Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / September

Monthly Archives: September 2023

នឹងសាងសង់ ពុទ្ធបដិមាកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំនៃឧទ្យានជាតិ ខេត្តកែប

  កែប÷ខេត្តទេសចរ ដែលហ៊ុំពទ្ធ័ដោយផ្ទៃទឹកសមុទ្រ (កែប)គ្រោងចំណាយថវិការប្រមាណជាង៣លានដុល្លារ សាងសង់ព្រះពទ្ធបដិមាកម្ពស់៤៥ម៉ែត្រនៅលើកំពូលភ្នំក្នុងដែនឧទ្យានជាតិ។ដែលសមិទ្ធផលនេះនឹងលេចរូបរាងនាអំឡុងពេល២ឆ្នាំ ខាងមុខ។    លោក មៀច ឯម ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកែបបានឱ្យអ្នកកាសែតដឹងថា ដោយមានកិច្ចយល់ព្រមរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងបានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្តេចព្រះសង្ឃ នាយកនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកែប នឹងសម្រេចសាងសង់ព្រះពុទ្ធបដិមាកម្ពស់៤៥ ម៉ែត្រនៅលើកំពូលភ្នំក្នុងដែនឧទ្យានជាតិកែប។     លោកបន្តថា យោងលិខិតលេខ ៤១២ /២២. ក.អ.ស ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងធម្មការ និងសេចក្តីជូនដំណឹងលេខ ២១៤១. ស.ជ.ណ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន គឺសម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទទួលបានការអនុញ្ញាតច្បាប់កសាងព្រះពុទ្ធរូបធំ១អង្គទ្រង់ឱ្យអភយទាន កម្ពស់៤៥ម៉ែត្រ នៅលើកំពូលភ្នំអតីតលោកសង្ឃចិនក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប។ តាមរយ:ការចុះពិនិត្យទីតាំងពីសំណាក់ព្រះអង្គ ហ៊ឹម ប៊ុនធឿន ប្រធាន​ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរា ជាណាចក្រកម្ពុជា​​ អមដំណើរដោយលោក សោម …

Read More »

ដាំកូនឈើចំនួន១,៣៥០ដើម ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភព លោក ២៧ កញ្ញា ឆ្នាំ២០២៣

អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានរួមគ្នាដាំកូនឈើ ចម្រុះចំនួន ១,៣៥០ដើម នៅលើផ្ទៃដីជាង២ហិកតា ក្បែរបរិវេណមណ្ឌលបដិសណ្ឋារកិច្ចសៀមរាបអង្គរ។     សកម្មភាពដាំដើមឈើនេះគឺ ដើម្បីចូលរួមអបអរ សាទរទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តិទៅក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង”៕

Read More »

អាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគ ខឿនផ្ទាល់ដីទិសខាងត្បូងប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ស៊យ សុភារិន្ទ ឱ្យដឹងថា បច្ចុប្បន្នសម្រេចបានការងារជួសជុលពង្រឹងគ្រឹះជណ្តើរ និងគ្រឹះបង្គាន់ដៃនាគ ដែលស្រុតចុះដោយសារទឹកហូរច្រោះ។ ជាមួយគ្នានេះ ក្រុមការងារក៏បានកាយកំណកដី បើកប្រព័ន្ធផ្លូវរំដោះទឹកបុរាណឡើងវិញ ការពារកុំឱ្យទឹកជ្រាបចូលតាមមុខដំណថ្ម ដែលជាហេតុធ្វើឱ្យគ្រឹះចុះខ្សោយបន្តទៀត។ លោក សុភារិន ឱ្យដឹងទៀតថា ក្រោយពីជួសជុលពង្រឹងគ្រឹះរួចហើយ ក្រុមការងាររៀបចំដាក់ទ្រនាប់ជើងនាគ និងក្បាលនាគឡើងវិញ។ ដោយឡែកនៅក្នុងការងារនេះ ក៏ត្រូវរើបង្កាន់ដៃនាគប្រវែង១៥ម៉ែត្របន្ថែមទៀត៕

Read More »

អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការថតរូបភាពឬវីដេអូនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានចេញលិខិតជូន ដំណឹងដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងសាធារណ:ជន អំពីការថតរូបភាព និងវីដេអូ នៅក្នុងរមណីយដ្ឋានអង្គរ។ សូមអានខ្លឹមសារលិខិតទាំង ស្រុង៕

Read More »

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ WSM/INSPIR Asia បន្តដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្ត

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការ WSM/INSPIR Asia ដែលមានស្នាក់ការនៅប្រទេសឥណ្ឌូនេសុី បានរៀបចំសិក្ខាសាលានៅក្រុងសៀមរាប និងបានដឹកនាំសិក្ខា កាមចំនួនជាង៦០នាក់មកពី១២ប្រទេស ចូលរួមដាំស្មៅ និងដើមធ្នង់ចំនួន១២ដើម នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត(អតីតផ្សារយាងធំ) ដើម្បីទុកជាអនុស្សាវរីយ៍តំណាងប្រទេសនីមួយៗ៕

Read More »

អ្នកជំនាញបញ្ជាក់ថា នឹងជួសជុលពង្រឹងខឿនបាកាណប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត អោយបានដូចដើមវិញ

មន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្ស ប្រា សាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រហូតមកដល់ត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេសជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺបានជួសជុលពង្រឹងការខូចខាតផ្នែកខ្លះនៃខឿនថ្មឱ្យបានដូចដើមឡើងវិញ។ ក្នុងនោះដែរ គឺបានរុញថ្មដែលញែកចេញពីគ្នាឱ្យចូលជាប់គ្នាវិញ ពង្រឹងគ្រឹះឱ្យរឹងមាំ ដោយប្រើលោហជាតិអ៊ីណុកទាម ដើម្បីទប់លំនឹងនៅតាមទីតាំងដែលថ្មងាយនឹងរបេះ។ មន្ត្រីអភិរក្ស និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនបាកានរបស់ប្រាសាទអង្គរវត្ត លោក រ៉ូ សុវណ្ណដារដ្ឋ មានប្រសាសន៍ថា ច្រើនខែមកហើយ ក្រុមការងារបច្ចេកទេសកំពុងប្រឹងប្រែងជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត នៅតាមកន្លែងដែលមានថ្មញែក ចេញពីគ្នា ដោយក្រុមការងារបានប្រើលោហជាតិអ៊ីណុកទាមឱ្យជាប់គ្នាទៅតាមស្រទាប់ៗប្រហែល២០កន្លែង ដើម្បីជួយទប់លំនឹងកុំឱ្យរហែកតទៅទៀត។ មន្ត្រីដដែលពន្យល់ទៀតថា បច្ចេកទេសនៃការទាមដើម្បីទប់លំនឹងថ្មទៀតសោត គឺបែងចែកជា៤ថ្នាក់ទៅតាមស្រទាប់នីមួយៗ។ ចំណែកឯ កន្លែងសំខាន់ដែលមានថ្មបាយក្រៀមនៅពីក្រៅ គឺត្រូវបិទភ្ជាប់កុំឱ្យទឹកជ្រាបចូល ដូចជា នៅចំណុចជ្រុងអាគ្នេយ៍ជាដើម។ បច្ចុប្បន្ននេះ ខឿនបាកាណផ្នែកអាគ្នេយ៍ នៃប្រាសាទ អង្គរវត្ត ដែលមានការខូចខាតទ្រុឌទ្រោមខ្លាំង ដោយ សារកត្តាចលនាទម្ងន់សង្តត់ពីលើ អាយុកាលរបស់ថ្ម ដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មចូលខឿនពីអតីតកាល និងចូលក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀងហូរចូលតាមចន្លោះថ្មទៅក្នុងគ្រឹះផង បណ្តាលឱ្យរចនាសម្ពន្ធទ្រទ្រងរបស់ជាន់បាកាណថយកម្លាំងទប់ខ្លះ ។ មន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ …

Read More »

ភ្ញៀវទេសចរ បង្ហាញអាម្មណ៍រំភើបពេលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទីជាច្រើនពាន់នាក់ បានមកទស្សនាទស្សនីយភាពថ្ងៃរះ នាព្រឹក ព្រលឹមនៅប្រាសាទអង្គរ ដោយទឹកមុខសប្បាយ រីករាយ។ លោក អ៊ុច សាវន អាយុ៦៧ឆ្នាំ មកពីខេត្តបាត់ដំបង បានបង្ហាញក្តីរំភើបពេលបានមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ដ៏ស្កឹមស្កៃ ជាមួយនិងមនុស្សជាច្រើនពាន់នាក់ ជាពិសេសបរិស្ថានជុំវិញប្រាសាទ និងការ រៀបចំសណ្តាប់ធ្នាប់មានរបៀបរៀនរយល្អដែលជាការទាក់ទាញ ក្រៅពីប្រាសាទ។ ទេសចរម្នាក់ទៀត លោក ម៉ុក សារិទ្ធិ រស់នៅខេត្ត សៀមរាប ក្រោកតាំងពីព្រឹកមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរ មានអារម្មណ៍ថាអស្ចារ្យចំពោះស្នាដៃរបស់ដូនតាខ្មែរដែលបានកសាងសំណង់ប្រាសាទដ៏អច្ឆរិយនេះ។ លោកសប្បាយចិត្តពេលមកឃើញមានភ្ញៀវជាតិ និងអន្តរជាតិមកពីទីជិតឆ្ងាយមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ដែលលោករំពឹងថានឹងបន្តមានភ្ញៀវមកទស្សនាកើនឡើងបន្ថែមទៀត៕

Read More »

ព្រឹត្តិការណ៍សមរាត្រីរដូវវស្សាឆ្នាំ២០២៣

ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ចំពោះឆ្នាំ២០២៣នេះ ថ្ងៃរះលើកំពូលអង្គរវត្តចំថ្ងៃសមរាត្រីរដូវស្សានេះ នៅថ្ងៃទី២២ ខែកញ្ញា ដែលជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នាគិតនៅប្រទេសកម្ពុជាយើង។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។ ករណីពិសេសនៅអង្គរវត្ត នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីខ្លោងទ្វារកណ្តាលនៃគុហ៍តារាជ (ខ្លោងទ្វារធំខាងលិច)។ នេះជារឿងអច្ឆរិយរបស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម ស្ថាបត្យកម្ម និងតារាសាស្រ្ត។ គឺជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច៕

Read More »

សកម្មភាពនៃការស្តារពើកនៅស្រះខាងកើតប្រាសាទបន្ទាយស្រីរបស់មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា

ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានសហការជាមួយក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា និងនាយកដ្ឋានអភិវឌ្ឃទេសចរណ៍ និងវប្បធម៌ ដើម្បីស្តារពើកស្មៅដ៏ក្រាស់ៗ ដែលកកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹក ដូចជាកំប្លោក ស្លែរ កកនៅក្នុងទឹករយៈពេលយូរនៅក្នុងស្រះខាងកើតប្រាសាទបន្ទាយស្រី។ ការងារនេះធ្វើឡើង ដើម្បីបរិស្ថាន និងលើកកម្ពស់សោភ័ណភាពស្រស់ស្អាតឡើងវិញ ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម។ មុនពេលមានសកម្មភាពស្តារពើកស្មៅនេះ ស្ថានភាពត្រពាំងនេះមើលទៅស្ទើរតែមិនឃើញផ្ទៃទឹកសោះ ដោយសារមានពើកស្មៅដ៏ក្រាស់ៗដុះជុំជិតនៅទីនោះ។ ក្រោយពេលការងារស្តារពើកស្មៅដ៏ក្រាសនេះ រួចរាល់ អាជ្ញាធរជាតិអប្សរារំពឹងថាបរិស្ថាន និងសោភណ្ឌភាពនៅបរិវេណត្រពាំងនេះនឹងប្រែជាស្រស់ស្អាតឡើងវិញ ហើយក៏ជាទីទាកទាញ់ភ្ញៀវទេសចរមកកម្សាន្តនៅទីនោះផងដែរ៕

Read More »

ទិដ្ឋភាពស្រស់បំព្រងនៃ«ឧទ្យានអនុស្សាវរីយ៍អង្គរ-តូតាល់អេនើជី»

ក្រោមគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន TotalEnergies ក្រោយពីបានដាក់ឱ្យដំណើរការគម្រោងដាំដើមឈើ ដែលមានឈ្មោះថា «Angkor-TotalEnergies Park» ដែលស្ថិតនៅខាងជើងប្រាសាទព្រះខ័ន ក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ អស់រយៈពេល២ឆ្នាំកន្លងមក កូនឈើគ្រប់ប្រភេទចំនួនជាង ១៦០០០ដើម លើផ្ទៃដីទំហំ ៨ហិកតា បានធំលូតលាស់ល្អ និងបានប្រែក្លាយទីតាំងនេះជារមណីយដ្ឋានខៀវស្រងាត់ ស្រស់បំព្រង ម្លប់ត្រឈឹងត្រឈៃគួរជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរ និងជាកំផែងបៃតងដ៏រឹងមាំជួយការពារប្រាង្គប្រាសាទពីការខូចខាតដោយសារកត្តាអាកាសធាតុ៕

Read More »

Categories