ក្រុមការងារពិនិត្យ និងតាមដានការ​សាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី

នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេស នូវសំណង់ដែលបានការអនុញ្ញាត កន្លងមក ចំនួន៧៩ករណី និងការជួសជុលតូចតាច ដោយក្រុមការងារសហគមន៍ ចំនួន ១៥៣ករណី ដែលស្ថិតក្នុងភូមិសាស្ត្រ ដូចខាងក្រោម៖

១. ក្រុងសៀមរាប ចំនួន៦៧ករណី
២. ស្រុកប្រាសាទបាគង ចំនួន៣៤ករណី
៣. ស្រុកបន្ទាយស្រី ចំនួន៣៦ករណី
៤. ស្រុកពួក ចំនួន៥៨ករណី
៥. ស្រុកអង្គរធំ ចំនួន៣៧ករណី



នៅក្នុងចំណោម ២៣២ករណី មាន១៥៥ករណី សាងសង់ និងជួសជុលត្រឹមត្រូវ តាមការអនុញ្ញាត មាន៧៦ករណី មិនទាន់សាងសង់ និង ជួសជុលនៅឡើយ និងមាន០១ករណី សាងសង់ និងជួសជុលពុំត្រឹមត្រូវតាមការអនុញ្ញាត។

ករណីដែលប្រជាពលរដ្ឋសាងសង់ពុំត្រឹមត្រូវតាមការអនុញ្ញាត ក្រុមការងារបានសម្របសម្រួលឱ្យពួកគាត់កែប្រែឡើងវិញ ឬត្រូវបញ្ឈប់ការសាងសង់តែម្ដង។
ក្រុមការងារបច្ចេកទេស និងបន្តតាមដានការសាង សង់ និងជួសជុលរហូតដល់ការអនុញ្ញាតផុតសុពល​ភាព និងការសាងសង់រួចរាល់មួយរយភាគរយ។

សូមជ្រាបថា ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរ ដែលជាអ្នកស្រុកចាស់ ត្រូវទទួលបានការអនុញ្ញាតសាងសង់សំណង់នានាស្របតាមគោលការណ៍ច្បាប់ ដែលមានសុពលភាព០១ឆ្នាំ និងការងារជួសជុលតូចតាច(ដោយក្រុមការងារសហគមន៍)មានសុពលភាពរយៈពេល ០៣ខែ។

រាល់សំណង់នានា ដែលនៅមានសុពលភាពត្រូវបាននាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដោយពុំគិតប្រាក់​កម្រៃជាប្រចាំ រហូតសំណង់ទាំងនោះ សង់រួចរាល់មួយរយភាគរយ៕


Leave a Reply

Your email address will not be published. Required fields are marked *