សម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» អាជ្ញាធរជាតិអប្សរា សហការជាមួយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដាំកូនឈើ២០០០ដើម

អាជ្ញាធរ​ជាតិ​អប្សរា​ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធពិធីសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» និងបានសហការជាមួយធនាគា រ​ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) ដាំដើមឈើ រួមគ្នាប្រមាណ២,០០០ដើម ជានិមិត្តរូប បង្ហាញឱ្យឃើញពីស្មារតីចូលរួមគាំពារ និងថែរក្សា អភិរក្សបរិស្ថាន នៅបរិវេណខាងកើតប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ។


ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម Ambassador Shaharuddin On ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី ថ្នាក់​ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរ និងបុគ្គលិកធនាគាស៊ីអាយអិមប៊ី ចំនួន៥០០នាក់។

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាន៍ ស្វាគមន៍ចំពោះវិស័យឯកជននានា ដែលមានបំណងចង់ចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពដាំដើមឈើឡើងវិញ ដើម្បីបរិស្ថាន និងការពារប្រាសាទបុរាណ។

ឯកឧត្តមអគ្គនាយក បានបញ្ជាក់អំពីសារៈសំខាន់មួយចំនួននៃដើមឈើចំពោះបរិស្ថាន សុខភាពមនុស្សនិងសត្វ ក្រៅពីនោះដើមឈើដែលមានវត្តមាននៅរមណីយដ្ឋានអង្គរ ក៏បានដើរតួនាទីសំខាន់ក្នុងការការពារទៅដល់ប្រាសាទបុរាណ ឱ្យចៀសផុតពីហានិភ័យនានា។ ហេតុដូច្នេះ ចាប់តាំងពី២០០៤មក អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ និងរៀបចំ​ផែនការដាំដុះដើមឈើវិញជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី បានលើកឡើងថា ធនាគាស៊ីអាយអិមប៊ី ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម ជាអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាព ការពារ អភិរក្ស និងថែរក្សាបរិស្ថាន។

លោកថា គិតចាប់ពីឆ្នាំ២០២០មក នេះជាលើកទី៣ហើយ ដែលធនាគាស៊ីអាយអិមប៊ី បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈើឡើងវិញក្នុងរមណីយអង្គរ ព្រមទំាងបង្កើតឱ្យមានគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង លើការដាំ និងថែរក្សាដើមឈើ រយៈពេលយូរអង្វែង៕

dav
dav

Leave a Reply

Your email address will not be published. Required fields are marked *