Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / នឹងសាងសង់ ពុទ្ធបដិមាកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំនៃឧទ្យានជាតិ ខេត្តកែប

នឹងសាងសង់ ពុទ្ធបដិមាកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំនៃឧទ្យានជាតិ ខេត្តកែប

  កែប÷ខេត្តទេសចរ ដែលហ៊ុំពទ្ធ័ដោយផ្ទៃទឹកសមុទ្រ (កែប)គ្រោងចំណាយថវិការប្រមាណជាង៣លានដុល្លារ សាងសង់ព្រះពទ្ធបដិមាកម្ពស់៤៥ម៉ែត្រនៅលើកំពូលភ្នំក្នុងដែនឧទ្យានជាតិ។ដែលសមិទ្ធផលនេះនឹងលេចរូបរាងនាអំឡុងពេល២ឆ្នាំ ខាងមុខ។


   លោក មៀច ឯម ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកែបបានឱ្យអ្នកកាសែតដឹងថា ដោយមានកិច្ចយល់ព្រមរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងបានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្តេចព្រះសង្ឃ នាយកនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកែប នឹងសម្រេចសាងសង់ព្រះពុទ្ធបដិមាកម្ពស់៤៥ ម៉ែត្រនៅលើកំពូលភ្នំក្នុងដែនឧទ្យានជាតិកែប។

    លោកបន្តថា យោងលិខិតលេខ ៤១២ /២២. ក.អ.ស ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងធម្មការ និងសេចក្តីជូនដំណឹងលេខ ២១៤១. ស.ជ.ណ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន គឺសម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទទួលបានការអនុញ្ញាតច្បាប់កសាងព្រះពុទ្ធរូបធំ១អង្គទ្រង់ឱ្យអភយទាន កម្ពស់៤៥ម៉ែត្រ នៅលើកំពូលភ្នំអតីតលោកសង្ឃចិនក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប។

តាមរយ:ការចុះពិនិត្យទីតាំងពីសំណាក់ព្រះអង្គ ហ៊ឹម ប៊ុនធឿន ប្រធាន​ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរា ជាណាចក្រកម្ពុជា​​ អមដំណើរដោយលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីពេលថ្មីៗនេះ ក្រុមការងារបានសម្រេចសង់ព្រះពិទ្ធរូបបែរភក្ត្រទៅទិសខាងត្បូងឆៀងខាងកើតសំដៅចំសមុទ្រ។

លោកប្រធានមន្ទីរបានបន្តថា ពេលនេះ ក្រុមវិស្វករបានខួងយកសំណាកដីភ្នំទៅពិសោធន៍ ហើយអាចនឹងចាប់ផ្តើមនៅពេលផុតរដូវភ្លៀងធ្លាក់ខាងមុខ។ ក្នុងគម្រោងប្លង់លម្អិតគឺដំណើរការសាងសង់ត្រូវប្រើពេល ២ឆ្នាំ តែអាចគ្រោងរហូតដល់៤ឆ្នាំក្រែងលោមានហនិភ័យ ឬប្រធានស័កណាមួយកើតឡើង។


 
លោក មៀច ឯម បានបញ្ជាក់ថា តាមការប៉ាន់ប្រ មាណ សមិទ្ធផលនោះត្រូវចំណាយអស់ជាង៣លានដុល្លារ។ នេះ​ជាគម្រោងថ្មីមួយទៀតរបស់ខេត្តកែបដើម្បីបម្រើវិស័យ​ពុទ្ធចក្រ​ដែលនឹងធ្វើឱ្យមាន​ការរីក​ចម្រើន​ផ្នែក​ចំណេះដឹង​ និងអាច​កៀរគរ​ប្រាក់ចំណូលសម្រាប់បង្កើន​ជីវភាពគ្រួសារប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទូទាំង​ខេត្តកែប​៕

About siemreaptoday

Check Also

មេភូមិ​ ចៅសង្កាត់​ និងពលរដ្ឋ ក្នុងខេត្តសៀមរាប បានលើកឡើងថា ព្រែកជីក​ហ្វូណន តេជោ នឹងនាំមកនូវភាពរីក​ចម្រើនសម្រាប់កម្ពុជា

សៀមរាប៖ មេភូមិ.ចៅសង្កាត់​ ពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិត នៅក្នុងខេត្តសៀមរាប បានលើកឡើងប្រហាក់ប្រហែលគ្នាថា គម្រោងព្រែកជីហ្វូណនតេជោ ពិតជាមានសារសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ។ ចៅសង្កាត់ជ្រាវ នៃក្រុងសៀមរាប លោក ក្អប រ៉ន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories