Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / November

Monthly Archives: November 2023

ពិព័រណ៍ស្តីពី “វត្ថុបុរាណសិតពីលោហៈមកពីប្រាសាទមេបុណ្យខាងលិច”

នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រយៈពេលខ្លី ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីតាំងបង្ហាញវត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈមាន សំរឹទ្ធិ ទង់ដែង និងដែក ព្រមទាំងកុលាលភាជន៍មួយប្រភេទ ជាឆ្នាំងដី ដែលមានរូបព្រះ ពុទ្ធបដិមាសិតពីក្រមួននៅក្នុងនោះផង មានប្រភពមកពីប្រាសាទមេបុណ្យខាងលិច។ វត្ថុសិល្បៈទាំងអស់នេះ គឺជាលទ្ធផលនៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទីនោះ ក្នុងចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។ បន្ទាប់ពីបានជួសជុល ថែទាំឱ្យមានសុវត្ថិភាព ទើបយកមកដាក់តាំងបង្ហាញឱ្យភ្ញៀវជាតិ អន្តរជាតិ សិស្សនិស្សិតបានស្គាល់ ព្រមទាំងផ្តល់ជាឱកាសដល់ការងារសិក្សាស្រាវជ្រាវនានាផង។ បើយោងតាមមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា វត្ថុបុរាណ ឬសមុច្ច័យចំនួន១៨នេះ ខ្លះប្រហែល ជាអាចមានអាយុកាលដំណាលគ្នានឹងប្រាសាទមេបុណ្យខាងលិច ក្នុងចន្លោះរាជព្រះបាទសូរ្យវរ័្មនទី១ និងព្រះបាទឧទ័យាទិត្យវរ័្មនទី២ ពោលគឺក្នុងសម័យអង្គរ។ ចំណែកភាជន៍ដែលមានរូបពុទ្ធបដិមានៅក្នុងវិញ អាចប្រហែលជាស្ថិតក្នុងសម័យក្រោយអង្គរ ឬក្រោយនោះទៀតក៏ថាបាន នេះបើផ្អែកលើប្រភេទរូបរាងនៃភាជន៍ និងបរិបទរបស់រូបបដិមា៕

Read More »

អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បន្តដាំស្មៅ និងកូនឈើនៅបរិវេណជុំវិញប្រាសាទអង្គរវត្ត

នៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន ហាយលែន គ្រុប (HIGHLAND GROUP) ដែលមានអ្នកចូលរួមសរុបជិត៥០នាក់  បានដាំកូនឈើចម្រុះចំនួន​៣៤០ដើម និងដាំស្មៅចំនួន​៥០០ម៉ែត្រការ៉េ នៅបរិវេណកសិន្ធុខាងត្បូងប្រាសាទអង្គរវត្ត។ ការដាំដើមឈើនិងស្មៅនេះ គឺទុកជាអនុស្សាវរីយ៍នៃការចងចាំ​ក្នុងការចូលរួមបង្កើតទេសភាពបៃតង និងលើកតម្លៃរមណីយដ្ឋានអង្គរផង៕

Read More »

បង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្តនឹងបញ្ចប់ការជួសជុលនៅមុនដំណាច់ខែវិច្ឆិកាខាងមុខនេះ

បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណ វិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា រយៈពេលបីខែនេះ ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងជួស ជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្តបានសម្រេចជាង៩០ភាគរយហើយ។ លោក សុភារិន្ទ បន្តថា ក្រុមការងារបានជួសជុលពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគដោយបែង ចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលពង្រឹងខឿនជណ្តើរដែលស្រុត ដោយរៀបថ្មខឿន ទាំង ឡាយដែលក្រៀកហែកឱ្យត្រូវតាមលំនាំដើម និងស្តារប្រព័ន្ធរំដោះទឹកបុរាណឡើងវិញ។ ដំណាក់កាលទី២ គឺជួសជុលក្បាលនាគដែលមិនមានលំនឹងឱ្យឈររឹង មាំឡើងវិញ ដោយថែមថ្មថ្មីជំនួសខ្លួននាគដែលបាត់ បង់ផង។ ដំណាក់កាលទី៣ ជួស ជុលបង្កាន់ដៃនាគប្រវែង១៥ម៉ែត្រ រួមទាំងរចនាសម្ពន្ធនៃគ្រឿងបង្គុំនាគ ដើម្បីឱ្យខ្លួននាគរត់ត្រង់ស្មើគ្នាដូច ដើមឡើងវិញ។ ក្នុងនោះការជួសជុលតួខ្លួននាគ និងក្បាលនាគសម្រេចបានប្រវែងសរុប១៨ម៉ែត្រ។ លោក សយ សុភារិន្ទ បញ្ជាក់ថា ការងារជួសជុលបង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងនៃប្រាសាទ អង្គរវត្តនេះ បានចាប់ផ្តើមជួសជុលតាំងតែពីពាក់ កណ្ដាលខែកក្កដា។ ចំណែកការងារមួយចំនួនទៀត ដែលនៅសេសសល់មានដូចជា ការដាប់រំលីងថ្មតួខ្លួននាគថ្មី ការបុកបង្ហាប់ដីនៅតាមជើងទ្រខាងក្រោមនៃទ្រនាប់ជើងនាគ …

Read More »

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជួបជាមួយលោក Nicolas Fiévé នាយកសាលាបារាំងចុងបូព៌ា (EFEO) ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិ្តបត្តិការរវាងសាលាបារាំងចុងបូព៌ា ជាមួយប្រទេសកម្ពុជា៕

Read More »

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអញ្ជើញពិនិត្យស្ថានីយ៍គ្រប់គ្រងទឹកស្វ័យប្រវត្តិរបស់សហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ ប្រទេសបារាំង

ថ្មីៗនេះ នាខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្នាក់ការសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សា ភិបាល អាជ្ញាធរជាតិអប្សរា អមដំណើរដោយ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមួយចំនួនទៀត បានអញ្ជើញពិនិត្យ និងសម្ពោធការដំឡើងសាកល្បងស្ថានីយ៍គ្រប់គ្រងទឹកស្វ័យប្រវត្តិ ដែលសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវនឹងត្រូវយកទៅដំឡើងនៅរមណីយដ្ឋានអង្គរចំនួន៦ស្ថានីយ៍។ ក្នុងឱកាសការអញ្ជើញរបស់លោកជំទាវបណ្ឌិតសភាចារ្យនាពេលនោះ លោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) បានបង្ហាញអំពីផលប្រយោជន៍នៃស្ថានីយទាំងនេះ ព្រមទាំងប្រសិទ្ធភាពនៃស្ថានីយក្នុងការគ្រប់គ្រងទឹក។ សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវបានចុះកិច្ចព្រមព្រៀងសហប្រតិ បត្តិការវិមជ្ឈការនៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យ ប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕

Read More »

លោក ញ៉ុក ឡូ អ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គររយៈពេល២៥ឆ្នាំ

លោក ញ៉ុក ឡូ អាយុ៤៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប បានចូលរួមបម្រើការងារជាអ្នកជួសជុលប្រាសាទបុរាណធ្វើពីថ្មភក់នៅក្នុងតំបន់អង្គរ ប្រមាណ២៥ឆ្នាំមកហើយ និងទទួលបានជំនាញ និងបទពិសោធន៍ជាច្រើនពីការបង្ហាត់បង្រៀនរបស់អ្នកជំនាញលើផ្នែកនេះ។ លោក ញ៉ុក ឡូ មានប្រសាសន៍ថា ការងារជួសជុលប្រាសាទបុរាណមិនមែនងាយស្រួលនោះឡើយ ពី ព្រោះប្រាសាទខ្លះរលំបាក់ធ្វើឱ្យដុំថ្មធំៗនៅរាយប៉ាយពេញដី ដែលទាមទារឱ្យអ្នកជួសជុលប្រើកម្លាំងកាយ ការអត់ធ្មត់ខ្ពស់ ភាពប៉ិនប្រសប់ បទពិសោធន៍ ការ សង្កេត និងទឹកចិត្តស្រឡាញ់ទើបអាចជួសជុល និងរៀបផ្គុំប្រាសាទឱ្យរឹងមាំឡើងវិញបាន។ លោក ញ៉ុក ឡូ ឱ្យដឹងទៀតថា ដោយសារមានការតាំងចិត្ត និងស្រឡាញ់មរតកដូនតា ចង់ឃើញប្រាសាទបុរាណបាននៅគង់វង្សយូរអង្វែងតទៅទៀត ទើបលោកសម្រេចចិត្តធ្វើការងារជាអ្នកជួសជុលប្រាសាទបុរាណតាំងពីឆ្នាំ១៩៩៨។ បន្ទាប់ពីធ្វើការជាអ្នកជួសជុលប្រាសាទបុរាណរយៈ ពេល២៥ឆ្នាំមក លោក ញ៉ុក ឡូ បានក្លាយជាធនធាន មនុស្សមួយរូបដែលកម្រ ដោយលោកមានជំនាញស្គាល់ថ្ម ចេះមើលថ្ម មើលក្បាច់ចម្លាក់ថ្មដែលនៅរ៉ាយបាយលើដី សម្រង់ប្លង់ ព្រមទាំងអាចរើសយកថ្មទាំង នោះ មករៀបផ្គុំនៅតាមទីតាំងដើមឡើងវិញ ដើម្បីថែរក្សាបាននូវតម្លៃដើមរបស់ប្រាសាទបុរាណទៀតផង។ ថ្វីត្បិតតែលោក …

Read More »

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង

ក្នុងឱកាសដ៏មមាញឹកអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤នៃអន្តររដ្ឋាភិបាលស្តីពីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយលោកជំទាវ អ៊ុន បូផាន់ណា ឯកអគ្គរាជទូតប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូនៅប៉ារីស ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកជំទាវ Rima ABDUL MALAK រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងចូលជួបពិភាក្សាការងារមួយចំនួនលើវិស័យវប្បធម៌ និងបេតិកភណ្ឌ៕

Read More »

ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ

ខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់ទេសចរមកទស្សនា ហើយកន្លែងនេះតែងមានភាពមមាញឹកខ្លាំងនៅពេលព្រឹក។ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំខ្លោងទ្វារទន្លេអុំលោក ឈឹម សុវណ្ណដេត បានលើកឡើងថា ភ្ញៀវទេសចរតែងនិយមទស្សនាខ្លោងទ្វារទន្លេអុំ ឬក្រុងអង្គរធំ បន្ទាប់ពីការទស្សនាថ្ងៃរះនៅអង្គរវត្ត។ ទីនេះមានចំណុចពិសេសៗមួយចំនួនដូចជា ចម្លាក់ទេវតា និងយក្សនៃរឿងរ៉ាវកូរសមុទ្រទឹក កសិន្ធុទឹក និងខ្លោងទ្វារដ៏ធំស្កឹមស្កៃ។ លោក សុវណ្ណដេត បញ្ជាក់ថា ភាគច្រើនភ្ញៀវទេសចរចំណាយពេលក្នុងការ ដើរទស្សនាខ្លោងទ្វារនេះចាប់ ពី១០ទៅ២០នាទី ហើយពេលខ្លះ ពួកគាត់ទៅទស្សនាប្រាសាទក្បែរៗនោះ ដូចជាប្រាសាទបាយក្អែក និងប្រាសាទបក្សីចាំក្រុង ក៏ដូចជាការជិះទូកកម្សាន្តនៅកសិន្ធុនៅជ្រុងខាងលិច ជាដើម។ ក្រៅពីនេះ ខ្លោងទ្វារទន្លេអុំក៏ជាកន្លែងទស្សនាថ្ងៃលិចដ៏ទាក់ទាញផងដែរ ក្រៅពីភ្នំបាខែងដែលនៅក្បែរនោះ។ ពន្លឺពណ៌មាសបានចាំងប៉ះលើផ្ទៃទឹកនៃកសិន្ធុអង្គរធំ ដែលជាទិដ្ឋភាពមួយដ៏ស្រស់ត្រកាលសម្រាប់ភ្ញៀវទេសចរ។ តាមការប៉ាន់ស្មានរបស់ប្រធានភ្នាក់ងារទេសចរណ៍នៅទីនោះ បច្ចុប្បន្ននេះក្នុងមួយថ្ងៃមានភ្ញៀវទេសចរ ចូលទស្សនាខ្លោងទ្វារទន្លេអុំចន្លោះពី១០០០នាក់ទៅជាង២០០០នាក់។ ដើម្បីសម្រួលដល់កិច្ចការងារនេះ លោក សុវណ្ណដេត បានបញ្ជាក់ថា ក្រុមការងារលោកក៏បានជួយសម្រួល ការដើរទស្សនា ពិសេសសម្រួលចរាចរណ៍បង្កាកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុដល់ទេសចរផងដែរ៕

Read More »

អាជ្ញាធរជាតិអប្សរាពង្រឹងស៊ុមទ្វារផ្នែកខាងលិចរបស់ប្រាសាទបាយ័ន ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខួចខាតជាច្រើន ដោយសារតែកត្តាអាយុ កាល កម្តៅថ្ងៃ សំណើម និងទឹកភ្លៀងឡើងវិញ។ មន្ត្រីបច្ចេកទេសកិច្ចការងារជួសជុល លោក ជិន សុខម៉េង មានប្រសាសន៍ថា ក្រុមអ្នកបច្ចេកទេសបានប្រមូលបំណែកថ្មភក់ ដែលទទួលរងដោយទឹកភ្លៀងហូរច្រោះ បាក់បែកធ្លាក់រាយប៉ាយមកជួសជុលពង្រឹងគ្រឹះឡើងវិញ ដើម្បីកុំឱ្យដីខ្សាច់ហូរចេញ ដែលនាំឱ្យមានការស្រុតស៊ុមទ្វារទាំងសងខាង និងធ្វើឱ្យមានការរង្គៀកផ្នែកខាងលើផង។ លោក សុខម៉េង មានប្រសាសន៍ទៀតថា ការជួសជុលស៊ុមទ្វារផ្នែកខាងលិច នៃប្រាសាទបាយ័ន គឺកំពុងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។ ការជួសជុលនេះ គឺជាការងារអាទិភាពទី១សម្រាប់ទប់ ស្កាត់កុំឱ្យដួលរលំ និងម្យ៉ាងទៀត ផ្តោតទៅលើការថែរក្សាសុវត្ថិភាពភ្ញៀវទេសចរដែលដើរឆ្លងកាត់នៅទីនេះផង។ បន្ទាប់ពីបញ្ចប់ការជួសជុលស៊ុមទ្វារនេះ អាជ្ញាធរជាតិអប្សរា នឹងបន្តធ្វើការជួសជុលជញ្ជាំង និងជើងសរសរផ្នែកខាងលិចនៃប្រាសាទបាយ័ន៕

Read More »

Categories