Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាប្រារព្ធពិធីសូត្រមន្តចម្រើនសិរីសួស្តីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

អាជ្ញាធរជាតិអប្សរាប្រារព្ធពិធីសូត្រមន្តចម្រើនសិរីសួស្តីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា ប្រារព្ធពិធី​សូត្រមន្ត បង្សុកូល និងប្រគេនទេយ្យទានដល់ព្រះសង្ឃ។

ពិធីនេះបានរៀបចំឡើង នាពេលរសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រី បុគ្គលិកទាំងអស់នៃអាជ្ញាធរជាតិអប្សរា។

ពិធីដ៏មង្គលនេះ បានប្រារព្ធធ្វើឡើងដើម្បីលើកសិរីសួស្តីដល់ថ្នាក់ដឹកនាំ រួមទាំងមន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិអប្សរា និងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

ជាពិសេស ក៏ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់អតីតថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អ្នកជំនាញការជាតិ-អន្តរជាតិ ដែលបានមរណកាល ក្នុងបុព្វហេតុបម្រើអង្គរ រួមទាំងញាតិការដែលបានចែកឋានទៅកាន់​បរលោក៕

About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories