងារឆ្លាក់នៅលើស្រទបចេក ឱ្យកាន់តែរស់រវើក និងរីកចម្រើន។ លោក ជា វុធ មានប្រសាសន៍ទៀតថា ដើម្បីចាក់ស្រទបចេកជាក្បាច់បានល្អ គឺត្រូវការកាំបិតមុត ដើមចេកស្រឡូនមានស្រទបល្អច្រើន ឬស្សីសម្រាប់ដោតភ្ជាប់ក្បាច់ និងក្រដាសពណ៌។ ការចាក់ចេកទៀតសោត ក៏សម្របទៅតាមអាកាសធាតុដែរ …

Read More »

អាជ្ញាធរជាតិអប្សរាចុះអនុស្សរណ: ជាមួយក្រុមហ៊ុនឯកជន( AJE )បំណងរៀបចំសោភណ្ឌភាពរមណីយដ្ឋានអង្គរអោយប្រសើរឡើង

សៀមរាប៖ អាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី ២៣ខែមីនា ឆ្នាំ២០២៣ បានចុះអនុស្សរណ:និងក្រុម ហ៊ុន AJE យោគយល់គ្នា ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាព អនាម័យ បរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក Fabian Daniel Mosquera Vera នាយកគ្រប់គ្រងនៃ AJE ASEAN បានលើកឡើងថា រមណី យដ្ឋានប្រវត្តិសាស្ត្រអង្គរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករយៈពេល ៣ទសវត្ស។ខណ: នេះក្រុមហ៊ុន បានសហការជាមួយអាជ្ញាធរជាតិអប្សរាលើគម្រោងនិរន្តរភាពក្នុងការអភិរក្សរមណីយដ្ឋានអង្គរ អោយមានភាពប្រសើរឡើងថែមទៀត។     លោកបន្តថា គម្រោងនេះបានចាប់ផ្តើមនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមកាសហការណ៍ក្រុម ហ៊ុន «AJE ជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការ ការ ពារបរិស្ថានអង្គរ»។ ទម្រង់នៃកិច្ចសហការណ៍នេះនឹងរួមបញ្ចូលការគាំទ្រក្នុងការផ្សព្វផ្សាយ យុទ្ធនាការបៃតងរួមគ្នា និងគម្រោងគ្រប់គ្រងកាកសំណល់។    លោកបានលើកឡើងទៀតថា យើងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងនូវគោលដៅនិរន្តរភាពគ្រប់ទីកន្លែងដែលយើងដំណើរការ។  ចក្ខុវិស័យនេះក៏ពាក់ព័ន្ធជាមួយ នឹងវិធីសាស្ត្រថ្មី នៃតំបន់បេតិកភណ្ឌពិភពលោក …

Read More »

Categories