Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអញ្ជើញពិនិត្យស្ថានីយ៍គ្រប់គ្រងទឹកស្វ័យប្រវត្តិរបស់សហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ ប្រទេសបារាំង

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអញ្ជើញពិនិត្យស្ថានីយ៍គ្រប់គ្រងទឹកស្វ័យប្រវត្តិរបស់សហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ ប្រទេសបារាំង

ថ្មីៗនេះ នាខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្នាក់ការសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សា ភិបាល អាជ្ញាធរជាតិអប្សរា អមដំណើរដោយ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមួយចំនួនទៀត បានអញ្ជើញពិនិត្យ និងសម្ពោធការដំឡើងសាកល្បងស្ថានីយ៍គ្រប់គ្រងទឹកស្វ័យប្រវត្តិ ដែលសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវនឹងត្រូវយកទៅដំឡើងនៅរមណីយដ្ឋានអង្គរចំនួន៦ស្ថានីយ៍។

ក្នុងឱកាសការអញ្ជើញរបស់លោកជំទាវបណ្ឌិតសភាចារ្យនាពេលនោះ លោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) បានបង្ហាញអំពីផលប្រយោជន៍នៃស្ថានីយទាំងនេះ ព្រមទាំងប្រសិទ្ធភាពនៃស្ថានីយក្នុងការគ្រប់គ្រងទឹក។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវបានចុះកិច្ចព្រមព្រៀងសហប្រតិ បត្តិការវិមជ្ឈការនៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យ ប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២

About siemreaptoday

Check Also

និស្សិត និងសហគមន៍ពីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះសិក្សាស្វែងយល់ពីការងារព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និស្សិត និងសហគមន៍ នៃគម្រោង «យុវជនចូលរួមក្នុងការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវៈចម្រុះ»​ នៃវិទ្យា​ស្ថានជាតិកសិកម្ម ព្រែកលៀប បានធ្វើដំណើរទស្សន​កិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងដំណើរទស្សនកិច្ចនេះ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories