អាជ្ញាធរជាតិអប្សរា នឹងធ្វើសិក្ខាសាលាក្រោមប្រធានបទ «ការជួសជុលប្រាសាទឥដ្ឋ និងការប្រើប្រាស់បច្ចេកទេសទំនើបសម្រាប់ការងារអភិរក្ស ជួសជុលប្រាសាទ»

អាជ្ញាធរជាតិអប្សរា អញ្ជើញសាធារណជនចូលរួមសិក្ខាសាលាក្រោមប្រធានបទ«ការជួសជុលប្រាសាទឥដ្ឋ និងការប្រើប្រាស់បច្ចេកទេសទំនើបសម្រាប់ការងារអភិរក្ស ជួសជុលប្រាសាទ» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨កន្លះព្រឹក នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
វាគ្មិនកិត្តិយសដោយលោក អុឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ
-លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា
-លោក ឡេង សត្យា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា៕

Leave a Reply

Your email address will not be published. Required fields are marked *