Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្របុរាណក្នុងតំបន់អង្គរ ដល់និស្សិតកម្ពុជា និងនិស្សិតសិង្ហបុរី ចំនួន៤១នាក់

អាជ្ញាធរជាតិអប្សរាធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្របុរាណក្នុងតំបន់អង្គរ ដល់និស្សិតកម្ពុជា និងនិស្សិតសិង្ហបុរី ចំនួន៤១នាក់

នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនា​សម្ព័ន្ធ នៃអាជ្ញាជាតិអប្សរា បានរៀបចំធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្របុរាណតំបន់អង្គរដល់និស្សិតសិង្ហបុរី នៃសាកលវិទ្យាល័យជាតិសិង្ហបុរីចំនួន២៦នាក់  និស្សិតកម្ពុជា នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ចំនួន១៤នាក់ និងសាស្រ្តាចារ្យសិង្ហបុរីចំនួន១នាក់ សរុបចំនួន៤១នាក់ នាថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានសណ្តាប់​ធ្នាប់។

លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ មានប្រសាសន៍ថា បទបង្ហាញនេះ បានលើកឡើងនូវជីវប្រវត្តិនៃតំបន់អង្គរ ចាប់ពីការរីកចម្រើនខ្ពង់ខ្ពស់ រហូតដល់សម័យកាលបោះបង់ចោលទីក្រុងអង្គរ ដែលនាំឱ្យមានកង្វះការជួសជុលថែទាំ ធ្វើឱ្យប្រព័ន្ធធារាសាស្ត្របុរាណរងការខូចខាត ឈប់ដំណើរការ។

បន្ថែមថា ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ការងារជួសជុលស្តារប្រព័ន្ធធារាសាស្ត្របុរាណ ដែលអត់ដំណើរការជាង៥០០ឆ្នាំ ឱ្យមានដំណើរការឡើង​វិញ និងអាចគ្រប់គ្រងចាត់ចែងទឹកបានប្រើប្រាស់គ្រប់គ្រាន់ពោល គឺនៅរដូវប្រាំងឱ្យមានទឹកជាប្រចាំ ហើយនៅរដូវវស្សា គឺការពារកុំឱ្យមានទឹកជំនន់ទាំងក្នុងតំបន់អង្គរ និងក្រុងសៀមរាបទាំងមូលដែរ។

លោក ឡៃ ប៉ូទី ឱ្យដឹងទៀតថា ការធ្វើបទបង្ហាញនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការចែករំលែកបទពិសោធន៍ការងារក្នុងតំបន់បេតិកភណ្ឌ និងចំណេះ​ដឹងការគ្រប់គ្រងទឹក និងការស្តារប្រព័ន្ធធារាសាស្ត្របុរាណនៅតំបន់អង្គរ ឱ្យមានដំណើរការឡើងវិញ ព្រោះថា ប្រទេសជិតខាងមានការចាប់អារម្មណ៍ខ្លាំងទៅលើកិច្ចការងារគ្រប់គ្រង អភិរក្សប្រព័ន្ធធារាសាស្ត្រនៅក្នុងតំបន់អង្គរយើង និងបានផ្សព្វផ្សាយនូវកេរ​ដំណែលរបស់ដូនតាយើងនាសម័យអង្គរដែលមានភាពល្បីល្បាញឈានដល់កម្រិតកំពូលផ្នែកធារាសាស្រ្ត ដែលមានដូចជា បារាយណ៍ស្តុកទឹក ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង។

នេះជាការចែករំលែកចំណេះដឹងដល់និស្សិតខ្មែរ និងនិស្សិតប្រទេសសិង្ហបុរី ឱ្យយល់ដឹងបច្ចេកវិទ្យាបុរាណរបស់ខ្មែរមានភាពទំនើបបែបណា បើធៀបទៅនឹងប្រទេសទូទាំងពិភពលោកក្នុងអំឡុងសតវត្សរ៍ទី៩ ទី១០ ដល់សតវត្សរ៍ទី១៥ ក្នុងសម័យអង្គរ ដែលរុងរឿងលើគ្រប់វិស័យ ពិសេសការរៀបចំប្រព័ន្ធធារាសាស្ត្រ បើធៀបទៅបណ្តាតំបន់ផ្សេងៗ គឺចក្រភពខ្មែរមុនគេ។

បន្ទាប់ពីធ្វើបទបង្ហាញរួច អាជ្ញាធរជាតិអប្សរា បានដឹកនាំនិស្សិតទៅសិក្សាស្វែងយល់ដោយផ្ទាល់នូវប្រព័ន្ធធារាសាស្ត្រមួយចំនួនសំខាន់ៗនៅក្នុងតំបន់អង្គរ ដែលអាជ្ញាធរជាតិអប្សរា បានជួសជុល និងស្តារឡើងវិញ។ ស្វែងយល់ពីរបៀបចាត់ចែងប្រព័ន្ធទឹក ប្រភពទឹកបង្ហាញថា រដូវប្រាំងជារដូវរីងស្ងួតទូទាំងប្រទេស តែក្នុងតំបន់អង្គរអាចរក្សាទឹកបានជាប្រចាំ៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories