លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤

នៅក្នុងកំឡុងពេល នៃការចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់លើផ្នែកវប្បធម៌នេះ លោកជំទាវបណ្ឌិត សភាចារ្យ ក៏នឹងមានការជួបសម្តែងការគួរសម ព្រមទាំងពិភាក្សានូវការងារមួយចំនួនជាមួយដៃគូនៃប្រទេសជាមិត្ត និងបណ្តាស្ថាប័ននានាមួយចំនួន ស្តីពី ការអភិរក្ស និងអភិវឌ្ឍនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកក្នុងប្រទេសកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *