សិស្សបឋមសិក្សាចំនួន ៣សាលាទទួលបានការអប់រំបរិស្ថាន ដែលកម្មវិធីនេះរៀបចំឡើងដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Organization ហៅកាត់ថា (JQA) អាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យ សូហ្វីយ៉ា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។
សិស្សដែលត្រូវបានបង្រៀនមានថ្នាក់ទី ៤ដល់ទី៦ នៅតាមសាលាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរ មានសាលាបឋមសិក្សាគោកគ្រើល សាលាបឋមដូនឳ និងសាលាបឋមសិក្សា ត្រពាំងស្វាយ។
សូមបញ្ជាក់ថា គម្រោងអបរំបរិស្ថានបានចូលមកក្នុងតំបន់អង្គរ ក្រោយស្ថាប័នធានាគុណភាពជប៉ុន បានធ្វើការបញ្ចូលប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001 នៅក្នុងអាជ្ញាធរជាតិអប្សរា ហើយដើម្បីធ្វើសកម្មភាពផ្ទាល់ ស្ថាប័នធានាគុណភាពនេះ ក៏បានដំណើរការគម្រោងរបស់ខ្លួន ដើម្បីជាចំណេះដឹងចំពោះក្មេងៗឱ្យមានទម្លាប់ល្អទាក់ទងនឹងបរិស្ថានចាប់ពីតូចៗនេះតទៅ៕