អគ្គនាយកអាជ្ញាធជាតិអប្សរាជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Shaharuddin Onn​ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ ភាគីទាំងពីរបានរំឭកពីការងារខ្លះ ដែល​ស្ថាប័ននៃប្រទេសម៉ាឡេស៊ី បានជួយលើការងារគ្រប់គ្រងរមណីយដ្ឋានអង្គរនាពេល​កន្លងមក។

បន្ថែមពីនេះ ក៏មានការជជែកលើគម្រោងកិច្ចសហការនាពេលអនាគត រវាងប្រទេសម៉ាឡេស៊ី និងអាជ្ញាធរជាតិអប្សរា លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *