Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា និងសាលាស្រុកបន្ទាយស្រី បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានប្រសិទ្ធភាព

អាជ្ញាធរជាតិអប្សរា និងសាលាស្រុកបន្ទាយស្រី បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានប្រសិទ្ធភាព

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយសាលាស្រុកបន្ទាយស្រី អធិការដ្ឋាននគរបាលស្រុក បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថស្រុក និងអាជ្ញាធរឃុំរុនតាឯក ក្នុងគោល​បំណងបង្កើនកិច្ចសហការបន្ថែមទៀតលើការផ្តល់សេវាកម្មផ្សេងៗពាក់ព័ន្ធនឹងតម្រូវការរបស់ប្រជា​ពលរដ្ឋ ជាពិសេស អំពីការសាងសង់សំណង់ និងការប្រើប្រាស់ដីធ្លី នៅក្នុងតំបន់អង្គរឱ្យបានសមស្រប។

ក្នុងកិច្ចពិភាក្សានេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានពន្យល់បទដ្ឋានគត្តិយុត្តច្បាប់ដល់អាជ្ញាធរស្រុកបន្ទាយស្រី សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរឃុំរុន​តាឯក ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋអំពីសិទ្ធិ និងលក្ខណៈបច្ចេកទេសមួយចំនួនដូចជា៖

១.អាចជួសជុលផ្ទះ ដែលចាស់ទ្រុឌទ្រោម ឱ្យទៅជាល្អឡើងវិញ
២.អាចសុំច្បាប់អនុញ្ញាតរុះរើផ្ទះចាស់ ដើម្បីធ្វើផ្ទះថ្មី ប៉ុន្តែត្រូវធ្វើសំណង់ទៅតាមលក្ខណៈជាផ្ទះខ្មែរ
៣.អាចពង្រីកខ្នងផ្ទះបាន ប្រសិនបើផ្ទះចាស់ មានសភាពតូចចង្អៀត
៤.អាចធ្វើស្រែ ឬចម្ការ នៅលើដីដែលគាត់កំពុងអាស្រ័យផលនោះបានជាធម្មតា
៥.អាចផ្ទេរកម្មសិទ្ធិផ្ទះឬដីបន្តទៅឱ្យកូនៗបាន និងអាចលក់ផ្ទះឬក៏ដីទៅឱ្យអ្នកភូមិជាមួយគ្នាបាន លើកលែងតែអ្នកដែលមកពីចម្ងាយ៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories