អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី៖ ការតម្រង់ទិសជូនបុគ្គលិកថ្មី ដែលបានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បុគ្គលិកថ្មីដែលបានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ២០២៥នេះ បានចូលរួមសិក្ខាសាលាស្តីពី៖ ការតម្រង់ទិសជូនបុគ្គលិកថ្មី ដែលបានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាព ឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឲ្យបុគ្គលិក និងភ្នាក់ងារដែលទើបចូលបម្រើការងារថ្មី បានយល់ដឹងពីតួនាទី ការងារគ្រប់គ្រងឧទ្យានអង្គរ ការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព ការងារសណ្តាប់ធ្នាប់ អំពីអរិយធម៌អង្គរ និងជាពិសេសអាចយកទៅអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជូនអង្គភាព៕






