Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / រមណីយដ្ឋានអង្គរ មានអនាម័យស្រស់ស្អាតគ្មានសំរាម មិនអាចខ្វះបានឡើយពីការចូលរួមរបស់ក្រុមអ្នកសម្អាតរបស់អាជ្ញាធរជាតិអប្សរា

រមណីយដ្ឋានអង្គរ មានអនាម័យស្រស់ស្អាតគ្មានសំរាម មិនអាចខ្វះបានឡើយពីការចូលរួមរបស់ក្រុមអ្នកសម្អាតរបស់អាជ្ញាធរជាតិអប្សរា

សៀមរាប÷ ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច លោកអ្នកនាងតែងតែបានឃើញសកម្មភាពជាច្រើនរបស់ក្រុមអ្នកសម្អាតអនាម័យបរិស្ថាន នៅតាមប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។

សកម្មភាពទាំងនោះរួមមាន៖ ការងារប្រមូលសំរាម បោសសម្អាតតាមប្រាសាទ តាមដងផ្លូវសាធារណៈ តាមតំបន់ព្រៃឈើ កាត់ស្មៅ កសិន្ធុទឹក។ល។ ដើម្បីរក្សាបាននូវសោភណ្ឌភាព និងអនាម័យ ធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរទាំងមូល ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ។

លោក ព្រះ ព្រិប  ប្រធានក្រុមការងារសម្អាតបរិវេណមុខប្រាសាទអង្គរវត្ត និងភ្នំបាខែង បានឱ្យដឹងថា នៅពេលព្រឹកព្រលឹមក្រុមការងាររបស់លោកមានសមាជិកចំនួន១៩នាក់ តែងតែសម្អាតកាកសំណល់ថ្មីៗតាមធុងសំរាម និងតាមដងផ្លូវ បន្ទាប់មកទើបចាប់ផ្តើមការបោសសម្អាតសំរាមស្លឹកឈើ និងស្មៅនៅតាមដងផ្លូវនានា។ លោកបន្តទៀតថា ការងារបោសសំអាត និងបោចស្មៅតែងតែធ្វើឡើងជាប្រចាំនៅបរិវេណមុខប្រាសាទអង្គរវត្ត ភ្នំបាខែង ប្រាសាទបក្សីចាំក្រុងជាដើម។

ចំណែកអ្នកស្រី អ៊ុត ញន ជាអ្នកបោសសម្អាតមួយរូបបានឱ្យដឹងថា រយៈពេលជាង៣ឆ្នាំមកហើយ ដែលអ្នកស្រីបានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការងារជាអ្នកបោសសម្អាតនៅបរិវេណមុខប្រាសាទអង្គរ និងនៅតាមប្រាសាទមួយចំនួនទៀត។

អ្នកស្រីបន្តថា អ្នកស្រីមិនដែលខ្មាសអៀនឡើយក្នុងការងារជាអ្នកបោសសម្អាតនៅតាមប្រាសាទ ផ្ទុយទៅវិញអ្នកស្រីសប្បាយរីករាយ ដែលបានចូលរួមចំណែកធ្វើឱ្យរមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត គ្មានការបំពុលដោយសំរាមគ្រប់ប្រភេទ។

អ្នកស្រីបន្តទៀតថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរ ដែលចូលមកទស្សនាតាមប្រាសាទនានាបានចូលរួមចំណែកយ៉ាងខ្លាំងជាមួយក្រុមការងារសម្អាត ដោយពួកគាត់មិនបានបោះចោលសំរាមពាសវាពាលកាល ដូចពេលមុនឡើយ ក្នុងនោះពួកគាត់តែងតែកោតសសើរអំពីការខិតរបស់អាជ្ញាធរជាតិអប្សរា ក្នុងការងារថែរក្សាអនាម័យនៅរមណីយដ្ឋានអង្គរ។បើទោះបីជាបច្ចុប្បន្ន ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីការទុកដាក់សំរាមមានភាពល្អប្រសើក៏ពិតមែន ប៉ុន្តែក៏នៅមានករណីតិចតួច ដែលភ្ញៀវទេសចរតែងតែមើលរំលង និងមិនបានចូលរួម ដូចជា៖ ការញែកឬបោះសំរាម ទៅតាមធុងសំរាមដែលមានសញ្ញាបង្ហាញ និងការបោះចោលសំរាមនៅក្រោមដើមឈើក្រោយពេលសម្រាកឬអង្គុយលេងរួចជាដើម។ ដែលបញ្ហាទាំងនេះទាមទារឱ្យមានការចូលរួមសហការឱ្យបានល្អប្រសើរ ដើម្បីរមណីយដ្ឋានអង្គរនៅតែរក្សាភាពស្រស់ស្អាត គ្មានសំរាមគ្រប់ប្រភេទ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៣ នៃខែមេសានេះ អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួស​ជុល សាង​សង់តូចតាច សរុបចំនួន១៤ករណី

សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកពួកអនុញ្ញាតបាន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories